ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ឋផល​សន្និបាត​គណកម្មាធិកា​កណ្តាល​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស​មូលដ្ឋាន ស្រុក​ចំការលើ​

កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ឋផល​សន្និបាត​គណកម្មាធិកា​កណ្តាល​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស​មូលដ្ឋាន ស្រុក​ចំការលើ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ចាម​) :​នា​រសៀល ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល -​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពង់ចាម អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ឋផល​សន្និបាត​គណកម្មាធិកា​កណ្តាល​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​គណបក្ស​ស្រុក​ចំការលើ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​កំពង់ចាម​។ ពិធី​នេះ​ក៏​ម​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធាន​ទី​១ ក្រុមការងារ​ចុះ​ជួយ​ខេត្ត និង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​បក​បក្ស​ចូល ប្រមាណ​ជាង ៥០០​នាក់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់ការ​ការ​គណបក្ស​ឃុំ​តា​អុង ស្រុក​ចំការលើ​។​

​បន្ទាប់​ពី​ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណបក្ស​ខេត្ត អញ្ជើញ​អាន​ខ្លឹមសារ នៃ​ការផ្សព្វផ្សាយ​លទ្ឋផល​សន្និបាត​គណកម្មាធិកា​កណ្តាល​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​មតិ​ចូលរួម​ចែករំលែក​បទពិសោធន៍ របស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធាន​ទី​១ ក្រុមការងារ​ចុះ​ជួយ​ខេត្ត ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​រក្សា​ការជឿ​ទុកចិត្ត និង​ផ្តល់​ការគាំទ្រ​ជា​រៀង​រហូត​ដល់ សម្ដេច​តេជោ និង​តែងតែ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យមាន​ឱកាស​បន្ត បំពេញ​កាតព្វកិច្ច​ក្នុង​ការបម្រើ​ប្រជាជន​ឲ្យ​កាន់តែ​មាន​ជីវភាព​សម្បូរ​សប្បាយ និង​ដឹកនាំ​អភិវឌ្ឍ​ឃុំ​-​សង្កាត់ បន្ត​ទៀត​ពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៧ ។​

​ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ បាន​ណែនាំ​ដល់ ថ្នាក់​ដឹកនាំ​មន្ត្រី​បក្ស​មូលដ្ឋាន​ទាំងអស់ បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​ការ​ផ្តល់​សេវា​សំណូមពរ និង​សេវា​កាតព្វកិច្ច ជូនប​ប្រជាពលរដ្ឋ​ឱ្យ​ដូច​ភ្លៀងរលឹម​។ ឯកឧត្តម បន្តថា យើង​ត្រូវបេ​ី​ក​វេទិកា​សាធារណៈ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដេ​ី​ម្បី​ឲ្យបាន​ដឹង​ថា​ប្រជាពលរដ្ឋ​ខ្វះខាត​អ្វី និង​ត្រូវការ​អ្វី ហេ​ី​យ​យើង​ត្រូវ​ដោះស្រាយ​ជូន​គាត់​។ លេីស​ពី​នោះ​ត្រូវ​បន្ត​ជំរុញ និង​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព គឺ​ត្រូវ​ខិតខំ​លើកកម្ពស់​អភិបាលកិច្ច ធានា​ការផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​តម្លាភាព ការទទួលខុសត្រូវ​ខ្ពស់ និង​ឆាប់រហ័ស​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​ត្រូវ​ពង្រឹង​យុត្តិធម៌ និង​សមធម៌​សង្គម ដោយ​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​អភិក្រម “​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​” ។ ហើយ​ត្រូវ​ដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន​ក្រៅ​ប្រព័ន្ធ​តុលាការ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ។​

​ជាមួយគ្នា​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​គណបក្ស​ឃុំ និង​បក្ស​ភូមិ ត្រូវ​មាន​ឆន្ទៈ​ស្មោះត្រង់ និង​ទទួលខុសត្រូវ​ខ្ពស់​លើ ការទទួលខុសត្រូវរ​បស់​ខ្លួន ក្នុង​គោលដៅ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​រៀបចំ​វិធានការ ស្វ័យ​តាមដាន​ការងារ​របស់​ខ្លួន​។ ហេ​ី​យ​ត្រូវ​ចាត់វិធានការ​ឲ្យមាន​ប្រសិទ្ធភាព លើ​ការលុបបំបាត់​ភាព​អសកម្ម​នានា​ឲ្យ​ដូច​ភ្លៀងរលឹម​។ លេីស​ពី​នោះ​ត្រូវ​បន្ត​ថែរក្សា​សមិទ្ធផល​នានា​របស់​រាជរដ្ឋាភិបាល ដែល​មាន​នៅក្នុង​មូលដ្ឋាន និង​លើកទឹកចិត្ត ពង្រឹងពង្រីក​ការចូលរួម​របស់​ប្រជាពលរដ្ឋ ក្នុង​ការថែទាំ​សមិទ្ធផល​នោះ ផងដែរ ៕

Filed in: ព័ត៌មានជាតិ