ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បន្ទាយមានជ័យ ចំនួន​២០០​នាក់​!

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បន្ទាយមានជ័យ ចំនួន​២០០​នាក់​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ថ​បន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០២២ នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ប​បាន​អមដំណើរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ប្រារព្ធ​ពិធី ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​បន្ទាយមានជ័យ​ចំនួន​២០០​នាក់​។​

​ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ ក្នុង​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង​មន្ទីរ ស្ថាប័ន​ពាក់​ពន្ធ័ ជា​វិញ​ខេត្ត កម្លាំងប្រដាប់អាវុធ និង​ប្រតិភូ​អមតំណើរ​ជា​ច្រើន​រូប​ផងដែរ​។​

​កម្លាំង​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ដែល​ត្រូវបាន​ប្រកាស​តួនាទី​និង​ផ្ទេ​ភារកិច្ច​មាន​ចំនួន​៨២​រូប និង​បំពាក់​ឋានន្តរស័ក្តិ​ចំនួន​១៤៦​រូប មាន​វរៈសេនីយ៍ទោ​ចំនួន​៦១​រូប និង​វរៈសេនីយ៍ត្រី​ចំនួន​៧៣​រូប អនុសេនីយ៍ឯក​ចំនួន​២​រូប​។​

​ក្រោយ​បញ្ចប់ ពិធី​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ គណៈអធិបតី​បាន​អញ្ជើញ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​កាត់​ខ្សែរ​បូរ​ណ៍ស​ម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់ អាគារ​បណ្ណាល័យ ១​ខ្នង និង​សមិទ្ធផល​នានា​ជាច្រើន​ដែល​ទើប​កសាង​រួច ក្នុង​អំឡុង​ពេល​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ កាន់តំណែង​ជា​ស្នងការ​៕

Filed in: ព័ត៌មានជាតិ