ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ករណី​ប្លន់​អ្នកល​ក់ឡេៈ តុលាការ ផ្តន្ទាទោស​មេបក្ស​ខ្មែរ​ក្រោក បក្ខពួក​ចំនួន ៦​នាក់​ទៀត ជាប់ពន្ធនាគារ ក្នុង​ម្នាក់ៗ ពី ៦ ទៅ ៩ ឆ្នាំ​

ករណី​ប្លន់​អ្នកល​ក់ឡេៈ តុលាការ ផ្តន្ទាទោស​មេបក្ស​ខ្មែរ​ក្រោក បក្ខពួក​ចំនួន ៦​នាក់​ទៀត ជាប់ពន្ធនាគារ ក្នុង​ម្នាក់ៗ ពី ៦ ទៅ ៩ ឆ្នាំ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​សីហា នេះ តុលាការ បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស អតីត​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​បក្ខពួក​ចំនួន ៦ នាក់​ទៀត ជាប់ពន្ធនាគារ ក្នុង​ម្នាក់ៗ ពី ៦ ទៅ ៩ ឆ្នាំ ករណី​ចូល​ប្លន់​ផ្ទះ​អ្នកល​ក់ឡេ តាម​អន​ឡា​ញ ឈ្មោះ អ៊ាន សៀវ​ម៉ី កាលពី​ចុងឆ្នាំ​២០២១​។​

​ជនជាប់ចោទ​ទាំង​៧​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ លួច​មាន​ស្ថាន​ទម្ងន់ទោស បទ​សមគំនិត ក្នុង​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស បទ​កាន់កាប់​អាវុធ ដោយ​គ្មាន​ការអនុញ្ញាត និង​បទ​ក្លែង​ឯកសារ​សាធារណៈ តាម​មាត្រា ២៩, មាត្រា ៣៥៣, មាត្រា ៣៥៧, មាត្រា ៤៩០ និង​មាត្រា ៦២៩ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​លោក​សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង និង​បក្ខពួក បាន​ចូល​ប្លន់​ផ្ទះ អ្នកល​ក់ឡេ​អន​ឡាញ ឈ្មោះ អ៊ាន សៀវ​ម៉ី នៅក្នុង​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ ។​

​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​ម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី ឈុន ដាវី បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស ជនជាប់ចោទ ចំនួន ៧​នាក់ មានដូចជាៈ​
​ទី​១. ឈ្មោះ សុខ សុវណ្ណ​វឌ្ឍនា​សាប៊ុង ហៅ សុខ សុវណ្ណ​វឌ្ឍនាសារ​ពង្ស ហៅ វិ​ល្លាម​គ័ង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក និង​ជា​មេខ្លោង​ចោរប្លន់ ត្រូវ​ផ្តន្ទាទោស រយៈពេល ៩​ឆ្នាំ​។​
​ទី​២. ឈ្មោះ សុវណ្ណ ស្រី​សុរិយោ​ពណ៌ ភេទ​ស្រី អាយុ ២៤ ឆ្នាំ (​ត្រូវជា​ប្រពន្ធ​វិ​ល្លាម​គ័ង​) ដាក់គុក ៦ ឆ្នាំ​។​
​ទី​៣. ឈ្មោះ អោ រ៉ា​ម៉ន (​បើករថយន្ត​) ផ្តន្ទាទោស រយៈពេល ៨​ឆ្នាំ​។​
​ទី​៤. ឈ្មោះ សុវណ្ណ រ៉ា​នុត ផ្តន្ទាទោស រយៈពេល ៨​ឆ្នាំ​។​
​ទី​៥.​ឈ្មោះ កេត ម៉ាច ផ្តន្ទាទោស រយៈពេល ៨​ឆ្នាំ​។​
​ទី​៦. ឈ្មោះ នេ​ត ផៃ​មុនី ផ្តន្ទាទោស រយៈពេល ៨​ឆ្នាំ​។​
​ទី​៧. ឈ្មោះ ថុន វឌ្ឍនៈ​បូរ៉ា​មី ភេទ​ស្រី ផ្តន្ទាទោស​រយៈពេល ៦ ឆ្នាំ​។​

​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជំ​ម្រះ បាន​បង្គាប់​ឲ្យ​ជនជាប់ចោទ ទាំង ៧ នាក់ ត្រូវ​រួមគ្នា​សង​ថ្លៃ ខូចខាត​ចំនួន ៥០ ម៉ឺន​ដុល្លារ និង​ថ្លៃ​សំណង​ជំងឺ​ចិត្ត ចំនួន ២០០ លាន​រៀល​ទៀត ទៅ​ភាគី​ដើមចោទ និង​បើកផ្លូវ​ឲ្យ​ប្តឹង​ជំទាស់ ទៅ​តុលាការ​ឧទ្ធរណ៍ តាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ