ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ធ្វើ​ការនាំខ្លួន​ជនសង្ស័យ ០១ នាក់ ​ករណី លួចយក​ម៉ូតូ

​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ធ្វើ​ការនាំខ្លួន​ជនសង្ស័យ ០១ នាក់ ​ករណី លួចយក​ម៉ូតូ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា លោក​វរសេនីយ៍ឯក លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ភួង​ចន្ទ័​តារា ស្នងការរង ជំនួយ​ការដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក​ឧត្ដមសេនីយ៍ត្រី នូ ជី​វ័ន្ត ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី ៣០ ខែ កក្កដា ឆ្នាំ ២០២២ វេលា​ម៉ោង ១២:០៤ នាទី នៅ​ចំណុច​ភូមិ​អូរ​ជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយ​ការរិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​ដឹកនាំ​ដោយ លោក វរសេនីយ៍ទោ វ៉ាន់ តារា ជា​នាយរង​ការិយាល័យ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេល ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក សុខ សារិន ជា​អធិការ និង កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក សៅ សារឿ​ន ជា​អធិការ ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី លួច ( យក​ម៉ូតូ ) ០១ ករណី និង​បាន​ធ្វេី​ការនាំខ្លួន​ជនសង្ស័យ ០១ នាក់ ឈ្មោះ ផល រិទ្ធិ ហៅ ខ្លា ភេទ​ប្រុស អាយុ ៣២ ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ។​

កាលពី​ថ្ងៃ​ទី ២៧ ខែ កក្កដា ឆ្នាំ ២០២២ វេលា​ម៉ោង ប្រហែល ២១:១០​នាទី នៅ​ចំណុច​ក្រុមទី​០១ ភូមិបវេល​១ ឃុំ​ប​វេល ស្រុក​ប​វេល ខេត្ត​បាត់ដំបង ជនសង្ស័យ​ខាងលើ បានធ្វើ​សកម្មភាព ចូល​លួច​យក​ម៉ូតូ ០១ គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ពណ៌ ខ្មៅ ស៊េរី ឆ្នាំ ២០២២ លេខ​តួ​-​ម៉ាស៊ីន 6206406 ពាក់​ស្លាក​លេខ កំពង់ចាម 1AB-7749 ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ ឆុន រី​ម​ឆេង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​គឹ​ង​ណាយ ឃុំ​គឹ​ង​ណាយ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បច្ចុប្បន្ន​មក​ស្នាក់នៅ​បណ្តោះអាសន្ន​ភូមិបវេល​១ ឃុំ​ប​វេល ស្រុក​ប​វេល ខេត្ត​បាត់ដំបង រួច​ជិះ​រត់គេច​ខ្លួន​ទៅ​ក្រុង​ប៉ោយប៉ែ​ត​បាត់ រហូត​ដល់​ថ្ងៃ​ខែ​ឆ្នាំ ខាងលើ ទើប​កម្លាំង​យើង​សហការ​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​បាន ។​

​វត្ថុតាង​ដកហូត​រួមមាន ៖
– ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០១៩ គ្មាន​ស្លាក​លេខ ០១ គ្រឿង
– ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌ ខ្មៅ ស៊េរី​ឆ្នាំ ២០២២ គ្មាន​ស្លាក​លេខ ០១ គ្រឿង ( ជា​របស់​ជនរងគ្រោះ )
បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

 

Filed in: ព័ត៌មានជាតិ