ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឯកឧត្តម អ៊ី ឈាន ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​គណៈកម្មាធិកា​រ​កណ្ដាល​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា

ឯកឧត្តម អ៊ី ឈាន ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​គណៈកម្មាធិកា​រ​កណ្ដាល​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន ៖​ព្រឹក​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អ៊ី​ឈាន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត​ប៉ៃលិន និង​លោកជំទាវ បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​វិសាមញ្ញ របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជូន​ដល់​ក្រុមការងារ​គណបក្ស​ប្រមាណ​៤០០​នាក់ ក្នុង​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន ។​

​លោកជំទាវ បាន ស្រីមុំ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន និង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អាន​សេចក្ដីជូនដំណឹង​ស្ដីពី លទ្ធផល​នៃ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជូន​ដល់​អង្គពិធី និង​សមាជិក សមាជិក​ការ​គណៈបក្ស​ប្រជាជន​កម្ពុជា បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ ២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស សម្តេច​ក្រឡាហោម ស ខេង អនុប្រធាន​គណបក្ស សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស សម្តេច ពិជ័យ​សេនា ទៀ បាញ់ អនុប្រធាន​គណបក្ស លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណ បក្ស និង​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​។​

​ឯកឧត្តម អុ​ី ឈាន បាន​លើកឡើង​ថា ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សបញ្ជាក់ ពី​ការបន្ត​គោរព​ស្រលាញ់ គាំទ្រ និង​ជឿជាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស មកលើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែលមា​ន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ដឹកនាំ​កម្ពុជា​ឲ្យមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ដែល​អាច​វាយតម្លៃ​បាន​ថា​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មិន​ចាញ់បោក​ការឃោសនា​ភូតកុហក​របស់​ជន​អ​គិត​មួយចំនួន​ទោះបីជា​ក្រុម​ទាំងនោះ​ប្រើប្រាស់​នូវ​មធ្យោបាយ​ទុច្ចរិត និង​ឃោសនា​ពិសពុល​យ៉ាងណាក៏ដោយ​។​

​ឯកឧត្តម​បាន​បន្ថែមថា កត្តា​ដែល​ធ្វើឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​នេះ ពិតជា​មិន​អាច​កាត់ផ្តាច់​ពី​ការចូលរួម​ចំណែក​ដ៏​ធំធេង ពី​សំណាក់​ក្រុម​ការងារ​គ្រប់​ជាន់ថ្នាក់​របស់​គណបក្ស ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត មិន​ខ្លាច​នឿយហត់ ទើប​ទទួលបាន​លទ្ធផល​ដ៏​គាប់​ប្រសើរ​បែបនេះ ។ ជាមួយគ្នានេះដែរ ក្នុងនាម​ឯកឧត្តម​ផ្ទាល់ បាន​ធ្វើ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មាត្រា​១៩​ថ្មី មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​មាត្រា​៣​ថ្មី មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​។

​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០​នេះ និង​មាន​សេចក្តីសង្ឃឹម​ប្រកបដោយ​ទស្សនទាន ជា​វិជ្ជមាន គ្រប់​ស្ថាប័ន​ជាតិ ទាំងអស់ នឹង​បន្ត​អនុវត្ត​យ៉ាង ពេញលេញ​នូវ​រដ្ឋធម្មនុញ្ញ ជាពិសេស​បន្ត​គាំទ្រ ចូលរួម​ថែរក្សា​ការពារ​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដេ​ី​ម្បី​ធានាបាន​នូវ​និរន្តរភាព​សន្តិភាព ស្ថេរភាព និង​វឌ្ឍនភាព​សង្គម ។​

Filed in: ព័ត៌មានជាតិ