ទាន់ហេតុការណ៍
ខ្សែធំមែនឃុបឃិតគ្នាបើកសង្វៀនជលមាន់ខុសច្បាប់ឲ្យពលរដ្ឋខ្មែរចូលលេងដោយសរី​ សមត្ថកិច្ចក្រុងប៉ោយប៉ែត​ មើលរំលង និងមិនបង្រ្កាប==>សម្តេច​តេ​ជោ ហ៊ុន សែន៖លទ្ធផល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព កម្ពុជា​-​ថៃ គឺជា​ការ​ប្រមូល​ផល​ដើមរដូវ​នៃ​យុទ្ធសាស្ត្រ​ស្ងាត់ តែ​មិន​ស្ងៀម​របស់​រាជរដ្ឋាភិបាល==>បញ្ជូននាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពោធិ៍​អង្គ្រង ទៅតុលាការ ករណីបាញ់ប្រហាបាត់បង់​អាយុជីវិតក្មេងប្រុស១៧​ឆ្នាំ==>ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ដឹកនាំមន្ត្រីថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣ ព្រមទាំងប្រឡាយ៧៨ នៃតំបន់អាងទឹកទន្លេបាទី==>សម្តេចតេជោ ហ៊ុន សែន អញ្ជើងជាអធិបតីភាព ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ==>ខេត្តរតនគិរី ស្ថានភាព​កម្ពស់​ទឹក​ទន្លេស្រែពក​លំ​ផាត់ ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ មាន​កម្ពស់​ទឹក ១៣,៦៧​ម៉ែត្==>រដ្ឋមន្ត្រីក្រសួង​ការងារ ឯកឧត្តម ហេង ៖ក្រសួងសួរ​ស្វាគមន៍​រាល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​សហជីព ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ ចំណេះដឹង មតិយោបល់ និង​ស្វែងរក​ដំណោះស្រាយ​ទាន់​ពេលវេលា==>រថយន្តក្រុង​រាជធានី​ភ្នំពេញ City Bus ដំណើការដឹកជញ្ជូនអ្នកដំណើរពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ==>លោក គួ​ច ចំរើន អភិបាល ខេត្តកណ្តាល ​ដឹកនាំ​កិច្ចប្រជុំ​សម្រួល​ចរាចរណ៍ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ ក្នុង​អាកាសយានដ្ឋាន​តេ​ជោ​==>រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ

​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​ខេត្ត​ស្វាយរៀង ចេញ​សេចក្តីថ្លែងការណ៍ គាំទ្រ​ទាំងស្រុង​ចំពោះ ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លើក​ទី​១០

​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​ខេត្ត​ស្វាយរៀង ចេញ​សេចក្តីថ្លែងការណ៍ គាំទ្រ​ទាំងស្រុង​ចំពោះ ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លើក​ទី​១០
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង បានចេញ​សេចក្តីថ្លែងការណ៍​ប្រកាស​គាំទ្រ​ទាំងស្រុង​ចំពោះ ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លើក​ទី​១០ របស់​កម្ពុជា​។​

​នៅក្នុង​ញត្តិ​គាំទ្រ​នេះ បានកត់សម្គាល់​ឃើញ​ថា ការធ្វើ​វិសោធនកម្ម​នេះ គឺ​ដើម្បី​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ ធានា​ឱ្យ​ដល់​ស្ថាប័ន​ជាតិ ជាពិសេស​រាជរដ្ឋាភិបាល​មាន​ដំណើរការ​ប្រព្រឹត្តទៅ​ដោយ​រលូន មិន​មាន​ការជាប់គាំង និង​ធានាបាន​និរន្តរភាព​នៅ​គ្រប់​កាលៈទេសៈ​។​

​ការធ្វើ​វិសោធនកម្ម​លើក​ទី​១០​នេះ ជា​ការបំពេញ​ភាព​ចន្លោះប្រហោង​នៃ​ច្បាប់ ដោយ​ពុំ​បាន​ប៉ះពាល់​ដល់​គោលការណ៍​គ្រឹះ​នៃ​រដ្ឋធម្មនុញ្ញ ដូចជា របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស និង​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ហើយក៏​ពុំ​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស​កំពុង​ស្ថិត​នៅក្នុង​ភាពអាសន្ន​ឡើយ​។​

​សូមបញ្ជាក់​ថា សេចក្តីព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តីពី​ការស្នើ​សុំ​ធ្វើ​វិសោធនកម្ម មាត្រា​១៩ ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា ១០២​ថ្មី មាត្រា​១១៩​ថ្មី (​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា ៣​ថ្មី និង​មាត្រា ៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​រដ្ឋសភា​អនុម័ត​ទាំងស្រុង​ក្រោម​សំឡេង ១០៥ លើ​១០៦ ក្នុង​សម័យប្រជុំ​ពេញអង្គ​នា​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២២៕

Filed in: ព័ត៌មានជាតិ