ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សម្តេច​តេជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ​ផ្ទេរ និង​តែងតាំង អភិបាលខណ្ឌ​៩​រូប​

សម្តេច​តេជោ ហ៊ុន សែន ចេញ​អនុក្រឹត្យ​ផ្ទេរ និង​តែងតាំង អភិបាលខណ្ឌ​៩​រូប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​ចេញ​អនុក្រឹត្យ​ផ្ទេរ​ភារកិច្ច និង​តែងតាំង​អភិបាល​ខណ្ឌ​សរុប​ចំនួន​៩​រូប​។ នេះ​បើ​តាម​អនុក្រឹត្យ​ដែល​បណ្ដាញ​ព័ត៌មាន​ទទួលបាន​។​

​នៅក្នុង​អនុក្រឹត្យ​នេះ សម្តេច​តេជោ​ផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ​ចំនួន ០៦ រូប ដូច​មាន​រាយ​នាម​ខាងក្រោម ៖
១-​លោក ពេ​ជ កែវ​មុនី ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី​ថ្នាក់លេខ​៤ ពី​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ ឱ្យមក​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ។​
២-​លោក ហែម ដា​រិទ្ធិ ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៤ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​ជា​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ ។​
៣- លោក ធី​ម សំអាន ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​៣ ពី​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ បឹង​កេងកង ទៅ​ជា​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ ។​
៤- លោក សុខ សម្បត្តិ ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៤ ពី​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ ព្រែក​ព្នៅ ទៅ​ជា​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​បឹង​កេងកង ។​
៥- លោក លឹម សុភា ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៥ ពី​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ ៧​មករា ទៅ​ជា​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ ។​
៦- លោក ថេង សុថុន ឋានន្តរស័ក្ដិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៥ ពី​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ ចំការមន ទៅ​ជា​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​៧​មករា ។​

​អនុក្រឹត្យ​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​តែងតាំង​អភិបាល​ខណ្ឌ​ចំនួន​៣​រូប ដូចខាងក្រោម​៖
១- លោក សក់ ច័ន​កញ្ញារិទ្ធ ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៦ ជា​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
២- លោក កៀង ល័​ក្ស ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៦ ជា​អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ចំការមន ។​
៣- លោក ជា ខេ​មា ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៦ ជា​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ ដូនពេញ​។​
​ខាងក្រោម​នេះ​ជា​អនុក្រឹត្យ​របស់​សម្តេច​តេជោ​៖

Filed in: ព័ត៌មានជាតិ