ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ​ដល់​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​៨៨​រូប​!

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ​ដល់​យោធិន នៃ​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​៨៨​រូប​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ដ​បន្ទាយមានជ័យ​៖ នៅ​រសៀល​ថ្ងៃ​អង្គារ ១៣​រោច ខែ​អាសាឍ ឆ្នាំខាល​ចត្វា​ស័ក ព​.​ស ២៥៦៦​ត្រូវ​នឹង ទី​២៦ ខែកក្កដា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​មុខតំណែង និង​បំពាក់​ឋានន្តរសក្ដិ​ដល់​យោធិន នៃ​កងរាជអាវុធហត្ថ​ចំនួន​៨៨​រូប ក្នុងនោះ​￸​ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​៣៣​រូប ថ្នាក់​អនុសេនីយ៍ទោ​ចំនួន​៣០​រូប ថ្នាក់​អនុសេនីយ៍ត្រី​ចំនួន​០២​រូប ថ្នាក់​នាយចំណង់​ចំនួន​០៩​រូប ថ្នាក់​ព្រិនបាលឯក​ចំនួន​០៦​រូប ថ្នាក់​ព្រិនបាលទោ​ចំនួន​០២​រូប និង​ផ្លាស់ប្ដូរ​មុខតំណែង​ចំនួន​០៦​រូប ។

​ក្នុង​ពិធី​នោះ​ដែរ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​មេបញ្ជាការរង លោក​នាយសេនាធិការរង លោក​ប្រធាន អនុប្រធាន​មន្ទីរ លោកនាយ នាយរង​ការិយាល័យ មេបញ្ជាការ​មូលដ្ឋាន​ក្រុង ស្រុក និង​នាយទាហាន នាយទាហានរង សរុប​ចំនួន​១២៦​រូប​ផង​ដែរ ។

​លោក ឧត្ដមសេនីយ៍ ត្រី បោ​ន ប៊ិន បាន​កោតសរសើរ​ចំពោះ នាយទាហាន នាយទាហានរង នៃ​កង​រាជ អាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ ទាំងអស់ ដែល​បាន​ខិតខំ​បំពេញ​តួនាទី ភារកិច្ច របស់ខ្លួន ដោយ​បាន​អនុវត្ត​តាម​បទបញ្ជា និង​គោរព​វិន័យ របស់ អង្គភាព កងរាជអាវុធហត្ថ​បាន​យ៉ាង​ល្អ ប្រសើរ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ រហូត​ទទួលបាន​ការលើកទឹកចិត្ត​និង​តំឡើង​ឋានន្តរសក្ដិ​របស់​ថ្នាក់លើ ។

​ទន្ទឹម​ជាមួយគ្នា​នោះ ដែរ លោក ឧត្ដមសេនីយ៍ ត្រី ក៏​បាន​ណែនាំ​និង​ជំរុញ​បន្ថែម ទៀត ដល់​នាយទាហាន នាយទាហានរង នៃ​កង​រាជ អាវុធហត្ថ ទាំងអស់ ត្រូវ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ នូវ​បទបញ្ជា របស់​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បាន​ដាក់ចេញ​នូវ​ទិស​ស្លោក​ចំនួន​៤ គឺ -​ប្រទេស​ជាតិ​ត្រូវតែ​ការពារ -​ប្រជា​ត្រូវតែ​បម្រេ​ី -​ច្បាប់​ត្រូវតែ​គោរព -​បទល្មើស​ត្រូវតែ​បង្ក្រាប​។

​ក្នុងនោះ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ក៏​បាន​ក្រើនរំលឹក​ដល់​នាយទាហាន នាយទាហាន រង នៃ​កងរាជអាវុធហត្ថ ទាំងអស់ មិន​ត្រូវ​យក​តួនាទី ឬ​សិទ្ធ​អំណាច​ជា​សមត្ថកិច្ច ទៅ​គាបសង្កត់​ដល់​ពលរដ្ឋ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឡើយ បើ​មាន​ករណី​នេះ​កើតឡើង ហើយ​រកឃើញ​ថា​មន្ត្រី​អាវុធហត្ថ​ណា​ម្នាក់​បាន​ប្រព្រឹត្ត អំពើ​នេះ នឹង​ត្រូវ​ប្រឈមមុខ ចំពោះ​ច្បាប់​ដោយ​គ្មាន​ការលេី​កលែង​ជាដាច់ខា​ត ៕

Filed in: ព័ត៌មានជាតិ