ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ បំភ្លឺ​លើ​ការរិះគន់​គុណភាព​ផ្លូវ​ចូល​ច្រក​ស្ទឹង​បត់

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ បំភ្លឺ​លើ​ការរិះគន់​គុណភាព​ផ្លូវ​ចូល​ច្រក​ស្ទឹង​បត់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ បានបញ្ជាក់​ថា កំណាត់​ផ្លូវ​ចូល​ច្រក​ស្ទឹង​បត់ ដែល​រង​ការខូចខាត​នោះ ដោយសារ​ក្រុមហ៊ុន​សាងសង់​ច្រក​ស្ទឹង​បត់​ដឹក​សម្ភារៈ​ផ្សេងៗ ដើម្បី​ពន្លឿន​ការសាងសង់​ច្រក ហើយ​ក្រុមហ៊ុន​កំពុង​ជួសជុល​ផ្លូវ​នោះ​ឡើង​វិញ​ផង​ដែរ​។​

​មន្ទីរ​បាន​បញ្ជាក់​ដូច្នេះ «​នេះ​ជា​រូបភាព​កំពង់ធ្វើការ​ជួសជុល​ដោយ​ក្រុមហ៊ុន​សាងសង់​ច្រកទ្វារ​ស្ទឹង​បត់ ដែល​បាន​សុំ​ដឹកជញ្ជូន​សម្ភារៈ​ផ្សេងៗ ឆ្លងកាត់ ដើម្បី​ពន្លឿន​ការសាងសង់ ហើយ​ធានា​ជួសជុល​ឡើង​វិញ​ទីតាំង​ដែល​ខូចខាត​»​។​

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បន្ទាយមានជ័យ បានបញ្ជាក់​ថា កំណាត់​ផ្លូវ​នេះ​សាងសង់​ដោយ​មន្ទីរ​សាធារណការ​ខេត្ត កាលពី​ចុងឆ្នាំ​២០២០ ហើយ​បាន​ទទួលរង​ជំនន់​ទឹកភ្លៀង​មកពី​ថៃ​កាលពី​ខែ​កញ្ញា ឆ្នាំ​២០២១​។​

​ការចេញ​បំភ្លឺ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​ធ្វើឡើង បន្ទាប់​ពី​មាន​ការរិះគន់​ថា ផ្លូវ​នេះ​ធ្វើ​ហើយ​ខូច​វិញ ទាំង​មិន​ទាន់​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​៕

Filed in: ព័ត៌មានជាតិ