ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អភិបាលរង​ខេត្ត​ស្វាយរៀង​ប្រាប់​អាជ្ញាធរ​ពាក់​ពន្ធ័ ត្រូវ​ពិនិត្យ​រាល់​ការ​សាង​សំណង់ ការ​ពុះ​ដី ឡូ ឬ​សាងសង់​សំណង់​ផ្សេងៗ ត្រូវ​មាន​ច្បាប់​អនុញ្ញាត​ឲ្យបាន​ត្រឹមត្រូ​វ​

អភិបាលរង​ខេត្ត​ស្វាយរៀង​ប្រាប់​អាជ្ញាធរ​ពាក់​ពន្ធ័ ត្រូវ​ពិនិត្យ​រាល់​ការ​សាង​សំណង់  ការ​ពុះ​ដី ឡូ  ឬ​សាងសង់​សំណង់​ផ្សេងៗ ត្រូវ​មាន​ច្បាប់​អនុញ្ញាត​ឲ្យបាន​ត្រឹមត្រូ​វ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្វាយរៀង​៖ លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង​បាន​ថ្លែង​ណែនាំ អាជ្ញាធរ​មូលដ្ឋាន​ក្រុង​-​ស្រុក ត្រូវ​ពិនិត្យ​រាល់​ការ​សាង​សំណង់ ការ​ពុះ​ដី ឡូ ឬ​សាងសង់​សំណង់​ផ្សេងៗ ទៀត​ត្រូវ​មាន​ច្បាប់​អនុញ្ញាត​អោយ​បាន​ត្រឹមត្រូវ​។​

​ការ​ថ្លែង​បែប​នេះ​របស់​លោក​តូច ប៉ូ​លី​វ៉ា​បាន​ធ្វើ​ឡើងខណៈ ដែល​លោក​តំណាង លោក ម៉ែន វិបុល អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​កក្កដា និង​ទិសដៅ​ការងារ​ខែសីហា ឆ្នាំ​២០២២ របស់ រដ្ឋបាល​ខេត្ត​នា​ព្រឹក​ថ្ងៃ​ទី​២៦​ខែកក្កដា​ឆ្នាំ​២០២២​។ ​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​ដែល​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​ផង​ដែរ​។​

​លោក​តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​លោក លោកស្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​សហការ​អនុវត្ត​តួនាទី ភារកិច្ច​របស់​ខ្លួន​បាន​ល្អ​ទាំង​ការផ្តល់សេវា​សាធារណៈ និង​ការថែរក្សា​សន្ដិសុខ សុវត្ថិភាព​សង្គម​ជូន​ដល់​ប្រជាពលរដ្ឋ​។

​ជាមួយគ្នានេះ​លោក​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូច​ខាងក្រោម ៖
*១.​បន្ត​យកចិត្តទុកដាក់​លើ​បញ្ហា​ភូមិ​ឃុំ​មាន​សុវត្ថិភាព ជាពិសេស​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន ក្មេង​ទំនើង និង​អំពើ​ចោរកម្ម​ផ្សេងៗ​ជាដើម​។

*២.​មន្ទីរ​-​អង្គភាព កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង​/​ស្រុក ត្រូវ​សហការ​ពង្រឹង​ការគ្រប់គ្រង និង​ការប្រមូល​ពន្ធដារ ពន្ធ​គយ និង​ពន្ធ​ផ្សេងៗ​ឲ្យបាន​ត្រឹមត្រូវ និង​គ្រប់​តាម​ផែនការ ។​

*៣.​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​១៩ ដូស​ជម្រុញ​ដូសទី​៣ ដូសទី​៤ ឬ​ដូសទី​៥ ឲ្យបាន​គ្រប់ៗ​គ្នា​។

*៤. អាជ្ញាធរ​មូលដ្ឋាន​រដ្ឋ​បាល​ក្រុង​-​ស្រុក ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចាត់វិធានការ​បង្ក្រាប​ឲ្យបាន​ម៉ឺងម៉ាត់​រាល់​ល្បែង​ស៉ី​សង​ខុសច្បាប់​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​៕

Filed in: ព័ត៌មានជាតិ