ទាន់ហេតុការណ៍
ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល

​ក្រុមការងារ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​រៀបចំ​វេទិកា​សាធារណៈ​នៅ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង

​ក្រុមការងារ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​រៀបចំ​វេទិកា​សាធារណៈ​នៅ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​មណ្ឌលគិរី ៖ ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការប្រមូល​នូវ​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន នា​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ បាន​រៀបចំ​វេទិកា​សាធារណៈ​នៅ​ក្រុម​ចុង​រ៉ា​ង ក្នុងភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ក្រោម​វត្តមាន​ឯកឧត្តម ជា ជុន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ចូន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ស្រុក​អូររាំង និង​ឯកឧត្តម ឌួង ហេង អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​ជួយ​ខេត្ត​មណ្ឌលគិរី និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​អូររាំង ព្រមទាំង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី អាជ្ញាធរ​ស្រុក​/​ភូមិ​/​ឃុំ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​សាលាបឋមសិក្សា​ចុង​រ៉ាង ក្នុងភូមិ​ពូ​ហ្យា​ម ស្រុក​អូររាំង​។​

​ឯកឧត្តម ជា ជុន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ចូន បានឲ្យដឹងថា គោលបំណង ដើម្បី​ដឹង​ពី​សុខទុក្ខ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ក្នុង​ការពិភាក្សា រក​ដំណោះស្រាយ​ជូន ក្នុង​ការលើកកម្ពស់​ជី​វ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។ ការ​ធ្វើ​វេទិកា​នេះ ដើម្បី​ចូលរួម​ចែករំលែក​គំនិត​យោបល់ និង​ការយល់ឃើញ​របស់​ប្រជាពលរដ្ឋ ដែល​ឱ្យ​ពួកគាត់​មាន​ចម្ងល់ ឫ​យោបល់ លើកឡើង​ពី​បញ្ហា​ប្រឈម​នានា នៅក្នុង​មូលដ្ឋាន​ដែល​ជួបប្រទះ​កន្លងមក ក៏​ដូច​ជា​សំណួ​ម​ពរ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា​សាធារណៈ សេវា​តម្រូវការ និង​សេវា​សំណូមពរ ដើម្បីឲ្យ​ក្រុមការងារ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ រួម​គ្នា​គិត រួមគ្នា​ធ្វើ និង​រួម​គ្នា​ដោះស្រាយ ដើម្បី​ធ្វើ​យ៉ាងណា ឱ្យ​ប្រជាពលរដ្ឋ​រស់​នៅ​មាន​លក្ខណៈ​សមរម្យ​។​

​ក្នុង​វេទិកា​នោះដែរ ប្រជាពលរដ្ឋ បាន​សំណូមពរ ពាក់ព័ន្ធ​នឹង​បញ្ហា ផ្លូវ សាលារៀន អណ្តូងទឹក បង្គន់​អនាម័យ ខ្វះ​ប៉ុស្តិ៍​សុខភាព ការ​ផ្តល់​ប័ណ្ណ​សមធម៌ ឫ​ប័ណ្ណ​ក្រីក្រ បញ្ហាដីធ្លី និង​បញ្ហា​សេវា​សាធារណៈ​ផ្សេងៗ​ទៀត ទា​ក់ទង់​នឹង​បញ្ហា​ខាងលើ​៖ លោក អភិបាល​ស្រុក​អូររាំង បានបញ្ជាក់​ថា ចំពោះ​បញ្ហា​ផ្លូវ​ដែល​រង់​ការខូចខាត​ចាប់ពី​ផ្លូវជាតិ​លេខ​៧៦ រហូតមក​ដល់​ក្រុម​ចុង​រ៉ាង​នេះ អាជ្ញាធរ​ស្រុក រួម​ទាំង​ក្រុម​ការងារ​ថ្នាក់ជាតិ នឹង​ខិតខំ​ជួយ​ជួសជុល​ផ្លូវ​នេះ​ឡើងវិញ ជូន​ប្រជាពលរដ្ឋ​នៅពេល​រដូវ​រាំង​នាពេលខាងមុខ ក្នុង​នោះ​អាជ្ញាធរ​ឃុំ ក៏​បាន​រៃអង្គាស​ថវិកា​មួយចំនួន សម្រាប់​ជួយ​សម្រួល​ផ្លូវ​នេះ ក្នុងការ​ធ្វើ​ដំណើរ​ផងដែរ​។ ដោយឡែក សម្រាប់​បញ្ហា​ផ្សេងៗ​ទៀត ខាង​មន្ត្រី​ជំនាញ បាន​ធ្វើ​ការបកស្រាយ បំភ្លឺ​ជូន នឹង​ធ្វើ​របាយការណ៍ ដើម្បី​ដាក់ជូន​ថ្នាក់ដឹកនាំ​ខេត្ត និង​ក្រសួង​ស្ថាប័ន​នីមួយៗ​ផងដែរ​។​

​នា​ឱកាស​នោះ ឯកឧត្តម ជា ជុន និង​អាជ្ញាធរ​ស្រុក បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​ចូលរួម​អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ​បង្ការ ការពារ និង​ទប់ស្កាត់​នូវ​ជំងឺ​កូវី​ដ​-១៩ និង​ត្រូវ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យបាន​គ្រប់ៗ​គ្នា​។ ម្យ៉ាងទៀត ក៏​សូម​ឲ្យ​ពលរដ្ឋ ត្រូវ​ចូលរួម​ថែរក្សា​ការពារ​ធនធាន​ធម្មជាតិ និង​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព​៕

Filed in: ព័ត៌មានជាតិ