ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ អប់រំ​ចិត្តសាស្ត្រ និង​សភាពការណ៍​ថ្មីៗ​ដល់​នាយ​-​ពលទាហាន​ចំណុះ​កងពល

មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ អប់រំ​ចិត្តសាស្ត្រ និង​សភាពការណ៍​ថ្មីៗ​ដល់​នាយ​-​ពលទាហាន​ចំណុះ​កងពល
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ លោក​ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើរជើង​លេខ​៥១ នា​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២២ បាន​អប់រំ​ចិត្តសាស្ត្រ និង​ផ្សព្វផ្សាយ​ថ្មីៗ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ចំណុះ​ទីបញ្ជាការ​កងពល​តូច​ថ្មើរជើង​លេខ​៥១​។​

​លោក​ឧត្តមសេនីយ៍ សង្កត់ធ្ងន់​ថា ក្នុង​តួនាទី​ភារកិច្ច​ជា​កងទ័ព បន្ត​អនុវត្តន៍​នូវ​វិន័យ​សណ្តាប់ធ្នាប់ ឲ្យបាន​ជាប្រចាំ ទាំង​នៅក្នុង​អង្គភាព និង​នៅ​ខាងក្រៅ​អង្គភាព រក្សាបាន​នូវ​គុណ​តម្លៃ ឯកសណ្ឋាន ជា​កងយោធពល​ខេមរភូមិន្ទ ត្រូវ​ហ្វឹកហាត់​ជាប្រចាំ ទាំង​ស្មារតី ជំនាញ យុទ្ធវិធី ដើម្បី​ធានា​បា​នូវ ភារកិច្ច​ការពារ​ជាតិ មាតុភូមិ និង​ប្រជាជន​។​

​ក្រៅពី​នោះ​គ្រប់​បណ្តា​អង្គភាព​ទាំងអស់​ត្រូវ​ត្រៀមខ្លួន​ជានិច្ច សម្រាប់​បេសកកម្ម​ជួយ​សង្គ្រោះ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ជា​យថាហេតុ ដោយ​គ្រោះមហន្តរាយ​ធម្មជាតិ​ផ្សេងៗ​ក្នុង​ភូមិសាស្ត្រ​ដែល​អង្ក​ភាព​ឈរជើង ជា​ពិសេស​ត្រូវ​ត្រៀម​សម្ភារ​ជួយសង្គ្រោះ​ទឹកជំនន់ ដោយសារ​អាកាសធាតុ ភ្លៀង​បន្ត​ធ្លាក់​ច្រើន បន្ត​តាមដាន​ស្ថានភាព​នៅ​គ្រប់​ភូមិសាស្ត្រ រួម​ទាំង​ខ្យល​កន្ត្រាក់​ផងដែរ ក្នុងករណី​មាន​គ្រោះមហន្តរាយ​កើតឡើង​ត្រូវ​ចេញ​ប្រតិបត្តិការ​ភ្លាមៗ មិន​ថា​យប់​ឬ​ថ្ងៃ​នោះ​ទេ អនុវត្តន៍​តាម​ប្រសាសន៍​របស់​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង មេបញ្ជាការ​កងទ័ពជើងគោក (​កងទ័ព​កើតចេញពី​ប្រជាជន ការពារ​ប្រជាជន ដើម្បី​ប្រជាជន​)​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ សឹង្ហ ទុំ បាន​ក្រើនរំលឹក​ដល់​យោធិន​ទាំងអស់​បន្ត​យកចិត្តទុកដាក់ និង​អនាម័យ​ជាប្រចាំ​ការពារ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ និង​ជំងឺ​អុត​ស្វា ពិសេស​បន្ត​អនុវត្តន៍​វិធានការ ៣​ការពារ និង​៣​កុំ ឲ្យបាន​ជាប់​ជាប្រចាំ​៕

Filed in: ព័ត៌មានជាតិ