ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អភិបាលរង​ខេត្ត​ស្វាយរៀង​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​គាំទ្រ​គម្រោង​លើកកម្ពស់​វិស័យ​សេវា​សង្គម

អភិបាលរង​ខេត្ត​ស្វាយរៀង​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​គាំទ្រ​គម្រោង​លើកកម្ពស់​វិស័យ​សេវា​សង្គម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ស្វាយរៀង​)៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២២ នៅ​សាលប្រជុំ​អាគា ឃ សាលាខេត្ត បាន​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​គាំទ្រ​គម្រោង​លើកកម្ពស់​វិស័យ​សេវា​សង្គម នៃ​រដ្ឋបាល​ខេត្ត ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម រស់ ផា​រិទ្ធ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​។

​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត លោក​អនុប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត លោក លោកស្រី​អភិបាលរង​ក្រុង ស្រុក ទាំង​៨ ព្រមទាំង​ក្រុម​ការងារ​គាំទ្រ​គម្រោង​លើកកម្ពស់​វិស័យ​សេវា​សង្គម នៃ​រដ្ឋបាល​ខេត្ត​សរុប​ចំនួន ១៧ នាក់​។

​ឯកឧត្តម រស់ ផារិ​ទ្ធបាន​ថ្លែងថា​កិច្ចប្រជុំ​នេះ មាន​គោលបំណង​ពិនិត្យ​វឌ្ឍនភាព​ផែនការ​សកម្មភាព​នៃ​ការអនុវត្ត​គម្រោង​លើកកម្ពស់​វិស័យ​សេវា​សង្គម នៃ​រដ្ឋបាល​ខេត្ត​។​ពង្រឹង និង​ជំរុញ​អនុវត្ត​ផែនការ​សកម្មភាព​គម្រោង​លើកកម្ពស់​វិស័យ​សេវា​សង្គម​ក្នុង​ខេត្ត​ស្វាយរៀង​នេះ ឳ្យ​មាន​ប្រសិទ្ធភាព និង​ត្រឹមត្រូវ​តាម​នីតិវិធី​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា ។ ជំរុញ​ត្រៀមលក្ខណៈ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​គម្រោង​លើកកម្ពស់​វិស័យ​សេវា​សង្គម​សម្រាប់​ឆ្នាំ​២០២៣ ក្នុងនោះ​ត្រូវ​រៀបចំ ៖
​ទី​១: លទ្ធផល​នៃ​អនុវត្ត​គម្រោង​សេវា​សង្គម​ឆ្នាំ​២០២១
​ទី​២: វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​សេវា​សង្គម​ឆ្នាំ​២០២២
​និង​ទី​៣: ផែនការ​នៃ​ការអនុវត្ត​គម្រោង​សេវា​សង្គម​ឆ្នាំ​២០២៣ ៕​

Filed in: ព័ត៌មានជាតិ