ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោក​ឧត្ដមសេនីយ៍ទោ ឯម កុសល នាំយក​នូវ​ទេយ្យទាន បច្ច័យ និង​គ្រឿងឧបភោគ​-​បរិភោគ អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន​៤

លោក​ឧត្ដមសេនីយ៍ទោ ឯម កុសល នាំយក​នូវ​ទេយ្យទាន បច្ច័យ និង​គ្រឿងឧបភោគ​-​បរិភោគ អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន​៤
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៣ ខែកក្កដា ឆ្នាំ​២០២២ លោក​ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​ក្រុមគ្រួសារ ព្រមទាំង​លោក​-​លោកស្រី​ស្នងការរង នាយ​-​នាយរង​ការិយាល័យ អធិការ​-​អធិការរង​ស្រុក​ស្ទឹងត្រង់ និង​សហការី បាន​នាំយក​នូវ ទេយ្យទាន បច្ច័យ និង​គ្រឿងឧបភោគ​-​បរិភោគ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោកជំទាវ ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន​០៤ ៖ មាន​វត្តឧ​ប្បុល្ល​គិរី ហៅ​វត្ត​ទួល​សំបួរ​, វត្ត​គិរី​រង្សី​, វត្ត​គិតី​សុវណ្ណរាម និង​វត្ត​ឥន្ទ​មុន្នី​វ័ន្ត ដែល​វត្ត​ទាំង​០៤​នេះ​ស្ថិតនៅ​ក្នុង ឃុំ​ទួល​សំបួរ ស្រុក​ស្ទឹងត្រង់ ។​

​ការ​ប្រគេន​ទេយ្យទាន បច្ច័យ និង​អំណោយ​ផ្សេងៗ រួមមាន ៖
១-​វត្ត​ចំនួន​០៤ ក្នុង​មួយ​វត្ត​ប្រគេន​ទេយ្យទាន​ដូចជា​: អង្ករ​១​បេ ៥០​គី​ឡូ​, ប្រេងម៉ាស៊ូត​១​កាន​, ទឹកក្រូច​០៣​កេស​, មី​០៣​កេស​, ទឹក​សុទ្ធ​០៣​កេស​, ម៉ាស់​០៨​ប្រអប់​, ត្រីខ​០២​យួរ​, ទឹកត្រី​០២​យួរ និង​ទឹកស៊ីអ៊ីវ​០២​យួរ ។​
២-​ប្រគេន​បច្ច័យ​កសាង ក្នុង​មួយ​វត្ត បច្ច័យ ២០០,០០០​រៀល ។​
៣-​ប្រគេន​បច្ច័យ​ព្រះសង្ឃ​សរុប​ចំនួន​១៩​អង្គ ក្នុង​មួយ​អង្គ​បច្ច័យ ៥០,០០០​រៀល និង​សាដក​០១ ។​
៤-​តាជី យាយជី សរុប​ចំនួន​១១០​នាក់ ក្នុង​ម្នាក់ៗ បច្ច័យ​ចំនួន​២០,០០០​រៀល និង​សារុង​ចំនួន​០១ ។​
៥-​ជូន​ថវិកា​សមាជិក​សមាជិកា​ថ្នាក់ ភូមិ​-​ឃុំ ចំនួន​៨៣​នាក់ ក្នុង​ម្នាក់ៗ​ទទួល​ថវិកា ៥០,០០០៛ សារុង​០១ និង​ទទួលបាន​គ្រឿងឧបភោគ​-​បរិភោគ​ជារួម​មាន ៖ ទឹកក្រូច​១០​កេស​, ទឹកបរិសុទ្ធ​១០​កេស​, មី​១០​កេស និង​ម៉ាស់​១០​ប្រអប់ ។
៦-​បងប្អូន​ខ្មែរ​ឥស្លាម នៅតាម​តំបន់​ទាំងបី ចំនួន​១២​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ៥០,០០០​រៀល សារុង​០១ និង​ក្នុង​មួយ​តំបន់​ទទួលបាន ទឹកក្រូច​០៣​កេស​, ទឹកបរិសុទ្ធ​០៣​កេស​, មី​០៣​កេស និង​នំ​ធុង​០៣​ធុង ។​
៧-​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទួល​សំបួរ ចំនួន​០៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ថវិកា ៥០,០០០​រៀល សារុង​០១ និង​ទទួល​បាន​រួម​ដូចជា ទឹកបរិសុទ្ធ​០២​កេស​, ទឹកក្រូច​០២​កេស​,​មី​០២​កេស និង​ម៉ាស់​០៤​ប្រអប់ ។​
៨-​កម្លាំង​ប្រជា​ការពារ ចំនួន​១២​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ថវិកា​២០,០០០​រៀល សារុង​០១ និង​ទទួល​បាន​រួម​ដូចជា​ទឹកបរិសុទ្ធ​០២​កេស​, ទឹកក្រូច​០២​កេស​, មី​០២​កេស និង​ម៉ាស់​០៤​ប្រអប់​ផងដែរ ។​

​សរុប​ជា​ថវិកា​ទាំងអស់​ចំនួន ១៤,៤៩០,០០០(​ដប់​បួន​លាន បួន​សែ ប្រាំបួន​ម៉ឺន​)​រៀល ៕

Filed in: ព័ត៌មានជាតិ