ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ល្បែងភ្នាល់​ស៊ីសង​ប្រជល់មាន់​អន​ឡាញ​តាម​កញ្ចក់​ទូរទស្សន៍ បើក​លេង​យ៉ាង​អឺងកង នៅ​បណ្តោយ​ផ្លូវ​៣១៩ ក្នុង​សង្កាត់​ព្រៃ​ឆ្លាក់​នឹង​សង្កា​ត​ចេក​សមត្ថកិច្ច​ពាក់​ពន្ធ័​នៅ​មូលដ្ឋាន​មិន​មានវិធា​ន​ការ​ទប់ស្កាត់​នឹង​បង្ក្រាប​..?(​វគ្គ​២)

​ល្បែងភ្នាល់​ស៊ីសង​ប្រជល់មាន់​អន​ឡាញ​តាម​កញ្ចក់​ទូរទស្សន៍ បើក​លេង​យ៉ាង​អឺងកង នៅ​បណ្តោយ​ផ្លូវ​៣១៩ ក្នុង​សង្កាត់​ព្រៃ​ឆ្លាក់​នឹង​សង្កា​ត​ចេក​សមត្ថកិច្ច​ពាក់​ពន្ធ័​នៅ​មូលដ្ឋាន​មិន​មានវិធា​ន​ការ​ទប់ស្កាត់​នឹង​បង្ក្រាប​..?(​វគ្គ​២)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ចេញផ្សាយ​ថ្ងៃ​ទី​២៣​ខែកក្កដា​ឆ្នាំ​២០២២
​ស្វាយរៀង​៖​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បានអោយដឹងថា​!« នៅតាម​បណ្តោយ​ផ្លូវ​៣១៩ ក្នុង​សង្កាត់​ព្រៃ​ឆ្លាក់​និង​សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង មាន​ទីតាំង​ល្បែងស៊ីសង​ប្រជល់មាន់​អន​ឡ​ញ បើក​អោយ​ភ្ញៀវ​ចូល​លេង​បាន​យ៉ាង​គគ្រឹកគគ្រេង​សមត្ថកិច្ច​ពាក់​ពន្ធ័​ក្នុង​មូលដ្ឋាន​ធ្វើ​មិនដឹងមិនឮ​»​។​

​ប្រជាពលរដ្ឋ​បាន​បន្តទៀតថា​!«​គាត់​មាន​ការភ័យខ្លាច​ជា​ខ្លាំង​ដោយ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​សំបូរ​ទៅ​ដោយ​ទីតាំង​ល្បែងស៊ីសង​ជា​ច្រើន​កន្លែង​បែបនេះ ហើយ​ជា​រៀង​រាល់ថ្ងៃ​ឃើញ​មាន​អ្នកលេង​ចេញចូល​តាំងពី​ព្រឹក​ដល់​ល្ងាច​»​។​

​ប្រភព​បាន​ន្ថែ​ម​ថា​៖ «​ល្បែងស៊ីសង​គ្រប់​ប្រភេទ ជា​ឫសគល់​នៃ​បទល្មើស​ចោរកម្ម លួច ឆក់ ប្លន់ និង កេ​ី​ត ករណី​ហិង្សា ក្នុង​គ្រួសារ ជាដើម ជាហេតុ នាំឲ្យ​ប្រជាពលរដ្ឋ មានការ​ព្រួយ​បារ​ម្មណ៍ ភ័យខ្លាច និង​ភាពអសន្តិសុខ នៅក្នុង​សង្គម​ក៏​ដូច​ក្នុង​មូលដ្ឋាន​ផង​ដែរ​»​។​

​ក្នុងករណី​ទាក់ទង​និង​ល្បែងស៊ីសង​ខាងលើនេះ​ប្រជាពលរដ្ឋ​សំណូមពរ​យ៉ាងទទូច​ដល់​លោក វរសេនីយ៍ទោ កែ​ន រិទ្ធី អធិការ​ក្រុង​ស្វាយរៀង​លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​នឹង​ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​
​មេត្តា ចាត់​កម្លាំង​ជំនាញ ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​ប្រជល់មាន់​អន​ឡាញ​ខាងលើនេះ ដើម្បី​ឲ្យស្រប​តាម គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ទាំង​៩​ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​បានដាក់ចុះ ផង​ទាន​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពី​ល្ងាច​ថ្ងៃ​ពុធ​ទី​២០​ខែកក្កដា​ឆ្នាំ​២០២២ អង្គភាព​យើងខ្ញុំ​បាន​រាយ​ការជូន​លោក កែ​ន រិទ្ធី អធិការ​ក្រុង​តាមរយះ​ទូរ​សព្ទ័​លោក​បាន​ឆ្លើយថា​«​ចាំ​លោក​ទៅ​មើល​»​តែ​រហូត​មកដល់ពេលនេះ​ទីតាំង​ទាំង​នោះ​នៅតែ​បន្ត​បើក​លេង​ដដែល​។​
​ជុំវិញ​ការចុះផ្សាយ​ខាងលើ​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ នឹង​រងចាំ​ការ​ស្រាយ​បំភ្លឺ ពី​សំណាក់​សមត្ថកិច្ច​ពាក់​ពន្ធ័ នឹង​ម្ចាស់​ទីតាំង​រៀងរាល់​ម៉ោង​ធ្វើការ​។ សូម​អរគុណ​!

 

Filed in: ព័ត៌មានជាតិ