ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ប្រាប់​ឱ្យ​ពលរដ្ឋ​សំអាត​បរិស្ថាន​លុបបំបាត់​ជម្រក​មូស​ខ្លា​ដើម្បី​គេចផុត​ពី​ការចម្លង​ជំងឺគ្រុនឈាម

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន ប្រាប់​ឱ្យ​ពលរដ្ឋ​សំអាត​បរិស្ថាន​លុបបំបាត់​ជម្រក​មូស​ខ្លា​ដើម្បី​គេចផុត​ពី​ការចម្លង​ជំងឺគ្រុនឈាម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២២​នេះ ដោយ​មាន​ការចង្អុល​ដឹកនាំ​ពី​លោកជំទាវ​បាន ស្រីមុំ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​លោកជំទាវ ពៅ សុខ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា និង​ឯកឧត្តម សៅ សារ៉ាត់ អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​បាន​ដឹកនាំ​ក្រុម​ប្រតិបត្តិ​សាខា​គណៈកម្មាធិការ​អនុសាខា​ស្រុក​សាលា​ក្រៅ យុវជន​កាកបាទក្រហម​កម្ពុជា​សាខា អ្នកស្ម័គ្រចិត្ត​កាកបាទ​ក្រហម​កម្ពុជា​សាខា និង​មាន​ការចូលរួម​សហកា​រ​ពី​មន្ទីរ​សុខាភិបាល អាជ្ញាធរ​មូលដ្ឋាន​ចុះ​ធ្វើ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ទប់ស្កាត់​បង្ការ​នៃ​ការរីក​រាលដាល ជំងឺគ្រុនឈាម ដល់​បងប្អូន​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ​ដោយ​ដាក់​អា​បែ​ត​តាម​ពាងទឹក និង​ចាក់​សម្លេង​តាមឧ​ឃោសន​ស័ព្ទ នៅក្នុង​ភូមិ​ទឹក​ចេញ និង​ភូមិ​បឹង​ព្រលឹត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

​ជា​លទ្ធផល​ក្រុមការងារ​ចែក​ជូន​បាន​៣៤៥​ខ្នង​ផ្ទះ ដាក់​អា​បែ​ត​តាម​ពាងទឹក​ចំនួន​១,២០៩ ចែក​ប័ណ្ណ​ផ្សព្វផ្សាយ​អំពី​ជំងឺគ្រុនឈាម ចំនួន​៣៥០​សន្លឹក សាប៊ូ ៥​កេស និង​ជែល​លាងដៃ​ចំនួន​៦ កេស បាន​ណែនាំ​លើកទឹកចិត្ត​អោយ​បងប្អូន​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​អំពី​ការថែទាំ​សុខភាព​ក្នុង​រដូវវស្សា ដោយ​រស់​នៅ​ស្អាត​មាន​អនាម័យ​ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ សម្អាត​បរិវេណ​ជុំវិញ​ផ្ទះ ប្រមូល​សំបក​កំប៉ុង ឬ​របស់​ដក់​ទឹក​យក​ទៅ​កប់​ចោល ដើម្បី​កម្ចេច​ជំរក​មូសខ្លាញី និង​គេង​ក្នុង​មុង​ជ្រលក់​ថ្នាំ ហើយ​បើ​មាន​អាការៈ ក្តៅខ្លួន​ចាប់ពី ៣៩ ទៅ​៤០​អង្សារ​សេ អម​ដោយ​រោគសញ្ញា​ផ្សេងៗ​ទៀត​ដូចជា ខ្សោយ​សរីរាង្គ អស់កម្លាំង មុខ​ក្រហម ឈឺក្បាល ក្អួតចង្អោរ ឈឺ​ពោះ ឈឺ​សាច់ដុំ ឈឺ​សន្លាក់ដៃ​-​ជើង ស្នាម​អុចៗ​ក្រហម​លើ​ស្បែក សូម​បងប្អូន​ប្រញាប់​ទៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​ស្ថិតនៅ​ជិត​ផ្ទះ​បងប្អូន​ជាបន្ទាន់ ។​

​លោកជំទាវ​ពៅ សុខ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​បាន ស្រីមុំ បាន​ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ប្រឹងប្រែង​ធ្វើ​អនាម័យ សំអាត​ក្នុង​បរិវេណ​លំនៅដ្ឋាន​របស់​ខ្លួន ពិសេស​លុប​បំបាត់​ឱ្យ​អស់​នូវ​សំភារៈ​នានា​ដែល​ជា​ប្រភព​នៃ​ជម្រក​មូស​ខ្លា​។​លោកជំទាវ​បាន​បន្តថា មូស​ខ្លា គឺជា​ភ្នាក់ងារ​ចម្លង​ដ៏​មាន​ប្រសិទ្ធិភាព​នៃ​ជំងឺគ្រុនឈាម វា​អាច​សម្លាប់​កុមារ​តូចៗ​ក្នុង​រយៈពេល​ដ៏​ខ្លី ប្រសិន​ជា​មាតា​បិតា​របស់​កុមារ​មាន​ការធ្វេសប្រហែស ឬ​មិន​បាន​យកចិត្តទុកដាក់​នាំ​ទៅ​ឱ្យ​ក្រុម​គ្រូពេទ្យ​ព្យាបាល​ទាន់ពេលវេលា ហើយ​បច្ចុប្បន្ន​ជំងឺ​នេះ​ក៏​បាន​ចម្លង​ទៅកាន់​មនុស្ស​ចាស់​ផងដែរ​។

​ឯកឧត្តម​សៅ សារ៉ាត់ ក៏បាន​លើកឡើង​ផងដែរ​ថា វិស័យ​សុខាភិបាល ជា​វិស័យ​អាទិភាព​មួយ​ក្នុងចំណោម​វិស័យ​អាទិភាព​ជាច្រើន​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​ជា​គោលដៅ​អភិវឌ្ឍន៍​ជាតិ​ក្នុង​ការកាត់បន្ថយ​មរ​ណ​ភាព​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ការលើកកម្ពស់​សុខភាព​មាតា​និង​ការប្រយុទ្ធ​នឹង​ជំងឺអេដស៍ របេង គ្រុនចាញ់ គ្រុនឈាម ជំងឺឆ្លង​ដ៏​ទៀត បញ្ហា​សុខភាព​សាធារណៈ​និង​គ្រោះមហន្តរាយ​។

​ឯកឧត្តម បាន​សំដែង​នូវ​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ដែល​បាន​បង់​នូវ​កូន​ជា​ទីស្រឡាញ់​ដោយសារ​ជំងឺ​គ្រុនឈាម​ដ៏​កាច​សាហាវ​មួយ​នេះ​។ ទន្ទឹម​ជាមួយ​ការចូលរួម​រំលែក​ទុក្ខ​នោះ​លោក​ក៏​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ដែល​មាន​កូនតូចៗ​ត្រូវ​ស្លៀកពាក់​ខោ​អាវ​ដែល​វែង​ដើម្បី​បិទ​រាង្គ​កាយឱ្យ​ជិត​ដល់​ពួកគេ សំអាត​បរិស្ថាន​ជុំវិញ​ផ្ទះ​ឱ្យបាន​ស្អាត មិន​ត្រូវ​ទុក​ស្មៅ​ឱ្យ​ដុះ​នៅ​ឧបទ្រព ឬ​បោះចោល​នូវ​សំបក​ដូង សំបក​កង់ឡាន​ម៉ូតូ​ដែល​ជា​ជម្រក​ពង​កូន​របស់​មូស​ខ្លា​នៅ​ជុំវិញ​ផ្ទះ​នោះ​ទេ​ព្រោះ​សត្វ​នេះ​ចូលចិត្ត​រស់នៅ​កន្លែង​ដែល​មាន​ទឹក​ដក់​ពិសេស​គឺ​ទឹក​ដក់​ហើយ​ថ្លា មួយវិញទៀត​ចំពោះ​ពាងទឹក​គឺ​ត្រូវតែ​ដាក់​ថ្នាំ​អា​បែ​ត​ជាប្រចាំ ព្រោះ​ពាងទឹក​ក៏​ជា​ប្រភព​ជ្រកកោន និង​ពង​កូន​នៃ​មូស​ខ្លា​ផងដែរ​។​ការលុបបំបាត់​របស់​ទាំងអស់​ខាងលើ​និង​មាន​បរិស្ថាន​ស្អាត​គឺ​មានន័យថា​យើង​មាន​សុវត្ថិភាព​និង​គេចផុត​ពី​ជំងឺគ្រុនឈាម​ដ៏​កាច​សាហាវ​នោះ​ហើយ​។​

Filed in: ព័ត៌មានជាតិ