ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

មូលនិធិ​ជាតិ​ជំនួយ​សង្គម ប្រគល់​ថវិកា​ឧបត្ថម្ភ​ធានារ៉ាប់រង​សង្គម និង​បូជាសព ជូន​គ្រួសារ​អតីតយុទ្ធជន ២​គ្រួសារ នៅ​ខេត្ត​រតនគិរី

មូលនិធិ​ជាតិ​ជំនួយ​សង្គម ប្រគល់​ថវិកា​ឧបត្ថម្ភ​ធានារ៉ាប់រង​សង្គម និង​បូជាសព ជូន​គ្រួសារ​អតីតយុទ្ធជន ២​គ្រួសារ នៅ​ខេត្ត​រតនគិរី
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​រតនគិរី​)៖ មូលនិធិ​ជាតិ​ជំនួយ​សង្គម ដឹកនាំ​ដោយ​លោក ឈួ​រ សុ​បញ្ញា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​មូលនិធិ​ជាតិ​ជំនួយ​សង្គម សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​រតនគិរី មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា (​មន្ទីរ ស​.​អ​.​យ​.) និង​សមាគម​អតីតយុទ្ធជន​ខេត្ត នៅ​រសៀល​ថ្ងៃ​២១ ខែកក្កដា ឆ្នាំ​២០២២ បានប្រគល់​ថវិកា​ឧបត្ថម្ភ​ធានារ៉ាប់រង​សង្គម និង​បូជាសព ជូន​គ្រួសារ​អតីតយុទ្ធជន​ចំនួន ២ គ្រួសារ​។​

​សកម្មភាព​នេះ បាន​ធ្វើឡើង​នៅ​សាល​ទទួលភ្ញៀវ​សាលាខេត្ត​រតនគិរី ដោយ​មាន​ការចូលរួម​ពី​លោក​ញ៉ែម សំអឿន អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​ខេត្ត ប្រធាន​សមាគម​អតីតយុទ្ធជន​ខេត្ត និង​ប្រធាន​មន្ទីរ ស​.​អ​.​យ​. ខេត្ត ផងដែរ​។​

​ដើម្បី​ជា​ការរក្សា​នូវ​នូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​នោះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ណែនាំ​ឱ្យ​មន្ទីរ​សង្គមកិច្ច​ខេត្ត​-​រាជធានី ធ្វើ​យ៉ាង​ឱ្យ​មន្ទីរ​ផ្តល់​សេវា​តម្រូវការ ព្រមទាំង​ខិតខំ​ធ្វើ​របប​គោលនយោបាយ​ផ្តល់​ឱ្យ​ដល់​គ្រួសារ​អតីតយុទ្ធជន​។ ពាក់ព័ន្ធ​នឹង​អនុសាសន៍​របស់​ថ្នាក់ដឹកនាំ គឺ​ធ្វើ​យ៉ាងណា​ត្រូវ​យកចិត្តទុកដាក់​ដល់​បងប្អូន ពោល​រាជរដ្ឋាភិបាល​មិន​បោះបង់​បងប្អូន​គ្រួសារ​អតីតយុទ្ធជន ដែល​លោក​មាន​គុណបំណាច់​ចំពោះ​ជាតិ​។​

​តាមរយៈ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន ដោយ​បាន​ដោះស្រាយ​របប​គោលនយោបាយ​ប្រចាំខែ របប​គោ​លន​យ​បាយ​សម្រាប់​សមាជិក​អតីតយុទ្ធជន ដែល​បាន​ចូលនិវត្តន៍​រហូតដល់​ពេល​សមាជិក​អតីតយុទ្ធជន​ម្នាក់ៗ​មាន ពិសេស​ដល់​សមាជិក​អតីតយុទ្ធជន​ទទួលមរណភាព គឺ​មាន​ការរៀបចំ​គោលការណ៍​របប​សម្រាប់​ឧបត្ថម្ភ​ដល់​គ្រួសារ​។ គោលនយោបាយ​ជូន​ទៅ​តាម​ឋាន្ត​រ​ស័ក្ត​កម្រិតតាម​អនុក្រឹត្យ និង​ប្រកាស​ណែនាំ​។​

​ជំនួសមុខ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច ក្រុមការងារ និង​ខេត្ត បាន​សម្ដែង​នូវ​ការចូលរួម​រំលែក​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ ចំពោះ​ការបាត់បង់​សមាជិកគ្រួសារ ដែល​បាន​ទទួលមរណភាព​ដែល​ជា​អតីត​យុទ្ធជន​យើង ធ្លាប់បាន​ចូលរួម​ចំណែក​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ ក្នុង​បុព្វហេតុ​រំដោះ​ការពារ​បូរណភាព​ទឹកដី រហូត​ទទួលបាន​ជោគជ័យ​កន្លងមក​៕

Filed in: ព័ត៌មានជាតិ