ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​កំណាត់​ផ្លូវ​លេខ​១៤៦​បេស​ម្រេច​វឌ្ឍនភាព​ការងារ​សាងសង់​បាន ៩៩,៨១%​គិត​មក​ទល់​ពេល​នេះ​

គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​កំណាត់​ផ្លូវ​លេខ​១៤៦​បេស​ម្រេច​វឌ្ឍនភាព​ការងារ​សាងសង់​បាន ៩៩,៨១%​គិត​មក​ទល់​ពេល​នេះ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រះសីហនុ​៖ ថ្ងៃ​ពុធ ៧​រោច ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹក​ក្រុម​ការងារ​បច្ចេកទេស​ពាក់ព័ន្ធ​របស់​ក្រសួង អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​កំណាត់​ផ្លូវ​លេខ​១៤៦​បេ (​វិថី​សម្ដេច​សង្ឃរាជ​ទេព​វង្ស​) និង​ផ្លូវ​លេខ​១៤៨ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ក្រុម​ការងារ​បច្ចេកទេស​ម​ន្ទីរ​សាធារណការ និង​ដឹកជញ្ជូន តំណាង​ក្រុមហ៊ុន​សាងសង់ និង​ទីប្រឹក្សាបច្ចេកទេស​។​

​ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់ ក៏ដូចជា​ដើម្បី​ផ្ទៀងផ្ទាត់​គុណភាព​ក្រោយ​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ ថា​តើ​ក្រុមហ៊ុន​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​កិច្ចសន្យា និង​ស្តង់ដារ​បច្ចេកទេស​របស់​ក្រសួង​ដែល​បាន​ព្រមព្រៀង​ដែរ​យ៉ាងណា​។​

​ថ្លែង​ក្នុង​បទសម្ភាសន៍​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ ក្រុម​ការងារ​បច្ចេកទេស​ក្រសួង ដែល​ដឹកនាំ​ដោយ​អគ្គនាយកដ្ឋាន​បច្ចេកទេស បាន​ធ្វើតេស្ត​សាកល្បង​គុណភាព​សាងសង់​ផ្លូវ​១៤៦​បេ នេះ​ដោយ​ប្រើ​ឧបករណ៍​ទំនើបៗ​ជាច្រើន ដូចជា ម៉ាស៊ីន FWD , ROMDAS, GPR, Nuclear, Pendulum ដើម្បី​ពិនិត្យថា​តើ​ក្រុមហ៊ុន​បាន​គោរព​តាម​ស្តង់ដារ​បច្ចេកទេស​ដែរ​យ៉ាងណា​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា​៖ ជា​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​បានបង្ហាញ​ថា​៖ ផ្លូវ​នេះ​សាងសង់​បាន​ល្អ មានគុណ​ភាពរឹងមាំ​ដោយហេតុ​ថា មាន​ការ​ធ្វើ​តេស្ត​សាកល្បង​ចំនួន​៤១៤​កន្លែង ក្នុងនោះ​មាន​តែ​ពីរ​កន្លែង​ប៉ុណ្ណោះ​មាន គុណភាព​ក្រោម​កម្រិត​បច្ចេកទេស​បន្តិច ប៉ុន្តែ​អាច​ទទួលយកបាន​។ ហើយ​ចំពោះ​កំណាត់​ផ្លូវ​ក្រាល AC វិញ កម្រិត​នៃ​ភាព​រលាក់ IRI មានតម្លៃ​តូច​ជាង ២m/km ដែល​ស្ថិត​ក្នុង​កម្រិត​ល្អ​ណាស់​។ ហើយ​ចំពោះ​ផ្លូវ​បេតុង ការពិនិត្យ​កម្រិត​នៃ​ភាព​កកិត ក៏​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ឡើងវិញ​ដែរ ហើយ​ជា​លទ្ធផល​ឃើញថា តម្លៃ​នៃ​ភាព​កកិត​របស់​ផ្ទៃ​កម្រាល​បេតុង គឺ​ខ្ពស់ជាង​ស្តង់ដារ​ដែល​បានកំណត់​។​

​បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​ផ្លូវ​នេះ​អាចជួយ​សម្រួល​ដល់​ឡាន​ដឹក​ទំនិញ​ធុន​ធ្ងន់​ធ្វើដំណើ​រវាង​ផ្លូវជាតិ​លេខ​៤ ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការកកស្ទះ​ចរាច​រណ៍​លើ​ផ្លូវជាតិ​លេខ​៤ ដែល​កន្លងមក​តែងតែ​បង្ក​ភាពយឺតយ៉ាវ​ដល់​ការនាំ​ទំនិញ​ទៅ​លក់​នៅ​បរទេស ហើយ​ក្រសួង​គ្រោង​ស្នើ​ទៅ​អភិបាល​ក្រុងព្រះសីហនុ​ដើម្បី​ពិនិត្យ​រួម​គ្នា​លើ​លទ្ធភាព​នៃ​ការអនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ជញ្ជន​ទំនិញ​ធុន​ធ្ងន់​ចេញពី​កំពង់ផែ​ក្រុង​ព្រះ​សី​នុ​ធ្វើដំណើរ​ចូល​ផ្លូវ​ល្បឿន​លឿន​តែម្ដង ដើម្បី​ចំណេញ​ពេលវេលា និង​កាត់បន្ថយ​បន្ទុក​នៃ​ការដឹកជញ្ជូន​លើផ្លូវ​លេខ​៤​ដែល​កំពុង​មាន​ចរាចរណ៍​មមាញឹក​ខ្លាំង​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ឱ្យ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ទាំង​អស់​ធ្វើ​ផ្លូវ​ឱ្យបាន​រឹង មាំ​តាម​លក្ខណៈ​បច្ចេកទេស​ដែល​បាន​ឯកភាពគ្នា ដោយហេតុថា​ក្រសួង​មាន​ឧបករណ៍​សម្ភារ​បច្ចេក ទេស​ទំនើបៗ​ច្រើន​ដែល​អាច​យកមក​ត្រួតពិនិត្យ​គុណភាព​នៃ​ការសាងសង់​ផ្លូវ​បាន និង​បាន​អំពាវនាវ​ដល់​ម្ចាស់​យានយន្ត​ដឹកជញ្ជូន​ទំនិញ​ទាំងអស់​ដែល​ប្រើប្រាស់​ផ្លូវ​កម្ពុជា ទាំង​ឡាន​បរទេស ទាំង​ឡាន​កម្ពុជា ត្រូវតែ​គោរព​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យបាន​ម៉ឺងម៉ាត់ មិន​ត្រូវ​បំផ្លាញ​ផ្លូវ​របស់​កម្ពុជា​ទេ កម្ពុជា​ត្រូវការ​ថវិកា​ច្រើន​ណាស់​ក្នុង​ការកសាង​ប្រព័ន្ធ​ផ្លូវថ្នល់​ឱ្យបាន​ល្អ​ជូន​ប្រជាពលរដ្ឋ ក៏​ដូចជា​ជូន​អ្នក​ដឹកទំនិញ ផងដែរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏​បាន​រម្លឹក​ម្តង​ហើយ​ម្តងទៀត​ថា​៖ បើ​បើកឡាន​មួយ​គ្រឿង​ដឹក​លើស​ដប់​តោន យក​១០x១០ ស្មើ​១០០ យក​១០០x១០ ស្មើ ១.០០០ យក​១.០០០x១០ ស្មើ​១០.០០០ ដូច្នេះ​ឡាន​មួយ​គ្រឿង​ដឹក​លើស​ទម្ងន់​១០​តោន ស្នើ​នឹង​ឡាន មួយ​ម៉ឺន​គ្រឿង​រត់​លើ​ផ្លូវ​នោះ ធ្វើឱ្យ​ផ្លូវ​សឹក​រិច​រិល​មុន​អាយុកាល​។ ប៉ុន្តែ​បើ​ឡាន​ខ្លះ​ដឹក​លើស​ទម្ងន់ ៣០ តោន យក​៣០x៣០​ស្មើនឹង​៩០០ យក​៩០០x៣០​ស្មើនឹង​២៧.០០០ យក​២៧.០០០x៣០​ស្មើនឹង ៨១.០០០​គ្រឿង ដូច្នេះ​ឡាន​មួយ​គ្រឿង​ដឹក​លើស​៣០​តោន ស្មើ​នឹង​ឡាន​ជិត​១​លាន​គ្រឿង​រត់​នៅលើ​ផ្លូវ យើង​។​

​ជា​ចុងក្រោយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ទទូច​សុំ​ឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​គោរព​ច្បាប់​ចរាចរណ៍ និង​ច្បាប់​ផ្លូវថ្នល់​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បាន​សង្កត់​ធ្ងន់ធ្ង​រថា​៖ ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​ការទទួលខុសត្រូវ​របស់​អ្នកពាក់ព័ន្ធ​ទាំងអស់ រដ្ឋាភិបាល​មិន​អាច​ធ្វើបាន​តែ​ម្នាក់ឯង​ទេ​។ យើង​ត្រូវការ​ការចូលរួមចំណែក​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ប្រើប្រាស់​ផ្លូវ ដើម្បី​រួមគ្នា​សម្រេច​នូវ​គោលដៅ​នេះ​។​

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​បច្ចេកទេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹង ថា​៖ គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើង​កំណាត់​ផ្លូវ​លេខ​១៤៦​បេ (​វិថី​សម្ដេច​សង្ឃរាជ​ទេព​វង្ស​) និង​ផ្លូវ​លេខ​១៤៨ សម្រេច​វឌ្ឍនភាព​ការងារ​បាន​៩៩,៨១% ហើយ​គិត​រហូត​មក​ទល់​ពេល​នេះ​។​

​សូម​ជម្រាប​ជូន​ថា​៖ កំណាត់​ផ្លូវ​នេះ​គឺជា​ផ្លូវ​វាង​ក្រុង​ដ៏​មាន​សក្ដានុពល​សម្រាប់​បម្រើឱ្យ​ការដឹកជញ្ជូន ទំនិញ​នាំចេញ​-​ចូល​តាម​នាវា កសិផល និង​ជលផល​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្រុក​ស្ទឹងហាវ ក៏​ដូច​ជា​បងប្អូន​រស់​នៅ​តំបន់​ទំនប់រលក​ចាស់​នៃ​ក្រុង​ព្រះសីហនុ​ទៅ​កាន់​ទីផ្សារ កាន់តែ​មាន​លក្ខណៈ ងាយស្រួល ឆាប់រហ័ស និង​ចំណាយ​តិច និង​ចូល​រួមចំណែក​ដល់​ការកាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ យានយន្ត​ដឹកជញ្ជូន​ទំនិញ​ធុន​ធ្ងន់​តាម​ផ្លូវជាតិ​លេខ​៤​ផងដែរ​៕

Filed in: ព័ត៌មានជាតិ