ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

មេបញ្ជាការ​កងពលតូច​លេខ​៧០ ចេញ​បញ្ជា​ឱ្យ​ក្រុម​សង្គ្រោះបន្ទាន់​៧១១ និង​កម្លាំង​ទ័ព​ទាំងអស់​របស់​កងពល ត្រៀមខ្លួន និង​សម្ភារ​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដោយសារ​ទឹកជំនន់​

មេបញ្ជាការ​កងពលតូច​លេខ​៧០ ចេញ​បញ្ជា​ឱ្យ​ក្រុម​សង្គ្រោះបន្ទាន់​៧១១ និង​កម្លាំង​ទ័ព​ទាំងអស់​របស់​កងពល ត្រៀមខ្លួន និង​សម្ភារ​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដោយសារ​ទឹកជំនន់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ យោងតាម​អនុសាសន៍​របស់ ឯកឧត្តម​. ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ចេញ​បទបញ្ជា​ឲ្យ​កងឯកភាព​ចំណុះ​កងទ័ពជើងគោក​ត្រៀម​កម្លាំង សម្ភារ​សង្គ្រោះ និង​មធ្យោបាយ​ដឹកជញ្ជូន​សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​។​

​នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២២​នេះ លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កងពលតូច​លេខ​៧០ បានបញ្ជាក់​ថា លោក​បាន​ដាក់បទបញ្ជា​បន្ទាន់​ឲ្យកម្លាំង​ទ័ព​ទាំង​អស់​របស់ក​ង​ពល រួម​ជាមួយ​ជំនាញ​កង​ប្រតិបត្តិ​ការរុករក និង​សង្គ្រោះ​គ្រោះមហន្តរាយ​៧១១ ត្រៀមខ្លួន​២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​។​

​សូមជម្រាបថា ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២២ នឹង​ទទួល​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប អូសបន្លាយ​ពី​ភាគ​ខាងជើង​ប្រទេស​ថៃ កាត់​លើ​ភាគ​ខាងត្បូង​ប្រទេស​ឡាវ និង​ភាគ​កណ្តាល​ប្រទេស​វៀតណាម ជាមួយ​ខ្យល់មូសុង​និរតី​បក់ ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​បង្គួរ​។​

​ស្ថានភាព​បែប​នេះ​នឹង​ធ្វើឲ្យ ៖
១៖ តំបន់​ទំនាប​កណ្ដាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦°C
* នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ជាមួយគ្នា​នោះ​ផ្នែក​ខ្លះ​នៃ​បណ្តា​ខេត្ត និង​រាជធានី​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ដោយ​អន្លើ​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​
២៖ តំបន់​ខ្ពង់រាប​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦°C
* នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​
៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥°C
* នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕

Filed in: ព័ត៌មានជាតិ