ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ក្នុងករណី​គ្រឿងញៀន​

​សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ពីរ​នាក់​ក្នុងករណី​គ្រឿងញៀន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​មណ្ឌលគិរី ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ចាប់ខ្លួន​នៅ​ចំនុច​រី​ស៊ត ផា​រ៉ា​ដាយ ស្ថិត​នៅក្នុ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ក្រោយ​រកឃើញថា ពួកគេ​បាន​រក្សាទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ហើយ​សមត្ថកិច្ច​កំពុង​កសាង​សំនុំរឿង​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ទាំង​ពីរ​ត្រូវបាន​ឃាត់ខ្លួន​នៅ​យប់​ថ្ងៃទី​១៩ កក្កដា ហើយ​នៅ​ថ្ងៃទី​២០ កក្កដា ២០២២ សមត្ថកិច្ច​បាន​បន្ត​និតិ​វិធី ដើម្បី​សាកសួរ​ចម្លើយ​ពួកគេ​នៅ​ការិយាល័យ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ខេត្ត​។​សមត្ថកិច្ច​បន្តថា ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ បាន​ធ្វើ​ការបង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ជនសង្ស័យ​ទី​១. មានឈ្មោះ ហ៊ុន ធាន​លាង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ខួងអណ្ដូង មាន​ទីលំនៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ពិនិត្យ​ទឹក​ម៉ូ​ត្រ​វិជ្ជមាន​។​ជនសង្ស័យ​ទី​២​មានឈ្មោះ ឡុង ម៉េង​គ័ង ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មានជ័យ ខេត្តមណ្ឌលគិរី​ពិនិត្យ​ទឹក​ម៉ូ​ត្រ​វិជ្ជមាន​។​

​សមត្ថកិច្ច​បន្តថា វត្ថុតាង​ដែល​កម្លាំង​សមត្ថកិច្ច​ចាប់​យក​រួម​សម្ភារៈ​ដូច​ខាង​រួមមាន​៖ ១.​សារធាតុ​សង្ស័យ​ជា​សារធាតុ​ញៀន​មាន​សណ្ឋាន​ជា​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​០១​កញ្ចប់​ធំ​ល្មម​។ ២.​ទូរស័ព្ទ ចំនួន​០២​គ្រឿង (​ម៉ាក​Iphone 7 ពណ៌​ខ្មៅ​០១​គ្រឿង និង ម៉ាក Iphone 12Pro ពណ៌​ទឹកប៊ិច​) ៣.​រថយន្ត ០១​គ្រឿង ម៉ាក Ford Ranger ពណ៌​ខ្មៅ ៤.​ក្បាល​បារី​អេឡិចត្រូនិច ចំនួន​១១​ដើម​។​
៥.​ប្រាក់​រៀល​ចំនួន​១៥០.០០០៛​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់ ខាងលើ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ទៅ​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕

Filed in: ព័ត៌មានជាតិ