ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ចាប់ខ្លួន​ពាណិជ្ជករ ពាក់ព័ន្ធ​ពីបទ​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​

​ចាប់ខ្លួន​ពាណិជ្ជករ ពាក់ព័ន្ធ​ពីបទ​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​រូបនោះ​មានឈ្មោះ ហោ ស៊ីម លាង អាយុ​៦៤​ឆ្នាំ មុខរបរ​ជា​ពាណិជ្ជករ មាន​ទីលំនៅ​ផ្ទះ​លេខ​១២១ ផ្លូវ​លេខ​៣៤៨ សង្កាត់​ទទ​ល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ត្រូវបាន កម្លាំង​សមត្ថ​កិ​.​ច្ច​កង​រាជ​អាវុ​.​ធ​ហត្ថ​រាជធានី​ភ្នំពេញ ចា​..​ប់​ខ្លួន បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២២ ពាក់ព័ន្ធ​ពីបទ​.​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន (​រឿ​.​ង​ដាក់​តម្កល់​ប្រាក់​ប្រមាណ​៦០​ម៉ឺន​ដុល្លារ​អាមេរិក​) ។​

​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​លោក ញឹម ពិសា​ល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ទៅលើ​ឈ្មោះ ហោ ស៊ឹម លាង ដោយ​បាន​បញ្ជាក់ថា ត្រូវបាន​ចោទប្រកាន់​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១ ដែល​ប​.​ទ​ល្មើ​.​ស​.​ព្រ​.​ហ្ម​.​ទ​.​ណ្នេះ មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​សង​ប្រាក់ ។ ដោយ​ឃើញ​ថា ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​លេខ ២៤១០ “​ល​” ដ​.​ព​.​ស ចុះ​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ដាក់​កាតព្វកិច្ច​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ ហោ ស៊ឹម​លាង គោរព​កាតព្វកិច្ច​ត្រូវ​ដាក់​ប្រាក់​តម្កល់​ខ្លួន​ចំនួន ៦០ ម៉ឺន​ដុល្លារ​អាមេរិក នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ គិតពី​ថ្ងៃ​ចេញ​ដីកា​នេះ​ទៅ ។​

​ដីកា​សម្រេច​នេះ ត្រូវបាន​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ភ្នំពេញ សម្រេច​តម្កល់​ទុកជាបានកា​រ​ដដែល តាម​សាលដីកា​លេខ ៥៤ ក្រ ឃ ចុះ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២២ ។ ប៉ុន្តែ​រហូត​មកដល់ពេលនេះ ជន​ត្រូវ​ចោទ​ឈ្មោះ ហោ ស៊ីម​លាង មិន​បាន​អនុវត្ត​កាតព្វកិច្ច​យកប្រាក់​មក​ដាក់​តម្កល់​តាម​ដីកា​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ខាងលើ​នោះ​ទេ តាម​ហេតុផល​នេះ បានបញ្ជាក់​ថា ជន​ត្រូវ​ចោទ​បាន​គេ​.​ចវេស​ដោយ​ចេតនា​ពី​កាតព្វកិច្ច នៃ​ការ​ត្រូវ​ពិនិត្យ​តាម​ផ្លូវ​តុលាការ ទើប​គប្បី​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឲ្យ​ប្រធាន​ពន្ធនាគារ​ទទួល​ឃុំខ្លួន​ជននេះ ។​

​សរុប​ឲ្យ​ខ្លី​មក​វិញ ប៉េអឹម​ចាប់​ខ្លួន​ពាណិជ្ជករ​រូបនោះ បញ្ជូនទៅ​តុលាការ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន គឺពាក់ព័ន្ធ​រឿង​មិន​គោរព​កាតព្វកិច្ច​ដាក់​តម្កល់​ប្រាក់​ចំនួន ៦០ ម៉ឺន​ដុល្លារ​អាមេរិក​នៅ​តុលាការ ៕ សហការី​

Filed in: ព័ត៌មានជាតិ