ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

មេបញ្ជាការ​ប៉េអឹម​ខេត្ត នាំយក​ទៀន​ព្រះវស្សា ប្រគេន​ព្រះសង្ឃ គង់នៅ​វត្ត​ចំនួន ៤ ក្នុងស្រុក​រមាស​ហែក និង​ក្រុង​ស្វាយរៀង

មេបញ្ជាការ​ប៉េអឹម​ខេត្ត នាំយក​ទៀន​ព្រះវស្សា ប្រគេន​ព្រះសង្ឃ គង់នៅ​វត្ត​ចំនួន ៤ ក្នុងស្រុក​រមាស​ហែក និង​ក្រុង​ស្វាយរៀង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ស្វាយរៀងៈ លោក​ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា នៃ​អយ្យការ អម​សាលាដំបូង​ខេត្ត និង​សហការី នា​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែកក្កដា ឆ្នាំ​២០២២ បាន​មូលមតិ​គ្នា​ជា​ឯកច្ឆ័ន្ទ នាំយក​នូវ​ទៀន​ព្រះវស្សា ទៅ​ប្រគេន​ព្រះសង្ឃ គង់នៅ​វត្ត ចំនួន​៤ វត្ត នៅក្នុង​ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ចំនួន ៣ វត្ត គឺ​វត្ត​ឧត្តម​សាមគ្គី វត្ត​ស្វាយ​ទន្ទឹម និង​វត្ត​ទួល​សុ​ក្រំ ដោយឡែក ១​វត្ត​ទៀត គឺ​វត្ត​ប្រជុំ​អង្គ ស្ថិតក្នុង​សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ។​

​នា​ឱកាស​នេះ លោក​ឧត្តមសេនីយ៍ សែ វុទ្ធី បាន​គូសបញ្ជាក់ថាៈ ទី​វត្ត​អារាម​គឺជា​មូលដ្ឋាន​គ្រឹះ នៃ​អក្សរសាស្ត្រ​ខ្មែរ​យើង ដែល​ជា​ជង្រុក នៃ​សម្បត្តិ​វប្បធម៌​ជាតិ និង​ជា​ថ្នាល​បណ្តុះបណ្តាល នូវ​ធនធានមនុស្ស ទាំង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ​។​

​សូមបញ្ជាក់​ថា ទេយ្យទាន​ដែល​បាន​វេរ និង​ប្រគេន​ដល់​ព្រះសង្ឃ​ទាំង​៤​វត្ត ក្នុងថ្ងៃនេះ រួមមាន ក្នុង​១​វត្ត​ទទួលបាន ទៀន​ធំ ១​គូ អង្ករ​១​បាវ និង​គ្រឿងឧបភោគ បរិភោគ ជាច្រើន​មុខ ព្រមទាំង​បច្ច័យ​មួយចំនួន​៕

Filed in: ព័ត៌មានជាតិ