ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សូម​បងប្អូន​ប្រយ័ត្ន​! ជនសង្ស័យ​បាន​ប្រើ​ល្បិច​ឆបោក​ថ្មីៗ ដោយ​ក្លែង​ឯកសារ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ ដើម្បី​ដាក់បញ្ចាំ ឬ​ដាក់​លក់​ដី​

សូម​បងប្អូន​ប្រយ័ត្ន​! ជនសង្ស័យ​បាន​ប្រើ​ល្បិច​ឆបោក​ថ្មីៗ ដោយ​ក្លែង​ឯកសារ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ ដើម្បី​ដាក់បញ្ចាំ ឬ​ដាក់​លក់​ដី​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​គោរព​ជម្រាប​ជូន​សាធារណជន​ជ្រាបថា នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​នគរ​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​នាំ​ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ឆបោក ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​ករណីនេះ កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌ បាន​ធ្វើ​ការស្រាវជ្រាវ ស៊ើបអង្កេត​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​អចលនវត្ថុ​មួយកន្លែង​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

​ជនរងគ្រោះ បានបញ្ជាក់​ថា ថ្មីៗ​នេះ​ខ្ញុំបាទ​ទើបតែ​ទទួលបាន​ព័ត៌មាន និង​ឯកសារ​ថតចម្លង​ពី​បុគ្គល​ផ្សេង​ទៀត​បង្ហាញថា វិញ្ញាបនបត្រ​សម្គាល់​អ​ចលនវត្ថុ​របស់​ខ្ញុំបាទ​ត្រូវបាន​ផ្ទេរ​ចេញ​ទៅ​ឈ្មោះ ឈឿង ច័ន្ទ​ពិសិដ្ឋ និង​ឈ្មោះ ទុំ ដាឡែន ទៅវិញ ដែល​ការពិត​ដី​នេះ​គឺ​ខ្ញុំបាទ​ពុំ​ធ្លាប់​ដែល​បាន​លក់ដូរ ឬ​ធ្វើ​ការចាត់ចែង​ណាមួយ​ទៅ​តតីយជន​នៅឡើយ​ទេ​។​

​ក្រោយពី​ធ្វើ​ការស៊ើបអង្កេត​បឋម​តាម​នីតិវិធី​រួច​មក និង​ធ្វើ​សេចក្តីរាយការណ៍​ជូន​ទៅ​ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​ឈាន​ដល់​ការនាំ​ខ្លួន​បុគ្គល​សង្ស័យ​ឈ្មោះ ឈឿង ពិសិដ្ឋ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​លេខៈ ៣១៧ អ​.​យ​.​ក ចុះ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២២ ៕

 

Filed in: ព័ត៌មានជាតិ