ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

នគរបាល​ខេត្ត​មណ្ឌលគិរី​ឃាត់ខ្លួន​ជន សង្ស័យ​៨​នាក់​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​

នគរបាល​ខេត្ត​មណ្ឌលគិរី​ឃាត់ខ្លួន​ជន សង្ស័យ​៨​នាក់​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​មណ្ឌលគិរី ÷ កម្លាំង​សមត្ថកិច្ច​ជំនាញ ខេត្ត មណ្ឌលគិរី សហការ​បង្ក្រាប ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន​៨​នាក់ ពាក់ព័ន្ធ​ករណី ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។​

​ប្រតិបត្តិការ​បង្ក្រាប​នោះ គឺ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​, អធិការ​នគរ បាល​ស្រុក​កែវ​សីមា​,​កម្លាំង​ប៉ុស្តិ៍​នគរបាល​ស្រែ​ខ្ទុម​និង​ប៉ុស្តិ៍នគរបាល​ស្រែ​ព្រះ​បង្ក្រា​បបាន​នៅ​ចំណុច​ស្រែ​អូរ​ណា​ស្ថិតក្នុង​ភូមិ​ស្រែ​អូរ​ណា ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា កាលពី​រសៀល​ថ្ងៃ​ទី ១៨​ខែកក្កដា​ឆ្នាំ​២០២២​។​

​សមត្ថកិច្ច​បាន​ប្រាប់ឲ្យដឹង​ថា ជនសង្ស័យ​ទាំង​៨​នាក់​សមត្ថកិច្ច​ស្រុក​កែវ​សីមា​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ចោទប្រកាន់ ពី​ជួញដូរ រក្សាទុក​និង​ប្រើប្រាស់​ធាតុ​ញៀន​ខុស ច្បាប់​ដើម្បី​ត្រៀម​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​។​

​វត្ថុតាង​ដែល​កម្លាំង​សមត្ថកិច្ច​ឆែកឆេរ​និង​ដកហូត​បាន​រួម​មាន​÷​សារធាតុ​ញៀន មាន​សណ្ឋាន​ជា​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ១២​កញ្ចប់ ក្នុងនោះ (៥​កញ្ចប់​ធំ​ល្មម និង​៧​កញ្ចប់​តូច ) ។ ទូរ​សព្ទ​ដៃ​ចំនួន ០៧​គ្រឿង ម៉ាក Oppo ចំនួន ០៣ គ្រឿង​. ម៉ាក vivo ចំនួន ០៣ គ្រឿង​. ម៉ាក iPhone ចំនួន​០១ គ្រឿង ។ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន ០១ គ្រឿង​។​
​ថង់​វិច​ខ្ចប់​ថ្នាំញៀន និង​ឧបករណ៍​កែឆ្នៃ​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន ។ ម៉ូតូ ចំនួន ៤​គ្រឿង​។​កន្ត្រៃ ចំនួន​. ០១.​ដើម​៕

Filed in: ព័ត៌មានជាតិ