ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​នៅ​ព្រឹក​នេះ គណបក្ស​ប្រជាជន​កម្ពុជា បន្ត​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​វិសាមញ្ញ​របស់​ខ្លួន​សម្រាប់​ថ្ងៃ​ចុងក្រោយ

​នៅ​ព្រឹក​នេះ គណបក្ស​ប្រជាជន​កម្ពុជា បន្ត​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​វិសាមញ្ញ​របស់​ខ្លួន​សម្រាប់​ថ្ងៃ​ចុងក្រោយ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​បន្ត​សន្និបាត​គណៈ​កម្មា​ធិ​ការកណ្តាល​វិសាមញ្ញរ​បស់ខ្លួន​សម្រាប់​ថ្ងៃ​ចុង​ក្រោយ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស នា​រាជធានី​ភ្នំពេញ​។​

​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​វិសាមញ្ញ របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើឡើង​រយៈពេល​២​ថ្ងៃ នៅ​ថ្ងៃ​ទី​១៦-១៧ ខែកក្កដា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មាន​ការចូលរួម​ពី​សមាជិក​អចិន្ត្រៃយ៍ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល រួម​ទាំង​តំណាង​ថ្នាក់​ដឹកនាំ​នៅ​មូលដ្ឋាន​រាជធានី​ខេត្ត​ផងដែរ​។​

​របៀបវារៈ​ក្នុង​សន្និបាត​វិសាមញ្ញ​នេះ មានការ​ថ្លែង​សុន្ទរកថា​បើក​សន្និបាត​ដោយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​, ការបង្ហាញ​របាយការណ៍​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ទិសដៅ​ការងារ​ឆ្ពោះទៅ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត នីតិកាល​ទី​៧ ឆ្នាំ​២០២៣, កិច្ច​ពិភាក្សា​នៅ​ក្នុង​អង្គសន្និបាត ហើយ​ចុងក្រោយ​មាន​មតិ​បូក​សរុប និង​ណែនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ជា​ដើម​។​

​សូមបញ្ជាក់​ថា គិត​រហូត​មកដល់ពេលនេះ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ធំ​ជាង​គេ​នៅ​កម្ពុជា ដែល​កាន់​អំណាច​៦​អាណត្តិ​មកនេះ មាន​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​ចំនួន ៨៦៥​នាក់ ក្នុងនោះ​មាន​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ចំនួន​៣៧​នាក់​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ