ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

ឯកឧត្តម វេង សាខុន អញ្ជើញ​ក្នុង​ពិធី​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ឧបករ​ណ៍​ផ្សព្វផ្សាយ​របស់​តុ​វិនិយោគ​ក​សិ​-​ចំណីអាហារ ដែល​រៀបចំ​នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​

ឯកឧត្តម វេង សាខុន អញ្ជើញ​ក្នុង​ពិធី​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ឧបករ​ណ៍​ផ្សព្វផ្សាយ​របស់​តុ​វិនិយោគ​ក​សិ​-​ចំណីអាហារ ដែល​រៀបចំ​នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) :​នៅវេលា​ម៉ោង ១៦:០០ រសៀល​ថ្ងៃ​ដដែល ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​អញ្ជើញ​ទៅ​ចូលរួម ជា​អធិបតី​រួម​ជាមួយ​ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខា​ក្រុម ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ឯកឧត្តម Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ក្នុង​ពិធី​ប្រកាស​ដាក់ឲ្យ​ប្រើប្រាស់​ឧបករ​ណ៍​ផ្សព្វផ្សាយ​របស់​តុ​វិនិយោគ​ក​សិ​-​ចំណីអាហារ ដែល​រៀបចំ​នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។ ពិធី​នេះ​បាន​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សហការ​ជាមួយ​ក្រសួង​កសិកម្ម ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ស្ថាន​ឯកអគ្គរាជទូត​អូស្ត្រាលី តាមរយ​: AusAid, CAVAC and Agri-food Investment Dest (AfiD)​។ ពិធី​ក៏​មាន​វត្តមាន​ឯកឧត្តម​ឯកអគ្គរាជទូត រដ្ឋទូត លោក​ឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី​ជា​នាយក​ក្រុមហ៊ុន​ដែល​ឈានមុខ​ក្នុង​វិស័យ​ក​សិ​-​ចំណីអាហារ និង​វិស័យ​ឯកជន​ជាច្រើន​ទៀត​។​

​ជាបឋម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​ការគាំទ្រ​នូវ​មតិ​របស់​ឯកឧត្តម សុខ ចិន្តា​សោភា និង​ឯកឧត្តម PABLO KANG ដែល​បាន​បង្ហាញ​ពី​ជោគជ័យ​នៃ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា រួម​ទាំង​ការជួយ​គាំទ្រ​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុង​ការបង្កើត​នូវ​យន្តការ​សម្របសម្រួល​តុ​វិនិ យោគ​លើ​វិស័យ​ក​សិ​-​ចំណីអាហារ​។ ព្រម​ជាមួយ​គ្នា លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ពី​គ្រប់​ដៃគូ​ពាក់ព័ន្ធ ពិសេស​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ស្ថានទូត​អូស្ត្រាលី​ដែល​បាន​គាំទ្រ​ទាំង​បច្ចេកទេស និង​ធនធាន​ហិរញ្ញវត្ថុ​ក្នុង​ការលើកកម្ពស់​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​។ ឯកឧត្តម​រដ្ឋមន្ត្រី​បានបង្ហាញ​ឆន្ទ​:​ចូលរួម​អបអរសាទ និង​គាំទ្រ​ក្នុង​ពិធី “​ប្រកាស​ឱ្យ​ប្រើប្រាស់​នូវ​ឧបករណ៍​ផ្សព្វផ្សាយ​របស់​តុ​វិនិយោគ​ក​សិ​-​ចំណីអាហារ​” នាពេលនេះ ហើយ​លោក​សង្ឃឹមថា​កិច្ចដំណើរការ​នេះ​ប្រាកដជា​នឹង​ផ្តល់​ផល​មកវិញ​នូវ​កំណើន​នៃ​ការវិនិយោគ​លើ​វិស័យ​ក​សិ​-​ចំណីអាហារ ព្រមទាំង​ចូល​រួមចំណែក​ដល់​ការអនុវត្ត​គោ​លន​យោ បាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ គោលនយោបាយ​ជាតិ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ឆ្នាំ​២០២២-២០៣០ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៏​ក​សិ​-​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៩-២០៣០ ផងដែរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលេច​ជូន​អង្គ​ពិធិឲ្យឃើញថា វិស័យ​កសិកម្ម​បាន​និង​កំពុង​មាន​ការអភិវឌ្ឍ ដោយ​បាន​ផលិត​ស្បៀង​លើសពី​សេចក្តីត្រូវការ​ក្នុងស្រុក ហើយ​កំពុង​ជំរុញ​គាំទ្រ និង​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា​វិនិយោគ​លើ​ការកែច្នៃ ដើម្បី​ធានា​នូវ​និរន្តរភាព​នៃ​ការ ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក បង្កើន​តម្លៃបន្ថែម លើកកម្ពស់​គុណភាព ស្តង់ដារ​អនាម័យ សុវត្ថិភាព និង​បង្កើន​ភាព​ប្រកួតប្រជែង​។ ព្រម​ជាមួយ​គ្នា យើង​ក៏​ទទួលស្គាល់​ថា​វិស័យ​ឯកជន នៅ​ជួបប្រទះ​បញ្ហា​ប្រឈម​ដែល​ត្រូវ​រួមគ្នា​ដោះស្រាយ​មាន​ជាអាទិ៍​៖ ប្រព័ន្ធ​ស្តុក​ទុក ឃ្លាំង​សម្ងួ​ត ឃ្លាំង​ត្រជាក់ ទូរ​ត្រជាក់ បញ្ហា​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​អគ្គិសនី និង​ឡូ​ជី​ស្ទីក នៅ​មាន​ការខ្វះខាត មិន​បាន​ឆ្លើយតប​តាម​សេចក្តីត្រូវការ​ជាក់ស្តែង ហើយ​ទាមទារ​ចាំបាច់​ត្រូវ​ធ្វើ​ការគិតគូ​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ជា​បន្តបន្ទាប់​។ លោក​បាន​បន្ត​ថា​ពិធី​នេះ គឺ​ពិតជា​បាន​បង្ហាញ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុង​ការជួយ​សម្រួល និង​ដោះស្រាយ​បញ្ហា​ទាំងឡាយ ទាំងពួង​ដែល​ពាក់ព័ន្ធ​នឹង​ការសម្រួល​ដល់​ការវិនិយោគ​លើ​ផ្នែក​ក​សិ​-​ចំណីអាហារ ក៏ដូចជា​ជួយ​ដល់​វិស័យ​ក​សិ​-​ឧស្សាហកម្ម​ផងដែរ ហើយ​ជា​ប្រាកដ​កិច្ចការ​របស់​យើង​ដែល​នឹង​ត្រូវ​ធ្វើ​ចាប់ពីពេលនេះ ក៏​នឹង​គាំទ្រ​ដល់​ការអនុវត្ត “​ក្រប​ខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ការរស់នៅ​ជាមួយកូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​”​។​

​ជាថ្មី​ម្តងទៀត ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ដៃគូ​ពាក់ព័ន្ធ​ដែល​បាន​និង​កំពុង​បន្ត​ចូលរួម​គាំទ្រ និង​សហការ​ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ស្រប​តាម​អភិក្រម “​រដ្ឋ​-​ឯកជន​-​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​” ដើម្បី​ពង្រឹង​យន្តការ​ផលិត ផ្តល់​សេវាកម្ម​ត្រួតពិនិត្យ និង​បញ្ជាក់​គុណ ភាព​សុវត្ថិភាព​ផលិតផល​កសិកម្ម​ដែល​ផលិត​តាម​ស្តង់ដារ ការអនុវត្ត​កសិកម្ម​ល្អ​កម្ពុជា ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​ពី​អ្នកពាក់ព័ន្ធ​ទាំងអស់ ពិសេស​ពី​អ្នក​បរិភោគ​ក៏ដូចជា​ការអនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ធានាបាន​នូវ​បរិមាណ​ផលិតផល​កសិកម្ម​ដែល​ផ្គត់ផ្គង់ ប្រកបដោយ​គុណភាព សុវត្ថិភាព និង​មាន​ប្រភព​ច្បាស់​លាស់​។ ជាមួយនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំណរគុណ​ចំពោះ​គម្រោង CAVAC និង​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បាន​ជួយ​ដល់​កម្ពុជា​លើ​ការសម្របសម្រួល​វិនិយោគ​ផ្នែក​ក​សិ​-​ចំណីអាហារ​នេះ​ដែល​ជា​ការរួមចំណែក​មួយ​ដើម្បី “​ប្រែក្លាយ​កសិករ​យើង​ទៅ​ជាកសិ​-​សហគ្រិន​” ផងដែរ​។​

Filed in: ព័ត៌មានជាតិ