ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​ប្រធាន​សាខា​គយ​និង​រដ្ឋ​ករ​ខេត្ត​ប៉ៃលិន

ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​ប្រធាន​សាខា​គយ​និង​រដ្ឋ​ករ​ខេត្ត​ប៉ៃលិន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ប៉ៃលិន​)៖ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព ឯកឧត្តម ផា អេង​វ៉េង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​លោក គោ​ស៊ុ ប៊ុន​សឿត អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រធាន​តុលាការ​ដំបូង​ខេត្ត ព្រះរាជអាជ្ញា​អម​សាលាដំបូង ប្រធាន​អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អភិបាលរង​ក្រុង​ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ មន្ត្រី​នៃ​សាខាគយ និង​រដ្ឋ​ករ​ខេត្ត​ជាច្រើន​ផងដែរ​។​

​តាម​លិខិត​បង្គាប់ការ​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​លេខ​១៦១៩/២២ អ​.​គ​.​រ ចុះ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២២ ត្រូវបាន​ប្រកាស​តែងតាំង​លោកយឹង សំអន អនុប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្ត​ស្វាយរៀង​ឱ្យមក​បម្រើ​ការងារ​ជា​ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្ត​ប៉ៃលិន​ជំនួស​លោក​សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្ត​ប៉ៃលិន​ដែល​ត្រូវ​ទៅ​ទទួល​ភារកិច្ច​នៅ​កន្លែង​ថ្មី​។​

​លោកយឹង សំអន ប្រធាន​សាខាគយ និង​រដ្ឋ​ករ​ខេត្ត​ប៉ៃលិន​ដែល​ទើប​តែងតាំង​ថ្មី​បាន​ធ្វើ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា​៖ នឹង​ខិតខំ​បម្រើ​ការងារ​ប្រមូល​ពន្ធអាករ​ផ្សេងៗ​ឱ្យបាន​លើស​ផែនការ​ដែល​បានគ្រោង​ទុក​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ព្រមទាំង​សម្រួល​ពាណិជ្ជកម្ម​ជាតិ​និង​អន្តរជាតិ​តាមរយៈ​ការផ្តល់​សេវា​ល្អ​ជូន​ធុរៈជន​ដែល​បំពេញ​ធុរៈកិច្ច​ក្នុង​ដែល​សមត្ថកិច្ច​ប្រកបដោយ​តម្លាភាព និង​សុ​ក្រិត​ភាព​។ លោក​បន្តថា នឹង​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ​ជាមួយ​ស្ថាប័ន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ជាពិសេស​អនុវត្ត​យ៉ាង​តឹងរឹង​ចំពោះ​ទំនិញគេចពន្ធ​នានា​។​

​លោក គោ​ស៊ុំ ប៊ុន​សឿត អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍ថា លោកយឹង សំអន ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្តល់​ទំនុកចិត្ត​តែងតាំង​មុខតំណែង​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ប៉ៃលិន ដើម្បី​បន្ត​និរន្តរភាព​ដឹកនាំ​សាខាគយ និង​រដ្ឋាករ​ខេត្ត​ឱ្យ​ទទួលបាន​ជោគជ័យ​សម្រេច​បាន​សមិទ្ធ​ផល​ថ្មីៗ​បន្ថែមទៀត ជាពិសេស​សម្រេច​ឱ្យបាន​តាម​ផែនការ​កំណត់​ក្នុង​ការប្រមូល​ពន្ធ​នាំចេញ​-​ចូល​ប្រចាំឆ្នាំ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា ប្រធាន​ថ្មី​ត្រូវ​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់​អំពី​ការបង់ពន្ធ និង​ប្រមូល​ពន្ធ​ជូន​រដ្ឋ​ឱ្យបាន​ច្បាស់លាស់ ពង្រឹង​ការទប់ស្កាត់​នូវ​បទល្មើស​ពន្ធអាករ​គ្រប់​ប្រភេទ​ដោយ​សហការ​ជាមួយ​កងកម្លាំង​សមត្ថកិច្ច​ជំនាញ និង​ត្រូវ​អនុវត្ត​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​មាន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យបាន​មុតមាំ​ជានិច្ច និង​អភិក្រម​ទាំង​បួន ខំ​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​ដោយ​ទទួលខុសត្រូវ​ខ្ពស់បំផុត និង​ត្រូវ​ធ្វើការ​បណ្តើរ​សិក្សា​ស្វែងយល់​បណ្តើរ ត្រូវ​សាមគ្គីភាព​ផ្ទៃក្នុង មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាពលរដ្ឋ​ក៏ដូចជា​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ចាត់ទុក​ខ្លួន​ជា​អ្នកបំរើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​គឺ​មិនមែន​ម្ចាស់​លើ​ប្រជាពលរដ្ឋ​នោះ​ទេ​។

​ឯកឧត្តម ផា អេង​វ៉េង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​បានធ្វើកា​រ​ណែនាំ​លោក​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ថ្មី​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត​បំពេញ​តួនាទី ភារកិច្ច​ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន​ដើម្បី​ធ្វើឱ្យ​ការងារ​ប្រមូល​ចំណូល​ពន្ធ​នៅ​ខេត្ត​មាន​ការអភិវឌ្ឍន៍​និង​រីកចម្រើន​។

​ជា​ពិសេស​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​អភិក្រម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​អភិក្រម​ទាំង​៥ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ “​ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​” និង​បាវចនា​ពីរ​គឺ​កែទម្រង់​ខាងក្នុង និង​បង្កើត​មិត្ត​ខាងក្រៅ ដោយ​ស្មារតី​ឯករាជ្យ​ត្រូវមាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​បំពេញការងារ​ដោយ​បង្ហាញ​ពី​ចំណេះដឹង និង​សមត្ថភាព​ជំនាញ​របស់​ខ្លួន​ទាំង​ផ្នែក​ទន់​និង​ផ្នែក​រឹង​។

​ឯកឧត្តម​បាន​បន្តថា ការផ្លាស់ប្តូរ​ប្រធាន​សាខា គឺជា​ការចាំបាច់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​ការកៀងគរ​ចំណូល​ថវិកាជាតិ​។ ដើម្ប​ឆ្លើយតប​ទៅ​នឹង​ប្រសិទ្ធភា​ពការ​ងារ​ឱ្យបាន​ម៉ឺងម៉ាត់ ដោយ​ស្មារតី ជំនាញ​វិជ្ជាជីវៈ ហើយ​ត្រូវ​សហ​ជាមួយ​អង្គភាព​ពាក់​ព័ន្ធ​និង​បង្ការ​ទប់ស្កាត់​ការនាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ និង​ទំនិញគេចពន្ធ​នានា​៕

Filed in: ព័ត៌មានជាតិ