ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អាជ្ញាធរ​ខេត្ត​សៀមរាប ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ខេត្ត​តៃនិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​

អាជ្ញាធរ​ខេត្ត​សៀមរាប ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ខេត្ត​តៃនិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សៀមរាប​៖ នៅ​ខេត្ត​សៀមរាប ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២ លោក សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ ជួបពិភាក្សា​ការងារ ជាមួយ​លោក TRUONG VAN HUNG ប្រធាន​មន្ទីរ​វប្បធម៌ កីឡា និង​ទេសចរណ៍​ខេត្ត​តៃនិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម មាន​ការចូលរួម​ពី​លោកនាយក​ទីចាត់ការ​ទំនាក់ទំនង និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​លោកស្រី​តំណាង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​គណៈប្រតិភូ​អមដំណើរ​ជាច្រើនរូប​។​

​បើ​តាម​មន្ត្រី​សាលាខេត្ត​បាន​បញ្ចាក់​ថា ជំនួប​ពិភាក្សា​ការងារ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​ការផ្សព្វផ្សាយ​ទីផ្សារ​ពាណិជ្ជកម្ម ព្រមទាំង​ការតភ្ជាប់​ទំនាក់ទំនង និង​សហប្រតិបត្តិការ​វិស័យ​ទេសចរណ៍ រវាង​ខេត្ត​តៃនិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ជាមួយ​រដ្ឋបាល​ខេត្ត​សៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។ ក្នុងនោះ​អង្គពិធី​ក៏​បាន​ធ្វើ​បទ​បង្ហាញ​និង​វីដេអូ​ស្ដីពី​សក្ដានុពល​វិស័យ​ទេសចរណ៍ នៃ​ខេត្ត​នី​មួយៗ ដើម្បី​ផ្សព្វផ្សាយ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យ​មក​ទស្សនា​ខេត្ត​ទាំងពីរ ពី​គ្រប់​មជ្ឍដ្ឋាន និង​គ្រប់​ជាតិ​សាសន៍​។​

​ក្នុង​ឱកាស​នេះ​ដែរ លោក សុខ ថុល នាយក​រដ្ឋបាល​សាលាខេត្ត បាន​មានមតិ​ស្វាគមន៍ និង​ជម្រាបជូន​អង្គពិធី​ពី​ស្ថានភាព​ភូមិសាស្ដ្រ ហេដ្ឋារចនាសម្ព័ន្ធ​ខេត្ត សក្កា​នុព​ល​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប និង​មាន​កិច្ចពិភាក្សា​លើ​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍ រវាង​បណ្ដា​ក្រុមហ៊ុន​ទេសចរណ៍​នៃ​ខេត្ត​ទាំងពីរ និង​ពិភាក្សា​លើ​កំណត់ហេតុ​កិច្ចព្រមព្រៀង ស្ដីពី​កិច្ចសហប្រតិបត្តិកា​រវិស័យ​ទេសចរណ៍​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ