ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

មនុស្ស​៣​នាក់ និង​បក្ខពួក ដែល​កៀរគរ​ពលរដ្ឋ​ឲ្យ​ប្រឆាំង​ការអនុវត្ត​ច្បាប់​លើ​រថយន្ដ​ដឹក​លើស​ទម្ងន់ នៅ​ខេត្ត​បាត់ដំបង ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ​, មេក្លោង​យោធា រោង សារឹម កំពុង​បន្ត​រត់គេចខ្លួន

មនុស្ស​៣​នាក់ និង​បក្ខពួក ដែល​កៀរគរ​ពលរដ្ឋ​ឲ្យ​ប្រឆាំង​ការអនុវត្ត​ច្បាប់​លើ​រថយន្ដ​ដឹក​លើស​ទម្ងន់ នៅ​ខេត្ត​បាត់ដំបង ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ​, មេក្លោង​យោធា រោង សារឹម កំពុង​បន្ត​រត់គេចខ្លួន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ មនុស្ស​៣​នាក់ និង​បក្ខពួក ដែល​កៀរគរ​ប្រជាពលរដ្ឋ​ឲ្យ​ប្រឆាំង​ការអនុវត្ត​ច្បាប់​លើ​រថយន្ដ​ដឹក​លើស​ទម្ងន់ នៅ​ខេត្ត​បាត់ដំបង ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ​ពី​តំណាង​អយ្យការ ក្រោយ​ត្រូវ​បាន​ចោទប្រកាន់​ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» តាម​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។ នេះ​បើ​យោង​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៉ើបសួរ របស់លោក​ព្រះរាជអាជ្ញារង ដួង សារ៉ន តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង ដែល​បណ្តាញ​ព័ត៌មាន Fresh News ទទួលបាន​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២​។​

​ក្នុងចំណោម​ជន​ត្រូវបាន​ចោទ​ទាំងអស់ មាន​មនុស្ស​តែ ៣​នាក់​ប៉ុណ្ណោះ​ដែល​មានខ្លួន​។ ទោះជា​យ៉ាងនេះក្តី មេក្លោង​យោធា​ឈ្មោះ រោង សារឹម កំពុង​បន្ត​រត់គេចខ្លួន​ដដែល​។​

​យោង​តាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៉ើបសួរ របស់លោក​ព្រះរាជអាជ្ញារង ដួង សារ៉ន ដែល​បានឃើញ​របាយការណ៍​សំយោគ លេខ ១២៧ ព្រទ​កស ចុះ​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២១ របស់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង មាន​តម្រុយ​សន្មត​បាន​ថា​៖
* ១៖ ឈ្មោះ កែវ វាសនា (​មានខ្លួន​) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ដើរ​ទិញ​-​លក់​ពោត កើត​នៅ​ឃុំ​ជ្រោយ​ល្ពៅ ស្រុក​បាត់ដំបង ខេត្ត​បាត់ដំបង កាន់​សាសនាព្រះពុទ្ធ ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្រុម​ទី​១០ ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​។​
* ២៖ ឈ្មោះ ហ៉ឹម ចាន់​គ្រឹះ​ស្នា (​មានខ្លួន​) ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ទិញ​ពោត កើត​នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង កាន់សាសនា​ព្រះពុទ្ឋ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​។​
* ៣៖ ឈ្មោះ សែម ឌី​យ៉ា (​មានខ្លួន​) ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចាងហ្វាង​កាសែត​បាត់ដំបង​ប៉ុស្តិ៍ កើត​នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង កាន់​សាសនាព្រះពុទ្ធ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​។​
* ៤៖ បក្ខពួក​។​

​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង បាន​អះអាង​ថា អ្នក​ទាំងអស់​នេះ បាន​ប្រព្រឹត្ត​អំពើ​ដូច​តទៅ​៖ កាលពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​សៃ​ឡូ ឈ្មោះ សុវត្ថិ រុងរឿង ស្ថិតនៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង នៅវេលា​ម៉ោង ១៦៖០០​នាទី កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប​ក​រ​ណី ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​បង្កឡើង​ដោយ​ជនសង្ស័យ បាន​នាំគ្នា​ធ្វើ​សកម្មភាព​ឡាយ​ជា​វីដេអូ និង​ផុស​រូបតាម​សង្គម​ហ្វេស​ប៊ុក កៀរគរ​ប្រជាពលរដ្ឋ​ប្រហែល ១៣៦​នាក់ ឱ្យមក​ចូលរួម​តរាំ រារាំង​ដល់​ថ្នាក់ដឹកនាំ​ដែល​បាន​សហការ ជាមួយ​ក្រសួង​សាធារណការ នៅ​ជញ្ជីង​ពុកឆ្មា​ស្រុក​សង្កែ ដែល​បាន​ចុះ​ប្រតិបត្តិ​ការឃាត់​រថយន្ត​ដឹក​លើស​ទម្ងន់​។​

​ដោយ​ឈ្មោះ ហ៉ឹម ចាន់​គ្រឹះ​ស្នា បាន​ថត​ឡាយ​ពី​សកម្មភាព​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ប្រហែល​១៣៦​នាក់ ដើម្បី​មក​ប្រមូលផ្តុំ​គ្នា និង​បាន​ស្រែក​ឡូឡា នៅ​មុខសៃ​ឡូ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ សែម ឌី​យ៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ក៏​បាន​ទៅ​ឡាយ​ផ្ទាល់​ក្នុង​ទំព័រផេកព័ត៌មាន​រ​បស់​ខ្លួន ដើម្បី​កៀរគរ​ប្រជាពលរដ្ឋ​ឲ្យមក​តវា​កាន់តែច្រើន​។ ចំណែក​បក្ខពួក​គេ​ផ្សេង​ទៀត ក៏​បាន​ទាញ​របង​បិទ និង​បាន​កាត់​ខ្សែ​ខ្យល់​រថយន្ត​មិន​ឲ្យចេញ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ កែវ វាសនា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បាន​ទៅ​មើល​ការតវ៉ា ហើយ​បាន​ទិញ​បាយ ទឹក​សុទ្ឋ គាំទ្រ​ដល់​អ្នក​តវ៉ា និង​បាន​ថត​ជា​វី​ឌី​អូ ដោយ​និយាយថា «​ទឹកចិត្ត​តិចតួច និង​បាន​ដាក់​គណនី​ABA» ជាមួយ ហើយ​បាន​បង្ហោះ​វីដេអូ​នោះ និង​មាន​អ្នកចូលរួម​លុយ​បន្ថែមទៀត ដែល​អំពើ​នេះ​បាន​ធ្វើឲ្យ​មាន​ភាពអសន្តិសុ​ខ​នៅក្នុង​សង្គមជាតិ​។​

​អំពើ​ខាងលើ​ជា​បទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រព្រឹត្ត​នៅ​ចំណុច​សៃ​ឡូ ឈ្មោះ សុវត្ថិ រុងរឿង ស្ថិតនៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២២ បទល្មើស​ព្រហ្មទណ្ឌ ដែល​ត្រូវ​បាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ដោយ​បាន​ឃើញ​មាត្រា ៤៤ និង​មាត្រា ១២៤ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង បាន​សម្រេច​បើក​ការ​ស៉ើបសួរ​លើ​អង្គ​ហេតុខា​ង​លើ និង​៖
* ដាក់​ឲ្យ​ស្ថិត​នៅក្រោម​ការពិនិត្យ​លើ​ឈ្មោះ កែវ វាសនា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ (​មានខ្លួន​), ឈ្មោះ ហ៉ឹម ចាន់​គ្រឹះ​ស្នា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​(​មានខ្លួន​), ឈ្មោះ សែម ឌី​យ៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ (​មានខ្លួន​) និង​បក្ខពួក ពីបទ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ប្រព្រឹត្ត​នៅ​ចំណុច​សៃ​ឡូ​ឈ្មោះ សុវត្ថិ រុងរឿង ស្ថិតនៅ​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២២ បទល្មើស​ព្រហ្មទណ្ឌ​ដែល​ត្រូវ​បាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។​
* ដាក់ឲ្យ​ស្ថិតនៅក្រោម​ការឃុំ​ខ្លួន​បណ្តោះអាសន្ន ដើម្បី​រក្សា​ជន​ត្រូវ​ចោទ ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវីធី​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២២ ក្រុមការងារ​ជញ្ជីង​ចល័ត​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដឹកនាំ​ដោយ​លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​បាត់ដំបង ព្រមទាំង​កម្លាំង​សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក បាន​ឆ្មក់​ចុះ​ថ្លឹង​រថយន្ត​ដឹកជញ្ជូន​នៅលើ​ផ្លូវ​៥៩ ស្ថិតក្នុង​ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ដោយ​ចាប់​បាន​រថយន្ត​របស់​ឈ្មួញ​ថៃ​ពីរ​គ្រឿង ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹក​ពោត​ចេញពី​កម្ពុជា ឆ្ពោះ​ទៅ​ច្រក​អូរ​រំដួល​ចេញ​ទៅ​ប្រទេស​ថៃ​។​

​បន្ទាប់​ពី​ការ​ថ្លឹង​រថយន្ត​ពីរ​គ្រឿង​នេះ មួយ​គ្រឿង​មាន​ទម្ងន់​សរុប ៨២​តោន លើស​ទម្ងន់​កំណត់​ជាង ៤០​តោន និង​មួយ​គ្រឿង​ទៀត មាន​ទម្ងន់ ៦៤​តោន លើស​ទម្ងន់​កំណត់​ជាង ២០​តោន​។ រថយន្ត​នេះ គឺ​ដឹក​លើស​ទម្ងន់​កំណត់​ច្រើនជាង ២០​ភាគរយ​។ ទម្ងន់​ដែល​បាន​ដឹក​លើស​នេះ យោង​ទៅតាម​មាត្រា​៦០ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ គឺ​តម្រូវ​ឱ្យ​រើ​ទំនិញ​ចេញ ហើយ​ឃាត់​រថយន្ត​ទុក​មួយ​ឆ្នាំ និង​ពិន័យ​អន្តរការណ៍​ជា​ប្រាក់ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​តោន និង​ដក​បណ្ណ​បើកបរ និង​ព្យួរទុក​ចំនួន​ពីរ​ឆ្នាំ​៕

Filed in: ព័ត៌មានជាតិ