ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​២៩ ថ្ងៃ​បង្កើត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​សម្ពោធ​សមិទ្ធផល​នានា​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​២៩ ថ្ងៃ​បង្កើត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​សម្ពោធ​សមិទ្ធផល​នានា​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ឆ្នាំង​)៖ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២​នេះ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​២៩ ថ្ងៃ​បង្កើត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​សមិទ្ធផល​នានា​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​។​

​ក្នុង​របាយការណ៍​ដែល​អាន​ដោយ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានលើកឡើង​ពី​ប្រវត្តិ​កងរាជអាវុធហត្ថ​ដែល​បាន​កកើត​ដំបូង​ក្នុង​ឆ្នាំ​១៩៥៧ ព្រមទាំង​លទ្ធផល​លេចធ្លោ​ក្នុង​ឆ្នាំ​កន្លងទៅ ដែល​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​សម្រេច​បាន រួមមាន​: ការងារ​កសាង​កម្លាំង​, ការងារ​ធានា គ្រឿង​បំពាក់​, ការងាររដ្ឋបាល​ទំនាក់ទំនង​សាធារណៈ​, និង​ការងារ​ប្រតិបត្តិ​តួនាទី​ភារកិច្ច ជាដើម​។​

​ថ្លែង​ក្នុង​ឱកាស​នោះ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជូន​ថ្នាក់ដឹកនាំ នាយ និង​ពល​អាវុធហត្ថ​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត បំពេញ​ភារកិច្ច​សម្រេច​បាន​ស្នាដៃ​ធំៗ​ជាច្រើន ពិសេស​ការរួមចំណែក​ដល់​ការថែរក្សា​សន្តិភាព ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ស្ថិរភាព​នយោបាយ ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការអភិវឌ្ឍ​សង្គម និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​។​

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បាន​រម្លឹក​ពី​វីរភាព​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​យក​ជីវិត​ធ្វើ​ជា​ដើមទុន​ចេញទៅ​ប្រទេស​វៀតណាម ដើម្បី​ធ្វើ​ការតស៊ូ​សង្គ្រោះ​ជាតិ ក្នុង​ឆ្នាំ​១៩៧៧ ដោយ​ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ប្រកបដោយ​គ្រោះថ្នាក់ រហូត​កសាង​បាន​កម្លាំង​តស៊ូ​រំដោះជាតិ និង​ទទួលបាន​ជ័យជម្នះ​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩​។​
​នាយ​ឧត្តមសេនីយ៍ បញ្ជាក់ថា ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​នូវ​គោលនយោបាយ ឈ្នះ ឈ្នះ នាំមក​នូវ​សន្តិភាព​ពេញលេញ និង​ការឯកភាព​ទឹក​ដី​នៅ​ចុងឆ្នាំ​១៩៩៨ ដែល​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​មិន​ដែល​មាន​អស់​រយៈពេល​ជាង​៥០០​ឆ្នាំ​មកហើយ​។​
«​ក្រោម​ពន្លឺ​សន្តិភាព កម្ពុជា​សម្រេចបាន​នូវ​ការផ្លាស់ប្តូរ​ធំៗ​ជា​វិជ្ជមាន​ប្រកប​ដោយ​មោទនភាព​…​។ ការសម្រេចបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព​ក្នុង​រយៈពេល​ជាង​២​ទសវត្ស​មក​នេះ​… ជីវភាព​ប្រជាជន​ត្រូវបាន​លើកកម្ពស់ សន្តិសុខ សណ្តាប់ធ្នាប់ សង្គម​មាន​ភាពល្អប្រសើ​រ​…​។ ហេតុនេះ ទោះ​បង់​ក្នុង​តម្លៃ​ណា​ក៏​ដោយ កងយោធពល​ខេមរភូមិន្ទ ដែល​ជា​ឆ្អឹងខ្នង​ប្រទេសជាតិ ត្រូវ​កម្ចាត់​ចោល​ភ្លាម​នូវ​បដិវត្តន៍​ពណ៌ និង​ក្រុម​ជ្រុលនិយម ដែល​មាន​ចរិត​បង្កចលាចល​ក្នុងសង្គម ដើម្បី​ការពារ​សន្តិភាព ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ការពារ​រដ្ឋធម្មនុញ្ញ និង​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​….»​។ នេះ​ជា​ការបញ្ជាក់​របស់ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ។​

​នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បាន​ផ្តាំផ្ញើ​ដល់​កម្លាំង​កងរាជអាវុធហត្ថ ត្រូវ​ស្មោះត្រង់​ដាច់ខាត និង​អនុវត្ត​ម៉ឺងម៉ាត់​រាល់​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ និង​អគ្គបញ្ជាការ ក្នុងនោះ​យកចិត្តទុកដាក់​សហកា​រ​ជាមួយ​អាជ្ញាធរ សមត្ថកិច្ច​នានា ក្តាប់ជាប់​រាល់​ព័ត៌មាន​ពាក់ព័ន្ធ សកម្មភាព​ល្មើសច្បាប់ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាបបាន​ទាន់ពេលវេលា​។​

​នាយ​ឧត្តមសេនីយ៍ ក៏​បាន​សង្កត់ធ្ងន់​អំពី​ការយកចិត្តទុកដាក់​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការអប់រំ ហ្វឹកហ្វឺន​ជា​ប្រចាំ​ពី​វិន័យ​កងទ័ព សីលធម៌ វិជ្ជាជីវៈ បច្ចេកទេស មុខជំនាញ ភា​ភាសាបរទេស ការថែទាំ​មធ្យោបាយ គ្រឿង​បំពាក់ ការកសាង​ជំរំ​បន្ទាយ ការបង្កបង្កើន​ផល ចិញ្ចឹមសត្វ និង​ការត្រៀម​លក្ខណ​:​ចូលរួម​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ