ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដឹកនាំ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច (​យក​តុ​ឈើ​) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់

នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដឹកនាំ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច (​យក​តុ​ឈើ​) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​១៤:៣០​នាទី លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច (​យក​តុ​ឈើ​) ០១ ករណី​និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​មកកាន់​ស្នងការដ្ឋាន​។​

1-​ឈ្មោះ​ម៉ាន់​ផល្លា​ភេទ​ប្រុស​អាយុ ៣៩ ឆ្នាំ​
2-​ឈ្មោះ សួន ច័ន្ទ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនសង្ស័យ​ទាំង ០២ នាក់ មាន​ទីលំនៅ​ភូមិ​វត្ត្ត​រំដួល សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​

​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​បានធ្វើ​សកម្មភាព​ចូលទៅ​ក្នុង​ផ្ទះ​មួយ​ដែល​ទុកចោល កាលពី​យប់​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រហែល​២២:០០​នាទី រួច​លួច​យក​តុ​ឈើ​មួយ​ដែល​ទុក​នៅ​ក្នុងផ្ទះ ហើយ​គេចខ្លួន​បាត់ រហូត​ដល់​ថ្ងៃ​ខែ​ខាងលើ ទើប​កម្លាំង​យើង​ធ្វើការ​ឃាត់ខ្លួន​បាន ។​

​វត្ថុតាង​ដកហូត​រួមមាន ៖ -​ម៉ូតូ​ម៉ាក​ហុងដា​គុប​ស៊េរី​ចាស់​១​គ្រឿង -​តុ​ឈើ​០១ ។​

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

​គួរបញ្ជាក់​ថា សកម្មភាព​បង្ក្រាប​ខាងលើ គឺ​ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្ដម​ឧត្តមសេនី​យ៍​ទោសាតគឹ​មសាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក​វរសេនីយ៍ឯក​លឹម​ពុទ្ធីឡា​ស្នងការរង​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​លោក​វរសេនីយ៍ទោ ភួង ចន្ទ័​តារា​ស្នងការរង​ជំនួយកា​រ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​មាន​ការសម្របសម្រួល​ទៅ​លើ​នីតិវិធី​ពី ឯកឧត្ដម កែវ សុជាតិ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង ៕

Filed in: ព័ត៌មានជាតិ