ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

រោងចក្រ​ផលិត​ទឹកស្អាត​បឹង​ធំ ដែល​អាច​ផលិត​ទឹកស្អាត​បាន ៥០០០​ម៉ែត្រគូប ក្នុង​១​ថ្ងៃ នឹង​លេច​រូបរាង​ក្នុងពេល​ឆាប់ៗ​

រោងចក្រ​ផលិត​ទឹកស្អាត​បឹង​ធំ ដែល​អាច​ផលិត​ទឹកស្អាត​បាន ៥០០០​ម៉ែត្រគូប ក្នុង​១​ថ្ងៃ  នឹង​លេច​រូបរាង​ក្នុងពេល​ឆាប់ៗ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២​នេះ ខណៈ​ចុះ​ពិនិត្យមើល ស្ថានភាព​ទឹក​សណ្ដរ​ស្ទឹង ព្រែក​ត្នោត លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​មន្ទីរ អង្គភាព ជំនាញ​ពាក់ព័ន្ធ ចុះទៅពិនិត្យ គម្រោង​ទីតាំង​សាងសង់​ស្ថានីយ ទឹកស្អាត របស់​រដ្ឋាករ ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​នេះ​ផងដែរ​។​

រោងចក្រ​ផលិត​ទឹកស្អាត​បឹង​ធំ ជា​សមិទ្ធផល​ថ្មី​មួយទៀត ដែល​នឹង​មាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន ៥០០០ ម៉ែត្រគូប ក្នុង​១​ថ្ងៃ ។ រោងចក្រ​ផលិត​ទឹកស្អាត​បឹង​ធំ នៅ​ភាគ​ខាងលិច​នៃ​រាជធានី​ភ្នំពេញ ស្ថិតនៅ​ទីតាំង​លើ​ដី​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ក្នុង​ភូមិ​បឹង​ធំ​២ ភូមិ​បឹង​ធំ​៣ សង្កាត់​បឹង​ធំ ខណ្ឌ​កំបូល​។​

​បើ​តាម​មន្ត្រី រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានឲ្យដឹងថា គម្រោង​​រោងចក្រ​ផលិត​ទឹកស្អាត​បឹង​ធំ ​មាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន​៥០០០​ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ ដោយ​ផ្តើម​សាងសង់​នៅក្នុង ឆ្នាំ​២០២២ ដល់​២០២៤​។​

​រោងចក្រ ប្រព្រឹត្តិ កម្ម​ទឹកស្អាត​នេះ អាច​ផ្គត់ផ្គង់​ទឹកស្អាត ឲ្យ​ប្រជាពលរដ្ឋ​បាន​នៅ​ភាគ​ខាង លិច​ឆៀង ខាងត្បូង​រាជធានី​ភ្នំពេញ នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល និង មួយ​ផ្នែក​ទៀត ប្រើ​រហូត​ទៅ​ដល់​អាកាស យានដ្ឋាន​អន្តរជាតិ ភ្នំពេញ​ថ្មី ក្នុង​ខេត្ត​កណ្តាល និង​ខេត្ត​តាកែវ​មួយ​ផ្នែក​ផងដែរ​។​

​រោងចក្រ​ផលិត​ទឹកស្អាត​បឹង​ធំ ជា​ជំហាន​ទី​១ នៅ​ឆ្នាំ​២០២៣ នឹង​អាច​ឲ្យ​ប្រជាពលរដ្ឋ ប្រើប្រាស់​ទឹកស្អាត​នេះ​បាន នៅក្នុង​៣​សង្កាត់​នៃ​ខណ្ឌ​កំបូល ហើយ​នឹង​បន្ត​ពង្រឹក​វិសាលភាព​ឲ្យ​កាន់តែ​ធំ​បន្ថែមទៀត សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ រស់នៅ​ស្អាត ផឹក​ទឹកស្អាត មាន​អនាម័យ​ល្អ ទៅតាម​គោលនយោបាយ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា សម្តេច​តេជោ ហ៊ុន សែន មាន​គុណបំណាច់​ច្រើនណាស់ សម្រាប់​ប្រជាជន​កម្ពុជា រួមមាន​៖ មានគុណ​រំដោះ​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​រួច​ពី​ការកាប់​សម្លាប់​រប​ស់ប៉ុ​ល​ពត​នៅ​ថ្ងៃ ៧ មករា ១៩៧៩, បាន​ការពារ​ជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ម្តង​ទៀត​ពី​កូវី​ដ​-១៩ និង​សម្តេច​បាន​គិតគូរ​ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ រស់នៅ​ស្អាត ផឹក​ទឹកស្អាត តាមរយៈ​ការបង្កើត​ឲ្យមាន​រោង​ចក្រ ផលិត​ទឹកស្អាត​នេះឯង​៕

Filed in: ព័ត៌មានជាតិ