ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០២២​នេះ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ដុត​កម្ទេច​ចោល​គ្រឿងញៀន ដែល​ប្រមូលបាន​ពី​ការបង្ក្រាប​បទល្មើស​ក្នុង​ខេត្ត​ចំនួន​០៣

​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ឆ្នាំ​២០២២​នេះ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ ដុត​កម្ទេច​ចោល​គ្រឿងញៀន ដែល​ប្រមូលបាន​ពី​ការបង្ក្រាប​បទល្មើស​ក្នុង​ខេត្ត​ចំនួន​០៣
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ត្បូងឃ្មុំ ៖ រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ ២០២២​នេះ បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ឆ្នាំ​២០២២​ក្រោម​ប្រធានបទ «​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​ក្នុង​វិបត្តិ​សុខភាព និង​មនុស្ស​ធ​ម៍​»​ដោយ​បាន​ដុត​បំផ្លាញ​គ្រឿងញៀន ទទួលបាន​ពី​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចំនួន​០៣ ដែល​បង្ក្រាប​ក្នុង​ដែន​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ ក្រចេះ និង​ខេត្ត​កំពង់ចាម​។​

​ពិធី​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​តំណាង​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​, ឯកឧត្តម​បណ្ឌិត ជាម​ច័ន្ទ​សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ​។​

ក្នុងនោះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ អភិបាលរង​ខេត្ត ប្រធាន​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ស្នងការ​ស្នងការរង​ខេត្ត កង​យោធា​ពល​ខេមរភូមិន្ទ កងរាជអាវុធហត្ថ ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ជាង ១០០០​នាក់​។​

បន្ទាប់​ពី ឯកឧត្តម គន់ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ត្បូងឃ្មុំ​បានធ្វើការ​របាយការណ៍​សង្ខេប​នៃ​សកម្មភាព​នានា​របស់​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ រួចមក ឯកឧត្តម ឡុង ហុក​ម៉េង ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​គណៈកម្មការ​វេច​ខ្ចប់ ដុត​បំផ្លាញ​គ្រឿងញៀន តំណាង​សាលាដំបូង​ទាំង ៣​ខេត្ត បន្ដ​ធ្វើ​របាយការណ៍​ស្ដី​ពី​គ្រឿងញៀន​ដែល​ត្រូវ​បំផ្លាញ​ទាំង​០៣​ខេត្ត រួម​មាន​ខេត្ត​ត្បូងឃ្មុំ ក្រចេះ និង​ខេត្ត​កំពង់ចាម ។​

​ត​មក លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន ក៏​បាន​អាន​នូវ​សារលិខិត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ខ្លឹមសារ​សារលិខិត​សំខាន់ៗ របស់​សម្ដេច​តេជោ ដោយ​បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​បន្ត​អនុវត្តន៍​នូវ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ តាម​ដំណាក់កាល ជា​បន្ត​ទៀត​។​

មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ថ្លែង​សង្កត់ធ្ងន់ថា សូម​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​តឹងរឹង​បំផុត​ជៀសវាង​ឲ្យបាន​ដាច់​ខាត់គឺ កុំ​ពាក់ព័ន្ធ កុំ​នៅ​ពីក្រោយ កុំ​បន្ធូរបន្ថយ និង​កុំ​អន្តរាគមន៍ ក្នុងករណី​បទល្មើស គ្រឿងញៀន ពិសេស​បង្ការ​បង្ក្រាប​រាល់​បទល្មើស​គ្រប់​ប្រភេទ ពិសេស​បទល្មើស​គ្រឿងញៀន អោយមាន​ប្រសិទ្ធភាព​។​

ជាមួយគ្នា​នេះ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ជំរុញ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ ត្រូវ​បន្ត​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​កាន់តែ​ល្អប្រសើរ សកម្ម និង​ផុលផុស​ថែម​ទៀត ដោយ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ និង​ចលនា​ឲ្យ មាន​ការចូលរួម និង​គាំទ្រ​ពី​គ្រប់​សមាសភាព​នៃ​សង្គម សំដៅ​ធ្វើ​យ៉ាងណា​ឲ្យ​គ្រប់​ក្រុម​គោលដៅ​ទាំងអស់ បាន​ទទួល​ការ ផ្សព្វផ្សាយ​អប់រំ និង​យល់ដឹង​កាន់តែច្បាស់​អំពី​ច្បាប់ និង​ផលប៉ះពាល់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។​

ទន្ទឹម​គ្នា​នោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ផ្ដាំផ្ញើ​ទៅ​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​ថា ជា​យុវជន​គំរូ​និង​ជា​ជន​បង្គោល ត្រូវ​ចូលរួម​ដំណើរការ​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ តាមរយ​:​ការថែទាំ​ខ្លួន​ឱ្យ​ស្អាតស្អំ មិន​ប៉ះពាល់​ជាមួយ​នឹង​គ្រឿងញៀន និង​ជួយ​អប់រំ​ណែនាំ​មិត្តភក្តិ និង​គ្រួសារ​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​៕

Filed in: ព័ត៌មានជាតិ