ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ដឹកនាំ​គណ​:​ប្រតិភូ​អគ្គបញ្ជាការ​គោរព​វិញ្ញាណ​ខ​ន្ធ ឯកឧត្តម ស៊ីន​ហ្សូ អាបេ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន ដឹកនាំ​គណ​:​ប្រតិភូ​អគ្គបញ្ជាការ​គោរព​វិញ្ញាណ​ខ​ន្ធ ឯកឧត្តម ស៊ីន​ហ្សូ អាបេ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅកាន់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ ឯកឧត្តម ស៊ីន​ហ្សូ អាបេ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដែល​បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២២​កន្លងទៅ​។​

​នៅក្នុង​ឱកាស​ដ៏​ក្រៀមក្រំ​នេះ នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បានបង្ហាញ​សំណេរ​នៅ​លើ​សៀវភៅ​ក្រាំងមាស​មរណទុក្ខ​ថា “​តាង​នាម​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​សំដែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀងក្រំ​បំផុត​ជា​មួយរដ្ឋាភិបាល កងកម្លាំង​ស្វ័យការពារ​ជប៉ុន ប្រជាជន​ជប៉ុន និង​ក្រុមគ្រួសារ​សព​។​”

​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន បានបញ្ជាក់​ថា ឯកឧត្តម ស៊ីន​ហ្សូ អាបេ ជា​វីរជន​ជប៉ុន​ដ៏​លេចធ្លោ​មួយរូប​ដែល​បាន​ទទួលស្គាល់ និង​លើកសរសើរ​ចំពោះ​ភាព​ជា​អ្នកដឹកនាំ​ប្រកបដោយ​សមត្ថភាព និង​ការរួមចំណែក​យ៉ាង​សកម្ម​ដល់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅក្នុង​តំបន់ ក៏ដូចជា​សកលលោក​។
​ការបាត់បង់ ឯកឧត្តម ស៊ីន​ហ្សូ អាបេ ជា​ការបាត់បង់​ដ៏​ធំធេង និង​ឈឺចាប់​មិន​អាច​ពិពណ៌នា​បាន​។​

​នៅ​ចុងបញ្ចប់ នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បាន​បួងសួង​សូម​ឲ្យ​វិញ្ញាណក្ខន្ធឯ​ក​ឧត្តម ស៊ីន​ហ្សូ អាបេ បាន​ទៅ​សោយសុខ​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ