ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​រង​ការបាក់​ធ្លាក់​ចូល​ទឹកអូរ​ក្នុង​ខេត្ត​មណ្ឌលគិរី​

បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​រង​ការបាក់​ធ្លាក់​ចូល​ទឹកអូរ​ក្នុង​ខេត្ត​មណ្ឌលគិរី​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​មណ្ឌលគិរី ៖ បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​ក្នុងស្រុក​កែវ​សីមា​ខេត្ត​មណ្ឌលគិរី​មួ​យ​ដើម​កំពុង​ប្រឈម​ធ្លាក់​ចូល​ទឹកអូរ ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ជាច្រើន​ថ្ងៃ​។​

​លោក នួន សារ៉ន អភិបាលស្រុក​កែវ​សីមា បា ឲ្យ​អ្នកសារព័ត៌មាន​ដឹង​នៅ​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ ២០២២ ថា​លោក​បាន​ដឹកនាំ​ក្រុម​ការងារ​ស្រុក​ចុះ​ពិនិត្យ ឃើញថា ទឹកអូរ​បាន​ជន់​ឡើង​ខ្លាំង​បណ្តាលឲ្យ​បាក់ដី​មាត់ច្រាំង​ខាងក​ម្ពុ​ជា​ធ្វើឱ្យប៉ះពាល់​ដល់​បង្គ​ល​ព្រំដែន​ដែល​បាន​បោះ​រួច​។​

​លោក​អភិបាលស្រុក​បន្តថា លោក​បាន​រាយ​ការណ៏​ជូន​ដល់​អាជ្ញាធរ​ខេត្ត​ហើយ​។​ជា​ប៉ុណ្ណោះ​អាសន្ន លោក​បាន​ចាត់​ក្រុម​ការងារ​ដើម្បី​យក​ខ្សែ​ទាក់​ចង​បង្គោល​កុំឲ្យ​ធ្លាក់​ចូល​ទឹកអូរ​។​ប៉ុន្តែ​រហូត​ដល់​ពេល​នេះ ក្រុមការងារ​មិន​ទាន់​អាច​ចូល​ទៅ​តំបន់​នោះ​បាន​ទេ ព្រោះ​មេឃ​នៅ​បន្ត​ធ្លាក់ភ្លៀង​ខ្លាំង ។​

​ម្យ៉ាងទៀត​ទីតាំង​នោះ​ស្ថិត​នៅ​ចំណោត​ភ្នំ​ខ្ពស់ៗ ព្រៃ គ្មាន​ផ្លូវ​ចូល​ដល់​ទេ​។​
លោក​អភិបាលស្រុក​កែវ​សីមា​បញ្ជាក់​ថា​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​នោះ​គឺ​លេខ ៦០/៣៨(១)​ចំណុច UTM72079,1340735​ស្ថិត​លើ​ព្រំដែន​គោក​អូរ​ហ៊ុច ព្រំប្រទល់​ប្រទេស​កម្ពុជា​-​វៀតណាម ។​

​ក្រោយ​ចុះ​ទៅ​ដល់​ពិនិត្យឃើញថា បង្គោល​លេខ​៦០​នេះ កំពុង​រង​ផលប៉ះពាល់​ខ្លាំង ដោយ​ជំនន់​ទឹកភ្លៀង​ធ្វើឲ្យ បាក់​ដី​ហូរ​ច្រោះ​ជិត​ដល់​បង្គោល​ហើយ ៕

Filed in: ព័ត៌មានជាតិ