ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​បាល់ទាត់ និង​បាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៩ ថ្ងៃ​បង្កើត​កងរាជអាវុធហត្ថ​!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​បាល់ទាត់ និង​បាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៩ ថ្ងៃ​បង្កើត​កងរាជអាវុធហត្ថ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ ក្នុង​បរិវេណ​វិទ្យាល័យ​បាក់​ទូក មាន​ប្រារព្ធ​ពិធី​បិទ​ការប្រកួត​កីឡា​បាល់ទាត់ និង​បាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៩ ថ្ងៃ​បង្កើត​កងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២២) ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អតីត​លោកគ្រូ​អ្នកគ្រូ និង​អតីត​សិស្សសាលា​បាក់​ទូក នាយ នាយរង អាវុធហត្ថ​រាជធានី​ភ្នំពេញ​យ៉ាងច្រើន​កុះករ​។​

​តាម​របាយការណ៍ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ការប្រកួត​ដណ្តើម​ពានរង្វាន់ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រារព្ធ​ពិធី​បិទ​នៅ​ថ្ងៃនេះ គឺ​ចាប់ផ្តើម​ដំណើរការឡើង តាំងពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២២ ដោយ​ប្រើ​រូបមន្ត ប្រកួត​ជម្រុះ​ក្នុង​ពូ​ល និង​ជ្រើសរើស​យក​ក្រុម​ដែល​ឈ្នះ ក្នុង​ពូ​ល​នីមួយៗ មក​ធ្វើ​ការប្រកួត​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ ។ ការប្រកួត​ទាំងពីរ​ប្រភេទ​កីឡា​នេះ មាន​ក្រុម​កីឡាករ​ចូលរួម​ចំនួន​៣៩​ក្រុម ក្នុងនោះ វិញ្ញាសា​បាល់ទាត់ មាន ២០​ក្រុម និង វិញ្ញាសា​បាល់ទះ មាន ១៩​ក្រុម សរុប​កីឡាករ​ចូលរួម​ទាំងអស់ មាន​ចំនួន ៥០៣​នាក់​។​

​លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏​បាន​ថ្លែង​កោត​ស​សើរ​ដល់​ក្រុម​កីឡាករ​រួម​និង ក្រុមការងារ ដែល​បាន​រៀបចំ​ការប្រកួត តាំង​ពី​វគ្គ​ដំបូង រហូត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅថ្ងៃនេះ បាន​បញ្ចប់​ទៅ​ដោយ​រលូន និង​បង្ករ​ភាពសប្បាយ​រីករាយ ក្រោម​ម្លប់​សន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដឹកនាំ​ប្រទេសជាតិ​។ ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បន្តថា តាំង​ពី​លោក​នៅ​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ រហូតមក​ដល់​លោក​ធ្វើ​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​តែងតែ​បំផុសស្មារតី​ចូលរួម​គាំទ្រ និង​លេង​កីឡា​ដើម្បី​នាំមក​នូវ​សុខភាព មិត្តភាព សាមគ្គីភាព និង​ជៀសវាង​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ស្រប​តាម​ការចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់ របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជ​លើ​ផ្ទៃ​ប្រទេស​។​

​ក្រោយ​ចប់​ការប្រកួត ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានប្រគល់​ពានរង្វាន់​ជូន​ដល់​ក្រុម​ទាំង​០៦ ដែល​ទទួលបាន​ជ័យលាភី​ផ្តាច់ព្រ័ត្រ​ទាំងពីរ​ប្រភេទ​កីឡា ដោយ​ចំណាត់​លេខ​១ ទទួលបាន​ពានមាស​១ ទឹកប្រាក់​ចំនួន ២​លាន​រៀល​, ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​ពានប្រាក់​១ ទឹកប្រាក់​ចំនួន ១​លាន​៥​សែន​រៀល​, ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន​ពាន​សំរឹទ្ធ​១​ទឹកប្រាក់​ចំនួន ១​លាន​រៀល ដូចៗ​គ្នា ព្រមទាំង​បាន​ថតរូប​ទុកជា​អនុស្សាវរីយ៍ ក្រោម​បរិយាកាស សប្បាយរីករាយ​បំផុត​៕

Filed in: ព័ត៌មានជាតិ