ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្វាយ​គ្រឿង​សក្ការៈ ថ្វាយ​ភ្លេង និង​របាំ​ដល់​បារមី​នាង​ក្រពុំ​ឈូក និង​ប្រគេន​ទៀន​ព្រះវស្សា ដល់​ព្រះសង្ឃ​ចំនួន​៣​វត្ត នៅ​ខេត្ត​ក្រចេះ

លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្វាយ​គ្រឿង​សក្ការៈ ថ្វាយ​ភ្លេង និង​របាំ​ដល់​បារមី​នាង​ក្រពុំ​ឈូក និង​ប្រគេន​ទៀន​ព្រះវស្សា ដល់​ព្រះសង្ឃ​ចំនួន​៣​វត្ត នៅ​ខេត្ត​ក្រចេះ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ក្រចេះ​)៖ លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ថ្វាយ​គ្រឿង​សក្ការៈ ថ្វាយ​ភ្លេង​ប្រពៃណី​ខ្មែរ និង​របាំ​ដល់​បារមី​ព្រះ​នាង​ក្រពុំ​ឈូក ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន ជូន​ដល់​ប្រទេសជាតិ និង​ប្រគេន​ទៀន​ព្រះវស្សា​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស ចំនួន​៣​វត្ត គឺ​វត្ត​ព្រះវិហារ​លាវ វត្ត​វិហារ​គោក និង​វត្ត​វិហារ​សសរ ១០០​នៅ​ខេត្ត​ក្រចេះ នា​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២​នេះ​។​

​ពិធី​សាសនា​នេះ អាច​ប្រព្រឹត្តទៅបាន​ដោយសា​តែ​ប្រទេសជាតិ មាន​សុខសន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស ឲ្យមាន​ការអភិវឌ្ឍ និង​មាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ក្នុង​នោះ​វិស័យ​ព្រះពុទ្ធសាសនា ក៏​មាន​ការរីកចម្រើន​គួរឲ្យ​កត់សម្គាល់​ផងដែរ​។​

​ចំណែកឯ​ទឹកចិត្ត​សទ្ធា​ជ្រះថ្លា​នា​ថ្ងៃនេះ បាន​កើតឡើង​ចេញពី​ការរួម​សាមគ្គី​ពី​សំណាក់​ប្រជាពលរដ្ឋ ឧកញ៉ា លោក លោកស្រី ទាំងអស់​គ្នា​នេះ គឺ​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការលើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។​

​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បួងសួង​ថ្វាយព្រះពរ​ជ័យ​ថ្វាយ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង​ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ជូនពរ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក​ព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិក​រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស សូមឲ្យ​ជួប​សេចក្តីសុខ​ចម្រើន គ្រប់ៗ​គ្នា ជាពិសេស សូម​គ្រប់​ក្រុម​គ្រួសារ​ជៀសផុត​នូវ​ជំងឺ​កាច​សាហាវ​ផ្សេងៗ​៕

Filed in: ព័ត៌មានជាតិ