ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ចូលរួម​កាន់ទុក្ខ​ទូទាំងប្រទេស នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២២ ចំពោះ​មរណភាព​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន អាបេ ស៊ីន​ហ្សូ (Shinzo Abe)

សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ចូលរួម​កាន់ទុក្ខ​ទូទាំងប្រទេស នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២២ ចំពោះ​មរណភាព​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន អាបេ ស៊ីន​ហ្សូ (Shinzo Abe)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២២ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​សារ​ពិសេស និង​ប្រកាស​ចូលរួម​កាន់ទុក្ខ​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២២ ចំពោះ​មរណភាព ឯកឧត្តម អាបេ ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា មរណភាព​របស់​លោក អាបេ ស៊ិន​ហ្សូ មិន​ត្រឹមតែ​ជា​ការ​បាត់​ប្រកបដោយ​ភាព​សោកស្តាយ តក់ស្លុត រន្ធត់ និង​អាឡោះអាល័យ​សម្រាប់តែ​ប្រជាពលរដ្ឋ​ជប៉ុន​ប៉ុណ្ណោះ តែ​សម្រាប់​ប្រជាពលរដ្ឋ​នៅ​លើ​ពិភពលោក រួមទាំង​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ​។​

​សម្តេច​តេជោ​បានបញ្ជាក់​ថា ក្នុងការ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ទាំង​ពីរ​លើក​ឯកឧត្តម អាបេ ស៊ិន​ហ្សូ បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ដល់​ការជំរុញ​ទំនាក់ទំនង​រវាង​ជប៉ុន និង​កម្ពុជា រហូត​ក្លាយទៅជា​ដៃគូ​យុទ្ធសាស្ត្រ​នៅ​ឆ្នាំ​២០១៣​។ បន្ថែម​ពីលើ​នោះ ឯកឧត្តម អាបេ ក៏​បាន​ជំរុញ​នូវ​ការផ្តល់​ជំនួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​គ្រប់​វិស័យ​នៅ​កម្ពុជា រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ​។ ឯកឧត្តម​អាបេ ក៏​ជា​នាយករដ្ឋមន្ត្រី ដែល​បាន​ជំរុញ​ដល់​ទំនាក់ទំនង​រវាង​អាស៊ាន និង​ជប៉ុន និង​ជំរុញ​ដល់​ទំនាក់ទំនង​មេគង្គ​-​ជប៉ុន​ផង​ដែរ​។​

​ដើម្បី​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​មនោសញ្ចេតនា​ការ​ស្រឡាញ់​ដ៏​ស្មោះត្រង់​របស់​ឯកឧត្តម អាបេ ស៊ិន​ហ្សូ សម្តេច​តេជោ បានសម្រេច​ឱ្យ​មាន​ការ​កាន់​មរណទុក្ខ​នៅ​ទូទាំង​ប្រទេស​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃអាទិត្យ ទី​១០ ខែកក្កដា ឆ្នាំ​២០២២​។ សម្តេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ដល់​គណៈកម្មាធិការ​បុណ្យជាតិ និង​អន្តរជាតិ ឱ្យ​យកចិត្តទុកដាក់​រៀបចំ​ការ​កាន់​មរណទុក្ខ​នេះ ដោយ​តម្រូវឱ្យ​មាន​ការ​បង្ហូត​ទង់ជាតិ​នៅ​ពាក់កណ្តាល​ដង នៅ​តាម​សាលារៀន និង​តាម​ក្រសួង ស្ថាប័ន​នានា​របស់​ជាតិ​៕

 

Filed in: ព័ត៌មានជាតិ