ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

​អភិបាលខេត្ត​ត្បូងឃ្មុំ ដឹកនាំ​មន្ត្រី​រាជការ និង​ពលរដ្ឋ​ដាំ​កូន​ឈើ​នឹង​និង​លែង​កូន​ត្រី​ក្នុង​ពិធី​អបអរសាទរ​បុណ្យ​រុក្ខទិវា ០៩​កក្កដា​..!

​អភិបាលខេត្ត​ត្បូងឃ្មុំ ដឹកនាំ​មន្ត្រី​រាជការ និង​ពលរដ្ឋ​ដាំ​កូន​ឈើ​នឹង​និង​លែង​កូន​ត្រី​ក្នុង​ពិធី​អបអរសាទរ​បុណ្យ​រុក្ខទិវា ០៩​កក្កដា​..!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ត្បូងឃ្មុំ ៖ អភិបាលខេត្ត​ត្បូងឃ្មុំ ដឹកនាំ​មន្ត្រី​រាជការ និង​ពលរដ្ឋ​ដាំ​កូន​ឈើ​ ​ប្រណិត​២៥០០​ដើម និង​លែង​កូន​ត្រី​រាប់​ម៉ឺន​ក្បាល​ចូល​ក្នុង​បឹង​ប្រាក់ នៅ​មរណី​យ​ដ្ឋា​នវ​ប្បធម៌ប្រវត្តិសាស្ត្រ ហ្លួង​ព្រះស្ដេច អបអរសាទរ​បុណ្យ​រុក្ខ​ទិវា ០៩​កក្កដា​។​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​ធ្វើ​ការជំរុញ​ឲ្យ​មន្ទីរក​សិ​កម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ ធ្វើ​ការបង្កើន​ការបណ្តុះ​កូន​ឈើប្រណិត​ឲ្យបា ​យ៉ាងហោចណាស់ ០៥​ទៅ​១០​ម៉ឺន​ដើម​ក្នុង​១​ឆ្នាំ ដើម្បី​ផ្តល់ជូន​គ្រប់​មជ្ឍដ្ឋាន​នៅ​ទូទាំង​ខេត្ត ធ្វើ​ការដាំដុះ​ជា​គម្រប​បៃតង សម្រាប់​បរិស្ថាន​ធម្មជាតិ​ដ៏​ស្រស់បំព្រង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ក៏​ដូចជា​កម្ពុជា​ទាំងមូល​។​

​មានប្រសាសន៍​លើកឡើង​បែបនេះ នា​ឳ​កាស​ដែល​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ដឹកនាំ​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​សាលាខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ ព្រះសង្ឃ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​លើក​កម្ពស់​បរិស្ថាន​ធម្មជាតិ នៅ​តំបន់​មរណី​យ​ដ្ឋា​នវ​ប្បធម៌ប្រវត្តិសាស្ត្រ ហ្លួង​ព្រះស្ដេច តាមរយៈ​ការដាំ​កូនឈើ​២៥០០​ដើម និង​ប្រលែង​កូន​ត្រី​ចម្រុះ​ជាង​២០០​គីឡូក្រាម ចូល​ក្នុង​បឹង​ប្រាក់ ក្នុង​ឳ​កាស​ប្រារព្ធ​ពិធី​អបអរសាទរ​បុណ្យ​រុក្ខទិវា ០៩​កក្កដា ឆ្នាំ​២០២២ ក្នុង​ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២២​នេះ ស្ថិតក្នុង​ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។​

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត បាន​គូសបញ្ជាក់ថា ៖ បុណ្យ​រុក្ខទិវា​៩​កក្កដា គឺជា​ការឆ្លុះ​បញ្ចាំង​ឲ្យឃើញ​ជាក់ស្ដែង​នូវ​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​ខិតខំ​អនុវត្ត​យ៉ាង​សកម្ម​នូវ​គោលនយោបាយ​ជាតិ​ដាំ​ព្រៃឈើ​ឡើងវិញ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ដោយ​ផ្សារភ្ជាប់​ការងារ​ដាំ និង​ការថែរក្សា​ការពារ​អភិរក្ស​ធនធានធម្មជាតិ និង​ការប្រើប្រាស់​ព្រៃឈើ​ឱ្យបាន​ត្រឹមត្រូវ​ដោយ​រក្សាបាន​នូវ​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។​

​ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត បានចាត់ទុក​ការស្រឡាញ់​ព្រៃឈើ ការចូលរួម​ដាំ​ដុះ​និង​បង្កើត​បាន​ព្រៃឈើ​ស្រស់បំព្រង​គឺជា​ប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​ទ្រទ្រង់ សេដ្ឋកិច្ចជាតិ ធ្វើឱ្យ​មាន​លំនឹង​ផ្នែក​បរិស្ថាន មិនតែប៉ុណ្ណោះ​ព្រៃឈើ​ជា​ប្រភព​ស្រូប​ទាញ​ទឹកភ្លៀង ទប់ស្កាត់​ទឹកជំនន់ ខ្យល់ព្យុះ ការហូរ​ច្រោះ​ដី ពិសេស​វា​ក៏​ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​បម្រើឲ្យ​វិស័យ​កសិកម្ម​ទៀតផង​។​

​ទន្ទឹមនឹងនោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បានបញ្ជាក់​ថា ៖ បឹង​ប្រាក់​នេះ ពិតជា​មាន​សារសំខាន់​ណាស់ ដែល​ត្រូវ​ធ្វើការ​អភិរក្ស សម្រាប់​បង្កើត​ជា​តំបន់​ទេសចរណ៍ធម្មជាតិ ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រួម​គ្នា ថែរក្សា​ការពារ​តំបន់​ដល់​ស្រស់ត្រកាល​មួយ​នេះ អោយ​ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ ដើម្បី​ទាក់ទាញ់​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ មក​លេង​កម្សាន្ត និង​មក​សិក្សា​ពី​តំបន់​ប្រវត្តិសាស្ត្រ​នា​សម័យ ហ្លួង​ព្រះស្ដេច​កន ។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត បាន​ណែនាំ​អោយ​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ត្រូវ​សហការ​គ្នា ក្នុង​ចុះ​កំណត់​យក​ចំណី​បឹង​ជុំវិញ​តំបន់​ប្រវត្តិសាស្ត្រ និង​កំណត់​និង​បោះបង្គោល​ព្រុំ​បឹង​ប្រាក់ ឲ្យបាន​ច្បាស់លាស់​សម្រាប់​ធ្វើការ​អភិរក្ស និង​ត្រូវ​ទប់ស្កាត់​ការទន្ទ្រាន់​កាន់កាប់​ដោយ​ខុសច្បាប់​បន្តទៀត​៕

Filed in: ព័ត៌មានជាតិ