ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អភិបាលខេត្ត​ប៉ៃលិន ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ទោះ​មកពី​គណបក្ស​ណា​ក៏​ដោយ ត្រូវ​គោរព​ច្បាប់​គតិយុត្ត​នានា និង​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ

អភិបាលខេត្ត​ប៉ៃលិន ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ទោះ​មកពី​គណបក្ស​ណា​ក៏​ដោយ ត្រូវ​គោរព​ច្បាប់​គតិយុត្ត​នានា និង​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​សមាសភាព​ប្រធាន​ក្រុមប្រឹក្សា ឃុំ ជំទប់​ទី​១ ទី​២ ឃុំ​ស្ទឹងត្រង់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​សាលាឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ដោយ​មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម​អ្នកតំណាងរាស្ត្រ លោក​នាយករង​រដ្ឋបាល​សាលាខេត្ត នាយក​ទីចាត់ការ​ធនធានមនុស្ស ប្រធាន​ក្រុមប្រឹក្សា​ស្រុក អាជ្ញាធរ​ស្រុក មន្ត្រី​ពាក់ព័ន្ធ យុវជន​សស​យក និង​បងប្អូន​ប្រជា​ពល​យ៉ាងច្រើន​កុះករ​។​

​មានប្រសាសន៍​ផ្តាំផ្ញើ ទៅ​កាន់​ក្រុមប្រឹក្សា​ឃុំ​ថ្មី នា​ឱកាស​នោះ លោកជំទាវ​អភិបាលខេត្ត បាន​សង្កត់ធ្ងន់ថា ឃុំ​ស្ទឹងត្រង់ មាន​សមាជិក​ក្រុមប្រឹក្សា​មកពី​គណបក្ស​ចំនួន​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ភ្លើងទៀន ក៏​សមាជិក​ក្រុមប្រឹក្សាឃុំ ថ្មី​គ្រប់រូប​ត្រូវ​ប្រកាន់​គោលជំហរ សាមគ្គីភាព និង​ឯកភាព​ជាតិ ដោយ​ត្រូវ​រួម​គ្នា​ខិតខំ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ល្អ​ប្រ​សេីរ និង​បន្ត​កសាង​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​ឲ្យ​កាន់តែ​រីកចម្រើន​ជឿនលឿន​ទ្វេរ​ឡើង ជាពិសេស​ដើម្បី​បំពេញ​ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត ប្រកប​ដោយ​លទ្ធិ​ប្រជាតេ​យ្យ សំដៅ​ចូល​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ស្របតាម​គោលនយោបាយ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​លោកជំទាវ​អភិបាលខេត្ត បាន​ថ្លែងបន្តថា ដើម្បី​ធានាបាន​នូវ​ការផ្ដល់​សេវា​នានា​ក្នុង​មូលដ្ឋាន បញ្ហា​គន្លឹះ​សំខាន់​គឺ​ការបំពេញ​តួនាទី ភារកិច្ច​របស់​តួអង្គ​ស្នូល​ចំនួន​៥​គឺ​៖ ទី​១៖ មេឃុំ ចៅសង្កាត់ ទី​២៖ ស្មៀនឃុំ សង្កាត់ ទី​៣៖ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ទី​៤៖ មណ្ឌល​សុខភាព ឬ​ប៉ុស្តិ៍​សុខភាព ទី​៥៖ មេភូមិ អនុ​ភូមិ ។​

​លោកជំទាវ បាន​សង្កត់ធ្ងន់​លើ​ការចុះហត្ថលេខា​ឯកសារ​ដីធ្លី ត្រូវ​ពិនិត្យ​ស្រាវជ្រាវ សួរ​នាំ​អោយ​ច្បាស់លាស់​ទៅ​មន្ត្រី​ជំនាញ ដើម្បី​ចៀសវាង​ការជាន់​ដី​កម្ម​សិទ្ធ​គ្នា ដី​កម្ម​សិទ្ធ​របស់​រដ្ឋ នាំអោយ​មាន​ទំនាស់ បង្ករ​ជា​អំពើហឹង្សា និង​ការ​ប្តឹងផ្តល់​ទៅ​ដល់​តុលាការ នាំអោយ​មាន​ការខាតបង់​ពេលវេលា និង​ប្រាក់កាស ។ ពិសេស​ស្មៀន ត្រូវ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ដោយ​សំដី​សុភាពរាបសារ និង​ជួយ​សម្រួល​រាល់​ឯកសារ​អោយ​បាន​លឿន ត្រូវ​ប្រាប់​មូលហេតុ​អោយ​ច្បាស់​រាល់​ការយឺតយ៉ាវ​ឯកសារ​នានា ត្រូវ​បង្ក្រាប​អោយបាន​រាល់​បទល្មើស​នានា បញ្ហា​គ្រឿងញៀន ក្មេង​ទំនើង បញ្ហា​គ្រោះថ្នាក់​ចរាចរ ទប់ស្កាត់​រាល់​អំពើ​អាណា​ចារ ជួញដូរ​មនុស្ស ស្ត្រី​និង​កុមារ ទប់ស្កាត់​អំពើហឹង្សា​ក្នុង​គ្រួសារ អនាម័យ មាន​សោភ័ណភាព បរិស្ថាន​ល្អ ក្នុងភូមិ ឃុំ ហើយ​ក្នុង​ពេល​នេះ​ដែរ​លោកជំទាវ បាន​ណែនាំ​ដល់​ក្រុមប្រឹក្សា​អាណត្តិ​ថ្មី ត្រូវ​ចុះ​ពិនត្យមើល​ដំណាំ​កសិកម្ម​ប្រជាពល​រដ្ឋ ដែល​កំពុង​រង​ការបំផ្លិចបំផ្លាញ​ពី​ដង្កូវ និង​ធ្វើ​ការដោះស្រាយ​កំចាត់​អោយបាន​ទាន់ពេលវេលា ដោយ​មិន​ត្រូវ​មាន​ការរើសអើង ការបែងចែក​បក្សពួក គ្រួសារនិយម និង​និន្នាការ​នយោបាយ​ឡើយ ។​

​សូម​ជម្រាប​ជូន​ថា ដំណេីរ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដែល​ប្រព្រឹត្តិ​ទៅ​ថ្ងៃ​ទី​៥ ខែមិថុនា កន្លងទៅនេះ ជា​លទ្ធផល​ក្នុង​ឃុំ​ស្ទឹងត្រង់ មាន​អាសនៈ​សរុប ចំនួន​០៧ មកពី​គណបក្ស​នយោបាយ​ចំនួន​០២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​០៦​អាសនៈ ដោយ​ទទួលបាន​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ ជា​មេឃុំ ជំទប់​ទី​១ និង​សមាជិក​ក្រុមប្រឹក្សា ចំនួន​០៤​អាសនៈ ជំទប់​ទី​២ មកពី​គណបក្ស​ភ្លើងទៀន ។​

Filed in: ព័ត៌មានជាតិ