ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

ពលរដ្ធ​រស់នៅ​ឃុំ​ព្រះប្រឡាយ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ធ្វើ​ការដោះស្រាយ​ដី​ទំនាស់​គ្នា ​ជាមួយ​ទាហាន​វរ​៣៨៤​ចំណុះ​កងពល​លេខ​៨​ដែល​គាត់​មាន​លិខិត​ទទួលស្គាល់​ត្រឹមត្រូវ​ចំនួន​ ៦ ​ហិក​តា​

ពលរដ្ធ​រស់នៅ​ឃុំ​ព្រះប្រឡាយ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ធ្វើ​ការដោះស្រាយ​ដី​ទំនាស់​គ្នា ​ជាមួយ​ទាហាន​វរ​៣៨៤​ចំណុះ​កងពល​លេខ​៨​ដែល​គាត់​មាន​លិខិត​ទទួលស្គាល់​ត្រឹមត្រូវ​ចំនួន​ ៦ ​ហិក​តា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ឧត្តរមានជ័យ​) ប្រជា​ពលរដ្ធ​មួយគ្រួសារ​ឈ្មោះជា សូរ​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​ប្រពន្ធ​ឈ្មោះ​យឹម សូត្រ​រស់នៅ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ មាន​ដី​ទំនាស់​គ្នា​ជាមួយ​ទាហាន​វរ​៣៨៤​ចំណុះ​ឲ្យ​កងពល​លេខ​៨​ដែល​មាន​ផ្ទៃដី​ទំហំ​៥០០​គុណ​១០០​ម​ទទឹង​១០០​ម​បណ្តោយ​៥០០​ម​គិត​ជា​ផ្ទៃក្រឡា​៥០០០០​ម​2​ស្មើ​ទៅ​នឹង​ចំនួន​៦​ហិច​តា​ស្ថិតនៅ​ត្រង់​ចំណុច​ប្រាសាទ​ក្រហម ជាប់​ទៅ​នឹង​ជើងភ្នំ​ស្ថិតនៅក្នុង​ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។​

​ប្រភព​ពី​លោកស្រី យឹម សូត្រ​ដែល​ត្រូវជា​ប្រពន្ធ​ឈ្មោះ​ជា សូរ បាន​បញ្ជាក់​ប្រាប់ឲ្យដឹង​នៅ​ថ្ងៃ​ទី​០៨​ខែកក្កដា​ឆ្នាំ​២០២២​ថា នៅ​ឆ្នាំ​២០០៣​គាត់​បាន​មក​រស់នៅ​ក្នុង​ភូមិ​ត្រាំ​ប៉ោង​ហើយ​ក្រោយមក​គាត់​បាន​ឃើញ​គេ​ចាប់យក​ដី​ព្រៃ​របស់​រដ្ធធ្វើការ​អាស្រ័​យ​ផល ហើយ​ពេលនោះ​គាត់​ក៏​ចំណាយ​លុយ​ជួល​គេ​ដោះមីន​និង​កាប់ឆ្ការ​ដីព្រៃ​យក​មក​ធ្វើ​អាស្រ័យ​ផល​ដូច​គេ​ដែរ​ព្រោះ​គិតថា​ដី​នៅ​ព្រៃ​ដុះ​ជុំជិត​នៅត្រង់ចំណុច​ប្រាសាទក្រហម​ចំនួន​៣២​ហិច​តា​ដើម្បី​ធ្វើ​អាស្រ័យ​ផល​ជា​បណ្តោះអាសន្ន​ដោយ​បាន​ប្រើ​លុយ​អស់​ប្រមាណ​ជា​ជាង​មួយ​មុឺន​ដុល្លារ​អាមេរិច​ផង​ដែ​រ​។​

​លោកស្រី​បន្ត​ថា លុះ​ក្រោយមក​នៅ​ឆ្នាំ​២០០៨​អាជ្ញាធរ​ឃុំ​ព្រះ​ប្រឡាយ​បាន​ទទួលស្គាល់​និង​ចេញ​លិខិត​ពាក្យសុំ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​ជូន​មក​គាត់​បាន​ចំនួន​តែ​៦​ហិតា​តែប៉ុណ្ណោះ​ដើម្បី​ធ្វើការ​អាស្រ័យ​ផល​រហូតមក តែ​ដល់​ពេល​នៅ​ឆ្នាំ​២០២០​ពេល​គាត់​ចូល​ទៅ​ធ្វើការ​អាស្រ័យ​ផល​លើ​ដី​នោះ​បន្ត​ទៀត​ក៏​ត្រូវ​ខាង​ទាហាន​វរ​៣៨៤​កងពល​លេខ​៨​នេះ​បាន​ហាម​មិន​ឲ្យ​គាត់​ចូល​កាន់កាប់​លើ​ដី​នោះ​ធ្វើការ​អាស្រ័យ​ផល​បន្តទៅ​ទៀត​រហូត​មានទំនាស់​គ្នា​មក​ទល់​សព្វថ្ងៃ​នេះ​ដោះស្រាយ​មិន​ចេញ​ដោយ​មេទាហាន​ឈ្មោះ​រ៉ុម​បាន​ធ្វើ​ការដោះដូ​រដី​ដែល​គាត់​មាន​លិខិត​កាន់កាប់​ឲ្យ​គាត់​ទៅ​យក​ដី​ចំនួន​១០​ហិច​តា​វិញ​នៅ​ចំណុច​តា​ប្រាក់​ព្រំប្រទល់​ខេត្ត​ព្រះវិហារ​ហើយ​គាត់​ពុំ​យល់ព្រម​ពីព្រោះ​គាត់​គិត​ថា​ខ្លាច​ប៉ះ​ចំ​ដី​មាន​បញ្ហា​ដូច​ដី​ដែល​ទំនាស់​ជាមួយ​ទាហាន​ណាមួយ​ដី​នោះ​នៅ​ក្រៅ​ខេត្ត​ទៀត​ដូចនេះ​ក្នុងនាម​ពួក​គាត់​ជា​ប្រជា​ពលរដ្ធ​សូម​ស្នើរ​ទៅ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​មេត្តាជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ផង​។​

​លោក​មេឃុំ​ព្រះ​ប្រឡាយ ឈ្មោះ ថន បាន​ប្រាប់ឲ្យដឹង​កាលពី​ពេល​ថ្មីៗ​កន្លងទៅ​ថា ដី​របស់​ឈ្មោះ​ជា សូរ ប្រពន្ធ​ឈ្មោះ​យឹម សូត្រ​ដែល​ទទួលស្គាល់​ពី​លោក​មេឃុំ​ចាស់​លោក ទេព សារុន ចុះ​ថ្ងៃ​ទី​០១​ខែ​០៨​ឆ្នាំ​២០០៨​នោះ​លោក​ពិតជា​ទទួល​ស្គាល់​ពិតប្រាកដ​មែន​ដោយឡែក​រឿង​ការដោះដូរ​ដី​រវាង​ទាហាន​ដែល​មាន​ឈ្មោះ​រ៉ុម​នៅ​វរ​៣៨៤​នោះ​លោក​បាន​ដឹង​ទាំងអស់​ហើយ​កន្លងមក​លោក​ក៏​បាន​ធ្វើ​ការដោះស្រាយ​ដោយ​ផ្ទាល់មាត់​គឺ​ស្តាប់​តែ​ភាគី​ម្ខាង​និយាយ​យ៉ាង​មិច​គឺ​លោក​ដោះស្រាយ​តាម​និង​ហើយ​ពីព្រោះ​ក្នុងនាម​លោក​ជា​អាជ្ញាធរ​នៅ​តែ​ព្យាយាម​សម្រួល​ដើម្បី​បញ្ចប់រឿង​។​

​បើ​តាម​ការបញ្ជាក់​ពី​លោក រ៉ុម ដែល​ជា​មេទាហាន​នៅ​វរ​៣៨៤​កងពល​លេខ​៨​បាន​ប្រាប់​ឲ្យដឹង​តាម​ទូរស័ព្ទ​ថា ចំពោះ​ដី​ដែល​ឈ្មោះ​ជា សូរ​ប្រពន្ធ​ឈ្មោះ​យឹម​សូត្រ​ដែល​ពួកគាត់​មាន​លិខិតស្នាម​ពី​លោក​មេឃុំ​ចាស់​នោះ​ត្រូវ​បានន​រាករ​តាំងពី​ឆ្នាំ​២០១៨​មក​ម្លេះ​តែ​ក្នុង​នាម​លោក​បាន​យោគយល់​ដល់​ប្រជា​ពលរដ្ធ​ដែល​បានធ្វើការ​អាស្រ័យ​ផល​កន្លងមក​លោកក៏​បាន​ស្នើរសុំ​ទៅ​ថ្នាក់លើ​ដើម្បី​ធ្វើ​ការដោះស្រាយ​ជូន​ប្រជា​ពលរដ្ធ​ទៅ ហើយ​កន្លង​មក​ដី​នៅត្រង់ចំណុច​ប្រាសាទក្រហម​នេះដែរ​ក៏​មាន​ទំនាស់​គ្នា​ជាមួយ​ប្រជា​ពលរដ្ធ​ចំនួន​២៥​គ្រួសារ​ហើយ​ក៏​បាន​ធ្វើកា​រ​ដោះស្រាយ​គ្នា​ចប់​អស់ហើយ​។​តែ​ដល់​ពេល​នៅ​ឆ្នាំ​២០២០​ក៏​មានឈ្មោះ​ជា សូរ​មក​មាន​ទំនាក់​ដី​ជាមួយ​ខាង​ទាហាន​បន្តទៀត ហើយ​នៅ​ក្នុង​ការដោះស្រាយ​នេះ​ក៏​លោក​ព្យាម​ឲ្យ​មេបញ្ជាការរង​ដោះស្រាយ​ដោះដូរ​ដី​ឲ្យទៅ​គាត់កន្លែង​ផ្សេង​ដែរ​នៅ​ចំណុ​ចតា​ប្រាក់​តែ​គាត់​មិន​យល់​ស្រប​តាម​ពី​ព្រោះ​ដី​កន្លែង​មាន​ទំនាស់​នេះ​គឺ​មាន​អនុក្រឹត​ច្បាស់លាស់​ពី​ថ្នាក់លើ​ឲ្យ​ទាហាន​ជា​អ្នកគ្រប់គ្រង​នាពេល​បច្ចុប្បន្ន​នេះ​។​

Filed in: ព័ត៌មានជាតិ