ទាន់ហេតុការណ៍
ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ==>អគ្គស្នងការរងនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំវាយតម្លៃលទ្ធផលអនុវត្តរបស់នាយកដ្ឋាន-អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្តីពីការលើកកម្ពស់ប្រសិទ្ធភាព និងពង្រឹងការអនុវត្តការងារស្រាវជ្រាវស៊ើបអង្កេតបទល្មើសសម្អាតប្រាក់==>ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម

​ចាប់ខ្លួន​គ្រូខ្មែរ​ពី​បទ​អង្ហែ​ល​លូនលាន់​រាងកាយ​អ្នក​ជំងឺ​

​ចាប់ខ្លួន​គ្រូខ្មែរ​ពី​បទ​អង្ហែ​ល​លូនលាន់​រាងកាយ​អ្នក​ជំងឺ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បន្ទាយមានជ័យ ​៖ ​គ្រូខ្មែរ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទឹក​ជោរ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ក្រឡាញ់​ឃាត់ខ្លួន នៅវេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២២ នៅ​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ពី​បទ​ប្រព្រឹត្ត​ប្រទូស្ត​កេរ្តិ៍ខ្មាស់ ដែល​កើតឡើង​នៅវេលា​០៥​ល្ងាច​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២២ នៅ​ភូមិ​តា​ដែក ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេ​៣​ត្ត​បន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ បានឲ្យដឹងថា​៖​ថ្ងៃទី​០៦ ខែ កក្កដា ឆ្នាំ​២០២២២ ម៉ោង​០៧ ព្រឹក ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹក​ជោរ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ បានទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ គ​.​ស​.​ឌ ភេទ​ស្រី​អាយុ​១៦​ឆ្នាំ នៅ​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បាន​ប្តឹង​ចោទ​ទៅ​លើ​ឈ្មោះ​ឈួ វ៉ាន់​ថា​ន់ ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ​ជា​គ្រូ​ខ្មែរ នៅ​ភូមិ​តា​ដែក ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ។​

​នៅក្នុង​ពាក្សបណ្តឹ​ងនាង​រៀបរាប់ថា​នៅ​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២២ ម៉ោង​០៥ ម្តាយ​នាង​បាន​ឲ្យ​នាង​និង​ប្អូនស្រី​មាន​អាយុ​១៥​ឆ្នាំ ឲ្យ​ជិះ​ម៉ូតូ​មក​ផ្ទះ​ឈ្មោះ​ឈួ វ៉ាន់ ថា​ន់ ជា​គ្រូខ្មែរ ដើម្បី​មក​វាស់​ហាត់​ធ្វើ​ពេ​(​វាស់​ខ្នាត​) សំរាប់​ដោះ​គ្រោះ ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២២ ។

​ពេល​មកដល់​ផ្ទះ​គ្រូខ្មែ​កំហូច​នេះ បាន​ឲ្យ​នាង​និង​ប្អូនស្រី​ឡើង​លើផ្ទះ​ដើម្បី​ធ្វើ​ស្នង​រូប និង​ស្រ​តូប​ចេក បន្ទាប់​មក​គ្រូ​នេះ​បាន​អោយ​ប្អូនស្រី​នាង​យក​ទៀន​ស្នង​រូប​នោះ​យក​ទៅ​ដី​ក្រោយ​ផ្ទះ​ប្រហែល​100​ម៉ែត្រ ហើយ​អោយ​នៅ​ចាំ​ភ្លើងទៀន​ដែល​ឆេះ​នោះ ។ ពេល​នៅ​តែ​០២​នាក់ នៅលើ​ផ្ទះ​ឈ្មោះ​ឈួ វ៉ាន់​ថា​ន់ អោយ​បាន​ឲ្យ​នាង​ដេក​ផ្ងារពោះ​ហើយ​ទាញ​សើយ​អាវ​ទៅលើ​ចេញ​សុដន់​ទាំងពីរ នឹង​បាន​ប្រោះ​ទឹកមន្ត​លើ​ក្បាល​សុដន់​ទាំងពីរ យកដៃ​ចាប់​សុដន់​ស្ទាបអង្អែល ហើយ​គ្រូ​បាន​ស្រាតសំពត់​និង​ខោ​លី​អូរ​មកក្រោម​ត្រឹម​ក្បាលជង្គង់ បាន​យក​ចង្អុល​ម្រាមដៃ​ឆ្វេង​ចាក់​លើ​ប្រដាប់ភេទ របស់​គាត់​ចំនួន ០៣ លើក ( ឈ្មោះ​ឈួ វ៉ាន់​ថា​ន់ មិន​បាន​ស្រាតខោ​ទេ​) ដោយ​មាន​សកម្មភាព​បែ​ប​នេះ ធ្វើឲ្យ​នាង​ភ័យ​ហើយ​បានរ​ត់​ចុះ​ពីលើ​ផ្ទះ​មក​ទាំង​មិនទាន់​លើក​ខោ បន្ទាប់មក​បាន​នាំ​ប្អូន​ត្រឡប់មកផ្ទះ​វិញ ។​

​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ បានបញ្ជាក់​ថា ៖ ក្រោយពី​ទទួល​បណ្តឹង ពី​ជនរងគ្រោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទឹក​ជោរ បាន​ណែនាំ​ឲ្យ​ជនរងគ្រោះ និង​ម្តាយ​រៀបចំ​កម្មវិធី ដូច​បាន​គ្រោងទុក នៅ​នឹង​ផ្ទះ​ជនរងគ្រោះ​នៅ​ភូមិ​សំបួរ ឃុំ​សំបួរ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ហើយ​ហៅ​គ្រូខ្មែរ​កំហូច​រូបនេះ ទៅ​ដោះ​គ្រោះ​ធម្មតា​ដូច​គ្មាន​រឿង​អ្វី​កើតឡើង បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទឹកជោរ​និង​នគរបាល​ស្រុក​ក្រឡាញ់​ធ្វើការ​ឃាត់ខ្លួន គ្រូខ្មែរ​កំហូច​នៅ​នឹង​ផ្ទះ​ជនរងគ្រោះ​នោះ​តែម្តង ។​

​លោក​វរសេនីយ៍ឯក មាស ប្ញ​ទ្ធី អធិការនគរបាល​ស្រុក​ព្រះនេត្រព្រះ បានបញ្ជាក់​ថា​៖ ក្រោយពី​ឃាត់ខ្លួន​និង​សួរចម្លើយ គ្រូខ្មែរ​កំហូច​នេះ​បាន​ឆ្លើយថា នៅវេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២២​នោះ គេ​ពិតជា​បាន​ឲ្យ​ក្មេងស្រី​រងគ្រោះ ដេក​ផ្ងា​ពោះ​ហើយ​បាន​សើយ​អាវ​ឡើងលើ​ចេញ​សុដន់​ទាំងពីរ បាន​យក​ទឹកមន្ត​ប្រោះ​ពីលើ​និង​បាន​យកដៃ​ទៅ​ញី​អង្អែល​ពីលើ​សុដន់ នឹង​បាន​ស្រាត សំពត់​និង​ខោ​លី​អូ​មក​ត្រឹម​ក្បាលជង្គង់​ហើយ​បាន​យក​ទឹកមន្ត​ទៅ​ប្រោះ​ព្រហ្ម​លើ​ប្រដាប់​ភេទ​ទៀត​ធ្វើអោយ​ម្រាមដៃ​ទៅ​ប៉ះ​ប្រដាប់ភេទ​ក្មេងស្រី​នោះ​ចំនួន​០៣​លើក​មែន បន្ទាប់​មក​ក្មេង​ស្រី​នោះ​ស្ទុះ​រត់​ចុះពីលើផ្ទះ ។

​ចំពោះ​ការយក​ទឹកមន្ត​ទៅ​ប្រោះ​ពីលើ និង​យកដៃ​ញី​ពីលើ​សុដន់ គឺ​ដើម្បី​អោយ​អស់​គ្រោះ ។​

​ដោយ​ផ្អែក​លើ​បណ្តឹង​របស់​ក្មេងស្រី​រងគ្រោះ​និង​ចម្លើយសារភាព​របស់​ជ​ន​ល្មើស ឈ្មោះ​ឈួ វ៉ាន់​ថា​ន់ កម្លាំង​នគរបាល​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕

Filed in: ព័ត៌មានជាតិ