ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អភិបាលខណ្ឌ និង​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ ប្រកាស​សុពលភាព ក្រុមប្រឹក្សា​សង្កាត់​គោក​រកា អាណត្តិ​ទី​៥ និង​ប្រាប់​ឲ្យ​បម្រើ​ប្រជាពលរដ្ឋ ឲ្យបាន​ល្អ​ប្រសើរ​

អភិបាលខណ្ឌ និង​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ ប្រកាស​សុពលភាព ក្រុមប្រឹក្សា​សង្កាត់​គោក​រកា អាណត្តិ​ទី​៥ និង​ប្រាប់​ឲ្យ​បម្រើ​ប្រជាពលរដ្ឋ ឲ្យបាន​ល្អ​ប្រសើរ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២២​នេះ នៅ​សាលា​សង្កាត់​ព​ន្សាំ​ង បាន​ប្រារព្ធ​ពិធី​ប្រកាស​សុពលភាព ក្រុមប្រឹក្សា​សង្កាត់​គោក​រកា អាណត្តិ​ទី​៥ នៃ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ និង​លោក ម៉ៅ បូរ៉ា ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាលខណ្ឌ បាន​សំដែង​នូវ​ការកោតសរសើរ អំពី​ការខិតខំ​អស់ពី​កម្លាំងកាយ​ចិត្ដ​របស់​លោក លោកស្រី ក្រុមប្រឹក្សា​សង្កាត់​គោក​រកា អាណត្តិ​ចាស់ (​អាណត្តិ​ទី​៤) ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្ដិការ អនុវត្ដ​រាល់​ភារកិច្ច សម្រេចបាន​នូវ​សមិទ្ធផល​ចម្បងៗ​ជាច្រើន សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការបន្ដ​អនុវត្ដ​ការងារ របស់​ក្រុមប្រឹក្សា​សង្កាត់​អាណត្ដិ​ថ្មី (​អាណត្តិ​ទី​៥) នេះ​បន្ត​ទៀត​។​

​លោក​អភិបាលខណ្ឌ បាន​លើកឡើង​ទៀត​ថា សមាជិក​ក្រុមប្រឹក្សា ដែល​បាន​ជាប់ឆ្នោត ទោះបីជា​លោក​-​លោកស្រី មាន​សមាសភាព​មកពី​គណបក្ស​នយោបាយ​ផ្សេងៗ​គ្នា​ក៏​ពិតមែន ប៉ុន្តែ​តាម​គោលការណ៍​ច្បាប់ ក្រុមប្រឹក្សា គឺជា​តំណាងឲ្យ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ទាំងមូល​។​

​លោក​ថា ដូច្នេះ​នៅក្នុង​អាណត្តិ​ការងារ ៥​ឆ្នាំនេះ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា ត្រូវ​ខិតខំ​បំពេញ តួនាទី ភារកិច្ច​របស់​ខ្លួន ក្នុង​ការថែរក្សា​សន្តិភាព ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ ឲ្យបាន​ល្អ​ប្រសើរ និង​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ប្រជាពលរដ្ឋ និង​បម្រើ​ផលប្រយោជន៍ ព្រមទាំង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ស្មើភាព ដោយ​យុត្តិធម៌ និង​មិន​ត្រូវ​ប្រកាន់​និន្នាការ នយោបាយ​នោះ​ឡើយ​៕

 

Filed in: ព័ត៌មានជាតិ