ទាន់ហេតុការណ៍
ប្រធានគណ:កម្មាធិការសិទ្ធិមនុស្សម្ពុជា៖បានផ្ញើលិខិតទៅសារព័ត៌មាន The Wall Street Journal ដែលបានហៅឈ្មោះប្រទេសកម្ពុជា ដោយប្រើពាក្យ “Scambodia”==>ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការបម្រើសេវាសុខាភិបាល ជានិច្ចជាកាលឈរ លើគោលការណ៍សមធម៌==>ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍនានា នៅក្នុងសហគមន៍សំបូរមានជ័យ ទើបប្រកាសទទួលស្គាល់ជាភូមិគំរូ សម្រាប់គម្រោងឆ្នាំ២០២៥==>សហភាពសហព័ន្ធយុវជនកម្ពុជា៖ រៀបចំកម្មវិធីជួបជុំ ដែលមានការប្រគុំតន្រ្តីស្គរដៃ ល្បែងប្រជាប្រិយ ការសម្តែងល្ខោនបាសាក់ និងអាហារសាមគ្គីនៅតាមមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តព្រះវិហារ និងសៀមរាប ចំនួន ៣ទីតាំង==>រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលថ្លែងថា ៖ AI មិន​អាច​ជំនួស​វេជ្ជបណ្ឌិត​បាន​ទេ==>លោកស្រី Vladanka តំណាងអង្គការសហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ក្រសួងព័ត៌មាន ក្នុងការទប់ស្កាត់ការបំពុលព័ត៌មាននានា ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម==>ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ ដាក់ចេញនូវវិធានការបន្ធូរបន្ថយបន្ទុកអាករលើតម្លៃបន្ថែម សម្រាប់ប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត ដោយបញ្ចុះពីអត្រា ១០% មកអត្រា ៤% (រដ្ឋទទួលបន្ទុកជំនួសចំនួន ៦%)==>សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និង ឯកឧត្តម ជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ==>សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ ចេញ​សារាចរ​ឲ្យ​រិ​ត​បន្តឹង​វិធានការ​សន្សំ​សំចៃ​លើ​ការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ និង​អគ្គី​ស​នី​នៅ​ក្នុង​នោះ វិធានការ​ពិសេស​មួយ​ គឺ​ការ​សម្របសម្រួល​ចរាចរណ៍ ពីព្រោះ​ការ​កកស្ទះ​ក៏​ជា​កត្តា​លី​ករ​ឲ្យ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ​ខ្ពស់==>បង្ក្រាបទីតាំងឆបោក Online Scam បានឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី៦នាក់ ខ្មែរម្នាក់ និងថ្នាំញៀនមួយចំនួន

លោក វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្ម​ទ​ណ​ចុះ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បាន​មុខសញ្ញា​ឆក់​ទូរស័ព្ទ​និង​កាបូប​បាន​ចំនួន​១៤​នាក់​!

លោក វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្ម​ទ​ណ​ចុះ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បាន​មុខសញ្ញា​ឆក់​ទូរស័ព្ទ​និង​កាបូប​បាន​ចំនួន​១៤​នាក់​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​បន្ទាយមានជ័យ ៖ ដោយ​មាន​ការចង្អុលបង្ហាញ​ពី លោក​ឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ដឹកនាំ​បញ្ជា​កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្ម​ទ​ណ​ចុះ​ធ្វើ​ការស្រាវជ្រាវ​បង្ក្រាបបាន​មុខសញ្ញា​ឆក់​ទូរស័ព្ទ​និង​កាបូប​បាន​ចំនួន​ពី​សំបុក​ធំៗ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ១៤​នាក់ និង​បញ្ជូន​ក្រុមយុវជន ប្រុស ស្រី ១២​នាក់​ដែល​មាន​ជាប់​សា​ធាតុ​ញៀន​ទៅ​អនុវត្តន៍​តាម​និតិ​វិធី​។​

​លោក វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ឱ្យដឹងថា កាលពី​ថ្ងៃអាទិត្យ ៥​កើត ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​និង​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​ជំនាញ​បាន​ទទួល​ពត៌មាន​ពី​ជនរងគ្រោះ ថា​មាន​ករណី​ចោរ​បាន​ឆក់​ទូរស័ព្ទ​របស់​ខ្លួន​ម៉ាក​អាយ​ហ្វូន​១២ promax ពណ៍​ខៀវ (​ស្រោម​ថ្លា​ផ្កាឈូក​) នៅ​ចំនុច​ខាងលិច​ហាង​ប្ដូរប្រាក់​ហេង​ម៉េត នៅ​ផ្លូវ​ជាតិ​៥ ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​បន្ទាប់ពី​បាន​ទទួល​ពត៌មាន​រួច​កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បាន​ឆែក​កាំ​ម៉េ​រ៉ា​សុវត្ថិភាព រហូត​ដល់​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​០៥​នាក់ នៅ​ផ្ទះសំណាក់​ពន្លឺ​ពេជ្រ បន្ទប់​លេខ​០៣​ជាន់​ក្រោម ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​២ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត និង​ម៉ូតូ​១​គ្រឿង​ម៉ាក MOOVE ពណ៍​ក្រហម លេខ​តួ​និង​លេខ​ម៉ាស៊ីន​៥០០២៩៧០​។​

​ជនសង្ស័យ​ទាំង​០៥​នាក់​មាន​ឈ្មោះ​ដូច​ខាងក្រោម​៖
១.​ឈ្មោះ​នូ ងួន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត មុខរបរ​គ្មាន​
២.​ឈ្មោះ​ហ៊​ល ម៉េង​ឃៀង ហៅ​ឃៀង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត មុខរបរ​មិន​ពិតប្រាកដ​(​ជនដៃដល់​ជា​អ្នក​ឌុប​)
៣.​ឈ្មោះ ឡែន ដា​ឡៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត មុខរបរ​លក់ដូរ​
៤.​ឈ្មោះ​សុវណ្ណ ស៊ី​សុ​វ​ត្ថ ហៅ​វ៉ាត់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅ​មណ្ឌល​១០ ភូមិ​ប្រជា​ធម្ម​លិច សង្កា​ត​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត មុខរបរ​បុគ្គលិក​កាស៊ីណូ​
៥.​ឈ្មោះ ផាត់ ហៀ​ប ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត មុខរបរ​គ្មាន​។​

​បន្ទាប់មក​ទៀត​កម្លា​ង​ជំនាញ​បាន​សួរ​ជនសង្ស័យ ខាងលើ​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្ត​បន្ទាប់​បាន​ចំនួន​០៤​នាក់ និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​C125 ពណ៍​ខ្មៅ គ្មាន​ស្លាក​លេខ លេខ​តួ​និង​លេខ​ម៉ាស៊ីន​៦២៦៦០៤៩​។​
​ជនសង្ស័យ​ទាំង​បួន​នាក់​មាន​ឈ្មោះ​ដូចខាងក្រោម ៖
​ទី​១-​ឈ្មោះ ឈួន កុម្ភៈ ហៅ​ដា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ឃាត់​បាន​នៅ​ភូមិ​មិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត (​ជា​អ្នក​ផ្ដល់​មធ្យោបាយ​សម្រាប់​ធ្វើ​សកម្មភាព​ឆក់​)
​ទី​២-​ឈ្មោះ​សុខា ថៃ​ឡាង​ហៅ​ហ៊ួ​រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ឃាត់​បាន​នៅ​ផ្ទះសំណាក់​មហា​ហេង បន្ទប់​លេខ​៤ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត
​ទី​៣-​ឈ្មោះ​មាស លី​ហេង ហៅ​ហេង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ឃាត់​បាន​នៅផ្ទះ មណ្ឌល​២ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត
​ទី​៤-​ឈ្មោះ​ពេជ្រ​ផា ដូ​ណេ ហៅ​ម៉ា ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួន​បាន​នៅ​អគារ​ថ្មី ស្ថិតនៅ​ភូមិ​អូរជ្រៅ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​(​ជនដៃដល់​ជា​អ្នក​ឆក់​)​។​

​បន្ទាប់មក​ជនរងគ្រោះ​ឈ្មោះ ស្នា លី​សា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត បាន​មក​ដាក់​ពាក្យបណ្ដឹង​ជនសង្ស័យ​ខាងលើ ដោយ​បាន​សំណូមពរ​សូម​អោយ​សមត្ថកិច្ច​ចាត់កា​រ​តាម​ផ្លូវច្បាប់ និង​ស្នើសុំ​យក​ទូរស័ព្ទ​ទៅ​ប្រើប្រាស់​វិញ​។​
​សមត្ថកិច្ច​បានឲ្យដឹងថា​៖​ចំពោះ​ជនសង្ស័យ​ទាំង​០៩​នាក់​ខាងលើ​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ឆក់​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ខាងលើ និង​ជា​បក្ខពួក​មុខសញ្ញា​ឆក់​យ៉ាងសកម្ម​នៅ​ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​មែន​។​

​ក្រោយ​មក​កម្លាំង​ជំនាញ​បាន​ធ្វើ​ការស្រាវជ្រាវ​ករណី​ឆក់​ទូរស័ព្ទ​ឃាត់ខ្លួន​បានជ​ន​សង្ស័យ​ចំនួន​០៩​នាក់ រួចមកហើយ​. ក្នុងពេល​តែមួយ​កម្លាំង​ជំនាញ​ក៏​បាន​ឃាត់​បាន​ជនសង្ស័យ​ចំនួន​០៥​នាក់​ទៀត ករណី​ដាច់ដោយឡែក​ដែល​ជា​ជនសង្ស័យ ទាំង​០៥​នាក់​នោះ ជា​មុខសញ្ញា​ឆក់​យ៉ាងសកម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែត កម្លាំង​ជំនាញ​កំពុង​ស្វែងរក​ផងដែរ ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៥​នាក់​ខាងលើ​នោះ​នៅ​ចំនុច​ផ្ទះ​នៅ​ផ្ទះសំណាក់​ពន្លឺ​ពេជ្រ បន្ទប់​លេខ​១៤​ជាន់​ទី​១ ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​បាន​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​C១២៥ ពណ៍​ខ្មៅ សេរី​ឆ្នាំ​២០២២ គ្មាន​ស្លាក​លេខ លេខ​តួ​និង​លេខ​ម៉ាស៊ីន​៦២០៧៦៦២​។​

​ជនសង្ស័យ​ទាំង​០៥​នាក់​មាន​ឈ្មោះ​ដូច​ខាងក្រោម​៖
​ទី​១-​ឈ្មោះ​ង៉ែត សុ​គ្រី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត មុខរបរ​សិស្ស​ថ្នាក់​ទី​៩ រៀន​នៅ​វិទ្យាល័យ​អូរជ្រៅ​(​ជា​មុខសញ្ញា​ឆក់​)
​ទី​២-​ឈ្មោះ​សេក សាវ​ឌី ហៅ​ឌី​តូច ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត (​ជា​មុខសញ្ញា​ឆក់​)
​ទី​៣-​ឈ្មោះ​ខែម រ៉ា​ឌី​ហៅ​ឡោះ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​មិន​ពិតប្រាកដ ក្នុង​ក្រុង​ប៉ោយ​ប៉ែត មុខរបរ​គ្មាន​(​ជា​មុខសញ្ញា​ឆក់​និង​ជា​អ្នក​មធ្យោបាយ​)
​ទី​៤-​ឈ្មោះ​ស៊ ម៉េង​ហួរ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត មុខរបរ ជ្រៅ​(​ជា​មុខសញ្ញា​ឆក់​)
​ទី​៥-​ឈ្មោះ​ហេង សៀវ​ហ្វុង ហៅ​ប៉ក់ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​អូរជ្រៅ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​។​
​កម្លាំង​ជំនាញ​ស្នើសុំ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​១៤​នាក់​ខាងលើ ដើម្បី​កសាង​សំណុំរឿង​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​។​

​បច្ចុប្បន្ន កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​នៃ​អធិកា​រដ្ឋា​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​១៤ នាក់​ខាងលើ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ផងដែរ ៕

Filed in: ព័ត៌មានជាតិ