ទាន់ហេតុការណ៍
ឯកឧត្តម ប៉ែន បូណា បានថ្លែងថា អំណោយមនុស្សធម៌ជាបន្តបន្ទាប់សម្រាប់ជួយដល់ជនភៀសសឹក==>កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បញ្ជូន​ក្រុម​ជន​ជូ​ញ​ដូរ​គ្រឿងញៀន​ចំនួន​០៨​នាក់ទៅ​តុលាការ​==>ជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា==>រដ្ឋបាល​រាជធានី​ភ្នំពេញ ឆ្នាំ​២០២៦​នេះ គ្រោង​នឹង​ដាក់​ឱ្យ​ពលរដ្ឋ​ទទួល សេវារបស់​អង្គភាព​ច្រក​ចេញចូល​តែ​មួយតាម​ប្រព័ន្ធ​អន​ឡាញ គេហទំព័រ​របស់​ក្រសួងមហាផ្ទៃ==>អគ្គនាយក ​CMAC សម្តែង​នូវ​ការ​ដឹងគុណ​​ចំពោះ​កិច្ចសហការ​ រដ្ឋបាល​ខេត្តឧត្តរមានជ័យ និងអាជ្ញារធគ្រប់ថ្នាក់==>ក្រោយចាប់ខ្លួនស្ថាបនិក​ឧក្រិដ្ឋជន ចេន ហ្សី​ ៖ធនាគារជាតិកម្ពុជា បាន​ផ្អាក​សេវាធនាគារ​របស់​ធនាគារ​ព្រីនស៍ ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅប្រទេស​ចិន==>ចាប់ខ្លួនអ្នកឧកញ៉ា ចេនហ្ស៊ី ជនជាតិចិនមានសញ្ជាតិកម្ពុជា និងបក្ខពួក២នាក់ សមត្ថកិច្ចកម្ពុជាចាប់ខ្លួនបញ្ជូនទៅប្រទេសចិន==>ប្រទេសមហាអំណាចទី១៖ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រកាសនាមុននេះថា==>ព្រោះតែជាតិនិងប្រជាជន គ្មានទេពាក្យថា ហត់នឿយ! ឆ្លងកាត់ ១០៥ សមរភូមិនិងរបួសធ្ងន់ ៥ ដង==>រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា ៖ ការសាមគ្គីក្នុងរូបភាព ជាតួអង្គវេជ្ជសាស្រ្ត គឺបង្កើតបានកម្លាំងមួយ ដ៏ធំរឹងមាំ

លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​រាជរដ្ឋាភិបាល​កម្ពុជា នៅ​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​ការពារ​បូរណភាព​ទឹកដី ដោយ​មិន​ឱ្យ​បាត់បង់​សូម្បី តែ​១​មី​លី​ម៉ែត្រ

លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​រាជរដ្ឋាភិបាល​កម្ពុជា នៅ​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​ការពារ​បូរណភាព​ទឹកដី ដោយ​មិន​ឱ្យ​បាត់បង់​សូម្បី តែ​១​មី​លី​ម៉ែត្រ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក ថ្ងៃ​ពុធ ៨​កើត ខែ​អាសាឍ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល ក៏ដូចជា​ផ្តល់នូវ​ដំបូន្មាន​មួយចំនួន​ជូន​ដល់​ប្រតិភូ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម មុន​នឹង​ពួកគេ​ចេញ​ទៅ​ប្រកួត​កីឡា​ពិការ​អាស៊ាន ឬ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូនេស៊ី​។​

​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១​នេះ កម្ពុជា​បញ្ជូន​ប្រតិភូ​កីឡា​ចូលរួម​សរុប ១១៦​នាក់​។ ក្នុងនោះ​មាន​អត្ត​ព​លិក ១១៥​នាក់ និង​ប្រតិភូ​កីឡា គ្រូបង្វឹក គ្រូ​ជំនួយ​ចំនួន ៣៩​នាក់ មន្ត្រី​បច្ចេកទេស​ចំនួន ៧​នាក់ និង​ប្រតិភូ​ជាតិ​ចំនួន ៥​នាក់​។ កម្ពុជា​បញ្ជូន​អត្ត​ពលិក​ចូលរួម​ប្រកួត​លើ​ប្រភេទ​កីឡា​ចំនួន​១១​កីឡា រួមមាន​៖ វាយ​កូនឃ្លី​លើ​តុ លើក​ទម្ងន់ អត្តពលក​ម្ម ហែល​ទឹក បាល់ទះ​អង្គុយ​បុរស​នារី បាល់បោះ​ជនពិការភ្នែក បាល់ទាត់​៧​ម្ខាង បាល់បោះ​ជិះរទេះ​បុរស​នារី បូ​ស្យា វាយ​សី និង​អុក​។ ក្រុម​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ហ្គេម​កម្ពុជា នឹង​ចេញ​ដំណើរ​ទៅ​ប្រកួត​នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២២ ខាងមុខនេះ​។

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​កីឡាករ កីឡា​ការិនី​ជនពិការ​ទាំងអស់​ដែល​ត្រៀម​ទៅ​ប្រកួត​នៅ​ប្រទេស​ប្រទេស​ឥណ្ឌូនេស៊ី​នាពេលខាងមុខ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ការ​ដែល​សម្តេច​ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​នេះ គឺជា​ការរួមចំណែក​លើ​ក​ទឹកចិត្ត​សម្រាប់​ការខិតខំ​ប្រឹងប្រែង​របស់​បងប្អូន​ជនពិកា​រ​ទាំងអស់ មិនមែន​គ្រាន់តែ​ជា​ប្រធាន​សម្រាប់​ការប្រកួត​នោះទេ​។ សម្តេច​តេជោ​បានបញ្ជាក់​ថា ការលើកទឹកចិត្ត​ចំពោះ​ជន​មាន​ពិកា​ររ​ភាព គឺជា​រឿង​ចាំបាច់​បំផុត​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានបង្ហាញ​ការរំពឹង​ថា កីឡាករ កីឡាការិនី​ជា​ជន​ពិការ​របស់​កម្ពុជា ទាំងអស់ នឹង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ក្នុង​ការប្រកួត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នាពេលខាងមុខ​។ សម្តេច​តេជោក៏បាន​អរគុណ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី ដែល​ព្រម​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម បន្ទាប់​ពី​វៀតណាម សុំ​ពន្យារពេល​ដោយសារ​វិបត្តិកូ​វីដ​-១៩​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បានសម្រេច​ចាត់ចែង​ផ្តល់​ជើងហោះហើរ​ពិសេស​ដឹក​ប្រតិភូ​កីឡា​ប៉ា​រ៉ា​ហ្គេម​របស់​កម្ពុជា ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ទាំង​ទៅ​ទាំង​មក​ផងដែរ​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៅកាន់​កីឡាករ កីឡាការិនី​ទាំងអស់​ថា ការទទួលបាន​មេដាយមាស មេដាយប្រាក់ ឬ​មេដាយ​សំរឹទ្ធ ឬ​មិន​បាន​ក្តី គឺ​មិន​សំខាន់​នោះ​ទេ តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ការគោរព​លក្ខ​ខន្ធ​នៃ​ការគោរព​ច្បាប់​នៃ​ការប្រកួត ជាពិសេស​ហាម​ដាច់ខាត​ការប្រើប្រាស់​សារធាតុ​ញៀន​ផ្សេងៗ ដែល​នាំឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ទាំងមូល​របស់​កម្ពុជា​។

​សម្តេច​តេជោយ​ករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា បងប្អូន​ជនពិការ​យើង​នៅ​ទីនេះ ក៏​មាន​អ្នកខ្លះ​ពី​ការ​ដោយសារ​គ្រាប់មីន និង​គ្រាប់​ផ្ទុះ​ផ្សេងៗ​ផងដែរ​។​សម្តេច​តេជោ​បន្តថា​គ្រាប់មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ បាន​ក្លាយទៅជា​ឧបសគ្គ​ក្នុង​ការសម្រេច​នយោបាយ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​សង្គ្រាម ទៅជា​តំបន់​អភិវឌ្ឍន៍​។ នៅថ្ងៃនេះ សម្តេច​តេជោក៏បាន​ប្រកាស​ឱ្យ​បង្ហាញលេខ​គណនី​មូលនិធិ​បោសសំអាត​មីន ជា​សាធារណៈ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ និង​មហាជន​ទូទៅ​បាន​ចូលរួម​ក្នុង​សកម្មភាព​បោសសំអាត​មីន​នេះ​ផង​ដែរ​។

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បានសម្រេច និង​ប្រកាស​ជា​ផ្លូវការ​ថា អ្នក​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ​ទាំងអស់​នៅ​កម្ពុជា ត្រូវ​ចូល​ទៅ​បង់ពន្ធ តែ​មិន​បាច់​ដូរ​ចង្កូត​នោះទេ​។ ជាមួយគ្នា​នោះ សម្តេច​តេជោ ក៏​បាន​មានប្រសាសន៍ថា ការអនុញ្ញាត​នេះ គឺ​សម្រាប់​តែ​រថយន្ត​ដែល​កំពុង​មាន​វត្តមាន​នៅ​ទឹកដី​កម្ពុជា ត្រឹម​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២២​តែប៉ុណ្ណោះ តែ​រថយន្ត​ដែល​នាំ​ចូល​ថ្មី មិន​ឱ្យ​បង់ពន្ធ មិន​អោយ​ដូរ​ចង្កូត​នោះទេ គឺ​ត្រូវ​ចាប់​យក​តែ​ម្តង​។ ការដាក់ចេញ​នូវ​បទបញ្ជា​នេះ គឺ​ក្នុង​គោលបំណង​បញ្ឈប់​មិនអោយ​អោយ​មាន​ការ​នាំចូល​រថ​យន្ត​ចង្កូត​ស្តាំ​តទៅទៀត​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​កូវី​ដ​-១៩​នៅ​កម្ពុជា សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ពេល​នេះ​កូវី​ដ​ចាប់ផ្តើម​ផ្ទុះ​ឡើង​វិញ​ហើយ​។ រលក​នៃ​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​ឡើងវិញ​នេះ គឺ​ត្រូវ​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ការពារ​ឡើងវិញ កុំអោយ​មាន​ការផ្ទុះ​រាលដាល​ខ្លាំង​។ តែ​ទោះជា​យ៉ាងណាក៏ដោយ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ថា រហូតមកដល់​ពេលនេះ យើង​មិន​មាន​ភាពចាំបាច់​ណាមួយ​ត្រូវ​បិទ​ក្រុង បិទ​សាលារៀន បិទ​រោងចក្រ ដូច​កាលពី​មុន​ទៀត​នោះ​ទេ ព្រោះ​យើង​មាន​វ៉ាក់សាំង​ជា​បង្អែក​ដ៏​រឹងមាំ ដូច្នេះ​ប្រជាពលរដ្ឋ​ម្នាក់ៗ​ត្រូវតែ​ការពារ​ពី​ជំងឺ​នេះ​ទាំងអស់គ្នា​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​ទាំងអស់​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួលបាន​ជ័យជំនះ​បន្ថែមទៀត ។ នៅថ្ងៃនេះ សម្តេច​តេជោ នាយករដ្ឋមន្ត្រី​បាន​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​កីឡាករ​កីឡាការិនី និង​គ្រូបង្វឹក​ចំនួន ១៦៥ នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ៥០០ ដុល្លារ​អាមេរិក ក្នុងការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នៅពេល​ខាងមុខ​នេះ​។

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ជូនពរ​កីឡាករ​កីឡា​រិនី​ទាំងអស់ អោយ​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រកួត ព្រមទាំង​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕

 

Filed in: ព័ត៌មានជាតិ