ទាន់ហេតុការណ៍
អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់

លោក​វរសេនីយ៍ទោ ប៉ែន​សុគន្ធ មេបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ អញ្ជើញ​ជា​អធិបតី​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ ខែមិថុនា ឆ្នាំ​២០២២ និង​ផ្សព្វផ្សាយ​ទិសដៅឣ​នុវត្តប​ន្ត​!

លោក​វរសេនីយ៍ទោ ប៉ែន​សុគន្ធ មេបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ អញ្ជើញ​ជា​អធិបតី​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ ខែមិថុនា ឆ្នាំ​២០២២ និង​ផ្សព្វផ្សាយ​ទិសដៅឣ​នុវត្តប​ន្ត​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ដ​បន្ទាយមានជ័យ​៖​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៧​កើត ខែអាសាឍ​ឆ្នាំខាល​ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២២ លោក​វរសេនីយ៍ទោ ប៉ែន​សុគន្ធ មេបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ អញ្ជើញ​ជា​អធិបតី​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​យោធា​សន្តិសុខ ខែមិថុនា ឆ្នាំ​២០២២ និង​ផ្សព្វផ្សាយ​ទិសដៅឣ​នុវត្តប​ន្ត ខែកក្កដា ឆ្នាំ​២០២២ នៅ​ទីបញ្ជាការ​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ ស្ថិតនៅ​ភូមិ​ថ្ម​ដែកកេះ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ដែល​មាន​សមាសភាព​ចូលរួម លោក​មេបញ្ជាការរង ជំនួយការ​វរ​សេនា​តូច មេបញ្ជាការ​កងអនុសេនាតូច​ចំណុះ​ទាំង​៣ កងអនុសេនាធំ​ទាំង​៤ និង​ជំនួយការ​របស់​កងអនុសេនាធំ​ផងដែរ​

​លោក​វរសេនីយ៍ទោ ប៉ែន​សុគន្ធ មេបញ្ជាការ វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១៤ បាន​ធ្វើ​ការកោតសរសើ​រ​ដល់​គ្រប់​បណ្តា​អង្គភាព​ខិតខំ​យកចិត្តទុកដាក់​អនុវត្តតាម ផែនការ​ដែល​ថ្នាក់លើ​ប្រគល់ជូន នូវ​តួនាទី​ភារកិច្ច ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ តាម​ផែនការ ដែល​អង្គភាព​ដាក់ជូន និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ តាម​ផែនការ កសាង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ​។​

​ដោយឡែក​កងកម្លាំង​ត្រៀម​អន្តរាគ​ម​ន៏​ផ្នែក​ខាងក្រោយ​ត្រូវ​បន្ត​យកចិត្តទុកដាក់​ការងារ​បង្កបង្កើនផល និង​ចញ្ចឹមសត្វ ធានា​បំពេញបន្ថែម​ដល់​ការហូប​ប្រចាំថ្ងៃ​របស់​កងទ័ព រួម​ទាំង​ជួយ​ផ្គត់ផ្គង់​ដល់​កម្លាំង​ជួរមុខ និង​ចែករំលែក​ដល់​គ្រួសារ​កងទ័ព​ដែល​មាន​ជីវភាព​ខ្វះខាត ក្នុងនោះ​ក៏​ត្រូវ​ត្រួតពិនិត្យ និង​តៀម​កម្លាំង មធ្យោបាយ សម្ភារ ឲ្យបាន​តាម​ផែនការ ធានា​ចេញ​បេសកកម្ម​តាម​បទបញ្ជា បាន​ទាន់ពេលវេលា​៕
​

Filed in: ព័ត៌មានជាតិ