ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

សំបូរ​ម្ល៉េះ កំពង់ចាម​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ដុះ​ស្លែ​មួយ​កន្លែង​ក្នុង​ឃុំ​ឫស្សីស្រុក​ ​លោក ប៉ាក សុជាតិ អធិការ ស្រុក​ស្រី​សន្ធរ​រក្សា​ភាព​ស្ងៀមស្ងាត់ !

សំបូរ​ម្ល៉េះ កំពង់ចាម​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ដុះ​ស្លែ​មួយ​កន្លែង​ក្នុង​ឃុំ​ឫស្សីស្រុក​ ​លោក ប៉ាក សុជាតិ អធិការ ស្រុក​ស្រី​សន្ធរ​រក្សា​ភាព​ស្ងៀមស្ងាត់ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ចាម ÷ ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ដុះ​ស្លែ​មួយកន្លែង ស្ថិតនៅ​ភូមិ​ឫស្សីស្រុក ឃុំ​ឫស្សីស្រុក ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម​បើក​លេង​យ៉ាង​រលូន​ដោយ​ពុំ​មាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ណា​ធ្វើ​ការហាមឃាត់​ឡើយ​។​ ​ជាពិសេស លោក ប៉ាក សុជាតិ អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ស្រី​សន្ធរ បាន​រក្សា​ភាព​យ៉ាង​ស្ងៀមស្ងាត់ ព្រោះ​ខ្លាច​បែក​ឆ្នាំងបាយ​ខ្លួន ។​

​តាម​ប្រភព​បានឲ្យដឹង​ថា​ល្បែងសីសង​ខាងលើ​គេ​តែងតែ​ផ្លាស់​ប្តូរ​ទីតាំង​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ហើយ​រាល់ថ្ងៃ​នេះ​ គេ​មក​ដាក់​ទីតាំង​លេង​នៅ​ភូមិ​ឫស្សីស្រុក ស្រី​សន្ធរ​វិញ​ម្តង​។

​ប្រភព​បាន​បន្តថា ទីតាំង​ជល់​មាន់ ខាងលើ គេ​បើក​លេង​ជា​រៀងរាល់ថ្ងៃ ដោយ​មាន​អ្នក​ចូល​លេង​ម្ដុំ​គ្នា​យ៉ាងច្រើន កុះករ អ្នកខ្លះ​លេង​ចាញ់ឈ្នះ​មួយគូៗ រាប់លាន រៀល អ្នកខ្លះ​អស់​លុយ អ្នកខ្លះ​អស់​ម៉ូតូ ចាញ់​បោស​គូទ​ខោ​មកដល់​ផ្ទះ ប្រពន្ធ​រអ៊ូរទាំ​ជេរ​គ្នា​ដាក់​បណ្តាសារ​គ្នា ទើប​បង្ក​ជា​ហេតុ​មានការ​ជម្លោះ​ក្នុង​សង្គម​គ្រួសារ ។​

​នា​ពេល​កន្លង​ម ក​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ធ្លាប់​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រីនគរបាល​ពាក់ព័ន្ធ​ទូទាំង​ប្រទេស​ត្រូវ​តែ​បង្ក្រាប​រាល់​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ មិនត្រូវ​មាន​ការយោគយល់​ឡើយ​ដើម្បី​ធានា​សុខ​សុវត្ថិភាព​ជួន​ប្រជាព​រដ្ឋ​ឲ្យស្រប​តាម​គោលនយោបាយ ភូមិ ឃុំ​មាន​សុ​វត្តិភាព​ទាំង​៧​ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​ដាក់​ចេញ ដោយ​ក្រសួង​មហាផ្ទៃ ។​ តែ​លោក ប៉ាក សុជាតិ អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ស្រី​សន្ធរ​កំពុង​ផ្កើន​ទៅ​និង​អនុសាសន៍ ប្រមុខ​ថ្នាក់ដឹកនាំ​ដែល​ដាក់​បទបញ្ជា​ឲ្យ​អនុវត្តន៍​។​

​ហេតុនេះ​ហើយ​ប្រជាពលរដ្ឋ​ស្នើសុំ​ដល់​លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត កំពង់ចាម​និង​លោកស្នងការ​នគរបាល ខេត្ត កំពង់ចាម មេត្តា​ចាត់វិធានការ​ទប់ស្កាត់​នៅ​ល្បែង​ខាង​លើ​ផង​ទាន​ផង​ទាន ។​

​រាល់​ការចុះផ្សាយ​បើ​អង្គភាព​យើងខ្ញុំ​ធ្វើ​ការចុះផ្សាយ​ដោយ​ភាពមិនប្រក្រតី​ណាមួយ​ផ្ទុយ​ពី​ការពិត​យើងខ្ញុំ​រងចាំ​ការបំភ្លី​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​រាង​រាល់​ម៉ោង​ធ្វើការ​៕

Filed in: ព័ត៌មានជាតិ