ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ជួប សម្តែង​ការគួរសម និង​សវនាការ​ជាមួយ​ឯ​កឧត្តម​បណ្ឌិត Takeshi kasai នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក នៃ​អង្គការ​សុខភាព​ពិភពលោក (WHO)

អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ជួប សម្តែង​ការគួរសម និង​សវនាការ​ជាមួយ​ឯ​កឧត្តម​បណ្ឌិត Takeshi kasai នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក នៃ​អង្គការ​សុខភាព​ពិភពលោក (WHO)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​រសៀល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​ខេត្ត អញ្ជើញ​ជួប សម្តែង​ការគួរសម និង​សវនាការ​ជាមួយ​ឯ​ឧត្តម​បណ្ឌិត Takeshi kasai នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​សាលា​ខេត្តកំពង់ចាម​។ ជំនួប​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ និង​លោកស្រី វេជ្ជបណ្ឌិត លី អាយ​លែ​ន ប្រធាន​អង្គការ​សុខភាព​ពិភពលោក​(WHO) ប្រចាំ​ប្រទេស​កម្ពុជា និង​ប្រតិភូ​អមដំណើរ ព្រមទាំង អភិបាលរង​ខេត្ត នាយក​រដ្ឋបាល ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជំនាញ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​ជា​កិច្ច​ស្វាគមន៍ ឯកឧត្តម អភិបាលខេត្ត បានធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម​បណ្ឌិត​Takeshi kasai នាយក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វីក នៃ​អង្គការ​សុខភាព​ពិភពលោក (WHO) សម្រាប់​វត្ត​មាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​មក​កាន់​ទឹកដី​ខេត្ត​កំពង់ចាម​នា​ពេល​នេះ ហើយ ឯកឧត្តម អភិបាល​ខេត្ត​ក៏​បាន​រំលឹក​អំពី​វឌ្ឍនភាព​នៃ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ចាម​កន្លងមក រហូត​ទទួលបាន​ជោគជ័យ​មកដល់​សព្វថ្ងៃ​នេះ​។ ឯកឧត្តម អភិបាលខេត្ត ក៏បាន​ចែករំលែក​បទពិសោធន៍​អំពី​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​តាមរយៈ​អភិក្រម​ផ្កា​រីក ហើយ​នៅពេលនេះ កម្ពុជា កំពុង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ ចាក់ដូស​ជំរុញ​ព្រោះថា ការចាក់​ត្រឹម​តែ​ដូ​សមូលដ្ឋាន គឺ​មិន​គ្រប់គ្រាន់​សម្រាប់​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ នោះទេ​។ ឯកឧត្តម អភិបាលខេត្ត​បន្ត​ថា ជោគជ័យ​ទាំងនេះ ក៏​ព្រោះតែ​កម្ពុជា​មាន​ភ័ព្វសំណាង​បំផុត​ដោយ​យើង​មាន​ថ្នាក់ដឹកនាំ​ល្អ ចេះ​គិតគូរ​ពី​សុខទុក្ខ និង​អាយុជីវិត​របស់​ប្រជាជន គឺ​សម្ដេច​តេជោ ហ៊ុន សែន ដែល​សម្តេច​បាន​ខិតខំ​ស្វះស្វែង​រក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ រហូត​យើង​ការពារ​បាន​ពី​ការ​រាតត្បាត​នៃ​ជំងឺ​មហា​ប្រល័យ​នេះ​។​

​ក្នុងឱកាស​នោះ ឧត្តម​បណ្ឌិត Takeshi kasai បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ ហ៊ុន សែន ហើយ​ក្នុង​នោះ​រដ្ឋបាល​ខេត្ត​កំពង់ចាម ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ រហូត​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ជា​ពិសេស​បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ គ្រប់គ្នា​។​

Filed in: ព័ត៌មានជាតិ