ទាន់ហេតុការណ៍
អតីតពលករមកពីថៃ និងពលរដ្ឋជាង១ម៉ឺន៣ពាន់នាក់ បានធ្វើតេស្តទទួលស្គាល់ជំនាញ==>យោធាតំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ធំ បង្ក្រាប​ឧបករណ៍​នេសាទ​ របាំង​ស្បៃ​មុង​ប្រវែង​ជាង​ ១,២០០​ ម៉ែត្រ​​ ដែល​នៅ​តែ​ដាក់​បំពាន​រំលោភ​ច្បាប់ ​ស្ដីពី​ពីជលផល​នៅ​ក្នុង​ភូមិ​សាស្ត្រ​ ឃុំ​សំព្រោច​ ស្រុក​ស្ទោង​==>ពិតមិនធម្មតាថវិកាចំណាយផ្នែកសំណង់ មន្ទីរកសិកម្មខេត្តព្រៃវែង ដោយក្នុង១ឆ្នាំៗខ្ទង់១០០០លានរៀល ១០ឆ្នាំគឺលើស២លានដុល្លា លទ្ធកម្មចាត់ចែងដោយលោកប្រធានមន្ទីរ អ៊ុក សំណាង តើតម្លៃនេះបើប្រៀបធៀបសំណង់នៅតាមបុរី ខុសគ្នាយ៉ាងណា..?==>ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់

បែកធ្លាយ​សារ​សម្លេង រវាង​ថៅ​ធំ​ផ្តល់​លុយ​ទិញ​ឈើ​ល្មើសច្បាប់ ដល់​មេ​ឈ្មួញ​កណ្តាល និង​រត់ការ​ដល់​សមត្ថកិច្ច មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួន

បែកធ្លាយ​សារ​សម្លេង រវាង​ថៅ​ធំ​ផ្តល់​លុយ​ទិញ​ឈើ​ល្មើសច្បាប់ ដល់​មេ​ឈ្មួញ​កណ្តាល និង​រត់ការ​ដល់​សមត្ថកិច្ច មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ព្រះវិហារ ៖ បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​លួច​បង្ហើប​ឲ្យដឹងថា មេ​ឈ្មួញ​ល្បី​ដើរ​ទិញ​ឈើ​ឈ្មោះ បៀ​ង រស់នៅ​ភូមិ​ស្រែ​វាល ឃុំ​ឆ្មា ស្រុក​ជ័យ​សែន ខេត្ត​ព្រះវិហារ ដែលជា​អ្នក​ទទួល​គៀងគរ​ពលរដ្ឋ​ចូល​ព្រៃ​កាប់ ឈើ ក្នុង​ដែន​ជម្រក​សត្វព្រៃ​យ៉ាង​អនាធិប្បតេយ្យ យក​មកឲ្យ​ឈ្មោះ​សាក់ សិច មេ​ឈ្មួញ​ដ៏​ល្បី ជា​ម្ចាស់​ដេប៉ូ​ឈើ​ប្រចាំ​ស្រុក​ជ័យ​សែន ដែល​ទទួល​លុយ​រាប់ពាន់ រាប់​ម៉ឺន​ដុល្លារ ពី​ស្ត្រី​ល្បី​ឈ្មោះ​ជិន អូន ជា​មេ​ឈ្មួញ​ដ៏​ធំ​បាន​ផ្តល់​លុយ យ៉ាង​សន្ធឹកសន្ធាប់ ដល់​សាខា​ជា​មេ​ឈ្មួញ​ប្រចាំ​ស្រុក​ជ័យ​សែន និង​ស្រុក​រវៀង​ខេត្ត​ព្រះវិហារ ដើម្បី​ជា​មុខ​ជំនួញ​អាជីព ។

​លោក បៀ​ង ជា​អ្នកដើរ​ប្រមូល​គៀងគរ​ពលរដ្ឋ​ឲ្យ​ឲ្យចូល​ព្រៃ​កាប់​ឈើ​ព្រៃ​សហគមន៍​ព្រះ​រការ ជា​ពិសេស​តំបន់​ជម្រក​ដែន​សត្វព្រៃ​ព្រៃ​ឡង់ ដែល​ជា​ប្រភព​អំបូរ​ទៅដោយ​ធនធានធម្មជាតិ​ព្រៃឈើ​ស្រោង​ធំៗ ដែល​ជា​ជម្រក​សត្វព្រៃ​ហើយ​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន​ប្រជុំ​បួន​ខេត្ត គឺ​ទី​១.​ខេត្ត​ក្រចេះ ទី​២.​ខេត្ត​ស្ទឹងត្រែង ទី​៣.​ខេត្ត​ព្រះវិហារ និង​ទី​៤.​ខេត្ត​កំពង់ធំ បែរជា​មិន​អើពើ​ក្នុង​ការទប់ស្កាត់​បង្ក្រាប​រាល់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ទាំង​នេះ​ឡើយ ។ ចំណែក​ឈ្មោះ បៀ​ង នេះ​ទៀតសោត ជា​អ្នក​នាំ​ឈើ​ចេញ​ពី​គ្រប់​ច្រកល្ហក ជាពិសេស​ដែន​ជម្រក​ដែន​សត្វព្រៃ​ព្រៃ​ឡង់​នេះ​តែម្តង ដើម្បី​ផ្តល់​ទៅឲ្យ​ម្ចាស់​ជំនួយ​លុយ​គឺ​អ្នកស្រី​ជិន​អូន​ចែកចាយ​បន្ត​ក្នុង​មុខ​របរជំនួញ​ឈើ​ល្មើសច្បាប់​ទាំងនេះ ។

​បច្ចុប្បន្ន ព្រៃ​ព្រះ​រការ និង​ព្រៃ​ឡង់​កំពុងតែ​រង​ការវិនាស​អន្តរាយ​ដោយសារ​ក្រុម​មេ​ឈ្មួញ​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ជា​រៀងរាល់ថ្ងៃ គ្មាន​ការទប់ស្កាត់ ឬ​បង្ក្រាប​ពី​មន្ត្រី​ជំនាញ​នេះ​ណាមួយ​ឡើយ ។ ជាពិសេស​លោក ស៊ុង ច័ន្ទ​សុជាតិ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ «​ប្រហែលជា​បាន​ទទួល​លាប​ក្នុងការ​សូកប៉ាន់​ពី​សំណាក់​មេ​ឈ្មួញ​ធំៗ​ជា​ថ្នូរ​មិន​បង្ក្រាប​» ព្រោះ​ឈ្មួញ​បាន​ចំណាយលុយ​ទិញ​ទឹកចិត្ត​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ក្នុង​មូលដ្ឋាន ។ ព្រោះ​តែ​លុយ​ធ្វើឲ្យ​បាត់បង់​គិតិ​យស កិត្ត​នាម តួនាទី​របស់​ខ្លួន ជា​មន្ត្រី​បម្រើ​រាស្ត្រ​ជា​មន្ត្រី​ជំនាញ​មាន​តួនាទី ភ្លេច​តំណែង​ខ្លួន​ជា​អ្វី ព្រោះ​តែ​លុយ ទើប​មាន​អំណាច​ផ្តល់​សិទ្ធិ​ឲ្យ​ឈ្មួញ​ប្រព្រឹត្តិ​អំពើ​ល្មើស​ច្បាប់​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ រួម​និង​បើកដៃ​ឲ្យ​មេ​ឈ្មួញ​ធ្វើ​សកម្មភាព កាប់​ឈើ ដឹកជញ្ជូន​ឈើ​ល្មើស​ច្បាប់​យ៉ាង​គគ្រឹក​គ្រេង​បែរជា​ធ្វើ​ពុត​ជា​ដេកលក់​។​

​ពិតណាស់ នេះ​ជា​ការផ្គើន​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់​កំពូល​ផ្គើន​និង​ប្រសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​បិតា​ស្ថាបនិក​ជាតិ ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​យើង ៕
​

Filed in: ព័ត៌មានជាតិ