ទាន់ហេតុការណ៍
ឯកឧត្ដមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី ស សុខា ដាក់ឱ្យដំណើរការសាខាលិខិតឆ្លងដែន ប្រចាំខេត្តព្រះសីហនុ នៅអគារផ្សារទំនើប ដាយអ៉ឺមេន ផ្លាហ្សា==>អធិការកិច្ច​ជលផល៖បង្ក្រាប​បទល្មើស​នាំ​ចូល​ត្រី​ប្រាចំនួន​១៨​តោន ជនសង្ស័យ​២​នាក់ បាន​រត់គេច​ខ្លួន​ចូល​ព្រៃ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស==>តុលាការផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ផ្តន្ទាទោសអ្នកស្រី ធី សុវណ្ណថា និងប្តីដាក់ពន្ធនាគារកំណត់ម្នាក់៣ឆ្នាំ ករណីធ្វើឲ្យខូចទឹកចិត្តកងទ័ព==>ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ព្រមានពីល្បិចអូសទាញរបស់ក្រុម ឧក្រិដ្ឋជនអនឡាញ Scam ដោយផ្ដល់កម្រៃប្រាក់ខែពី៣០០-៦០០ដុល្លារអាមេរិក==>នគរបាលស្រុក​សំពៅ​លូន ឃាតខ្លួនមនុស្ស​​០៨​នាក់​​ សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ជូ​ញ​ដូរ​គ្រៀង​​ញៀន​ល្មើសច្បាប់==>ផ្ទេរ​ជន​ជាប់​ឃុំ​១៩៨​នាក់នៅពន្ធនាគារ​ខេត្តស្វាយរៀង ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន==>រដ្ឋមន្ត្រីក្រសួងការងារ៖ជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយភាពស្និទ្ធស្នាលជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ ស៊ិនគី អឹភែរឹល==>រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចេញ​លិខិត​​កំណត់​ឱសានវាទ​ឱ្យ​ម្ចាស់​សំណង់​ធ្វើការ​រុះរើ​សំណង់​ដែល​បាន​សាងសង់​រំលោភ​លើ​ដី​ច្រាំង​ទន្លេ និង សំណង់​ក្នុង​ផ្ទៃ​ទន្លេ

មេ​ឆ្នោត​(​កន្ទុយលេខ​យួន​) ឈ្មោះ រស់ សុជាតា ហៅ ចែ​មុំ តែងតែ​ពង្រាយ កូន​កញ្ច្រែង របស់​ខ្លួន​ឲ្យ​ជួល​បើក​ជា​តូប​លក់​ល្បែង​កន្ទុយលេខ​យួន នៅ​កណ្តាល​ក្រុង​កំពង់ចាម

មេ​ឆ្នោត​(​កន្ទុយលេខ​យួន​) ឈ្មោះ រស់ សុជាតា ហៅ ចែ​មុំ តែងតែ​ពង្រាយ កូន​កញ្ច្រែង របស់​ខ្លួន​ឲ្យ​ជួល​បើក​ជា​តូប​លក់​ល្បែង​កន្ទុយលេខ​យួន នៅ​កណ្តាល​ក្រុង​កំពង់ចាម
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពង់ចាម​៖ តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា នៅ​កណ្តាល​ក្រុង​កំពង់ចាម ! មិន​ត្រឹម​មាន​មោទនភាព​និង​មុខរបរ​ខុស​ច្បាប់​របស់​ខ្លួន ដែល​សមត្ថកិច្ច​នគរ​បាល​ខេត្ត​កំពង់ចាម និង កងរាជអាវុធហត្ថ មិនទាន់​ហ៊ាន​បង្ក្រាប​ប៉ុណ្ណោះ​ទេ ឥឡូវនេះ​ថៅកែ​ឬ​មេ​ល្បែង​សុីសង កន្ទុយលេខ​យួន ឈ្មោះ រស់ សុជាតា ហៅ ចែ​មុំ បាន​ប្រាប់​ទៅ​កូន​ក​ញ្រែ្ច​ងក​ត់​ឆ្នោត​យួន​ជាច្រើន​នាក់​របស់​ខ្លួន​ថា ឲ្យ​កត់​និង​ដើ​លក់​ឆ្នោត​ម៉ា​សេរី​ទៅ​សូម​កុំ​ខ្លាច​ព្រោះ​រូបគេ​មាន​ខ្សែរ​ធំ​ណាស់​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ធ្វើ​អី​រូបគេ​បាន​ឡើយ ។​ចំណែក​កូនកញ្ច្រែង​រប​ស់មេ​ឆ្នោត​ដុះ​ស្លែ​ខាងលើ ក៏​បាន​អួតអាង​ដូច​មេ​គេ​ថា គ្មាន ន​ណា​ហ៊ាន​ចាប់​មេ​គេ​នោះទេ​ព្រោះ​មេ​គេ​មាន​ខ្សែរ​ធំ ជា​ខ្នងបង្អែក​ចាំ​កាង​នូវមុខ​របរ​ខុសច្បាប់​នេះ ។​

​ប្រភព​បាន​បញ្ជាក់ទៀតថា សព្វថ្ងៃ និង​ជា​យូ​ណាស់​មកហើយ ថៅកែ​ឬ​មេ​ឆ្នោត​(​កន្ទុយលេខ​យួន​) ឈ្មោះ រស់ សុជាតា ហៅ ចែ​មុំ តែងតែ​ពង្រាយ កូន​កញ្ច្រែង របស់​ខ្លួន​ឲ្យ​ជួល​បើក​ជា​តូប​លក់​ល្បែង​កន្ទុយលេខ​យួន នៅ​កណ្តាល​ក្រុង​កំពង់ចាម និង​នៅតាម មូលដ្ឋាន ទីផ្សារ ទីប្រជុំជន ស្ទើរ​គ្រប់​ស្រុក ក្រុង​ទូទាំង​ខេត្ត​ទាំង​ពីរ​(​កំពង់ចាម​_​ត្បូងឃ្មុំ​) ប៉ុន្តែ​សម្មត្ថកិច្ច​ខេត្ត​កំពង់ចាម​មិន​បង្ក្រាប រឺ​ឃាត់ខ្លួន​ថៅកែ​ឆ្នោត​នេះ​ទេ ។ ភាព​អសកម្ម​និង​ភាព​មិន​ប្រកតី​របស់​សម្មត្ថកិច្ច​ខេត្ត​កំពង់ចាម ខាងលើ ត្រូវបាន​មជ្ឈដ្ឋាន​ប្រពល​រដ្ឋ​រិះគន់ថា ជា​ចេតនា ដុត​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅ និង​សង្ស័យ​ដើម្បី​លាភសក្ការៈ ។​

​ព្រោះ​ជាក់ស្តែង​ប្រជាពលរដ្ឋ​បាន​ប្រាប់​និង​ចង្អុលបង្ហាញ​ជូន​សម្មត្ថ​កិច្ច​ខេត្តកំពង់ចាម​ថា បើ​ចង់​លុបបំបាត់​ល្បែង​សុីសង កន្ទុយលេខ ដែល​អាច​នាំឲ្យ​កើត​មាន​នូវ​ភាពអសន្តិសុខ ក្នុង​មូលដ្ឋាន ដោយសារ​ចាញ់ល្បែង មិនបាច់​ទៅ​ចាប់​បង្ក្រាប​ឯណា​ឆ្ងាយ​ទេ គឺ​នៅ​ក្បែរ​ឃ្លៀក​របស់​សម្មត្ថកិច្ច​និង​ចំហ​ទៀត ផង​ព្រោះ​មេ​ឆ្នោត​ដះ​ុ​ស្លែ​ខាងលើ សព្វថ្ងៃ​កំពុងតែ​ពង្រាយ​កូនកញ្ច្រែង បើក​ជា​តូប​លក់​ដូច​ផ្សា​ត្រី​បន្លែ​ទៅហើយ ។​សូមបញ្ជាក់​ថា រស់ សុជាតា ហៅ ចែ​មុំ ជា​មេ​ឆ្នោត ដែល​គេ​ដឹងថា ជា​អ្នក​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ពេលនេះ​កំពុង​ទទួល​ប្រជាប្រិយភាព​ក្នុងការ​កើប​លុយ​រាប់រយ​លាន​រៀល​ក្នុង​មួយ​ថ្ងៃៗ​ពី​ពលរដ្ឋ​ដែល​ញៀន​នឹង​ល្បែង​កន្ទុយលេខ​នេះ​(​ឆ្នោត​យួន​) ។​

​ការបើក​លេង​ដោយ​គ្មាន​ការបង្ក្រាប​យ៉ាង​គគ្រឹកគគ្រេង​ដូច​ផ្សារ​ត្រី បន្លែ របស់​មេ​ល្បែង​កន្ទុយលេខ ឈ្មោះ រស់ សុជាតា ហៅ ចែ​មុំ ខាងលើ ដែល​មិន​ញញើត​និង​សម្មត្ថកិច្ច​នេះ វា​បង្ក​ឲ្យមាន​ការព្រួយបារម្ភ យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ ស្ថានភាព​នេះ​អាច នឹង​អាច​ជា​មូលហេតុ ដែលនាំឱ្យ​មាន​ការទាស់ទែង​បែកបាក់​គ្រួសារ និង​អំពើ​អសន្តិសុខ កើត​ចោរលួច ឆក់​ប្លន់​។​ទាក់ទង​និង​សកម្មភាព​របស់​មេ​ឆ្នោត​ដុះ​ស្លែ​ខាងលើ លោក​ឧត្តមសេនីយ៍ ឯម កុសល ស្នងការ​នគរបាល​ខេត្ត កំពង់ចាម តាម​សារ​អេឡិចត្រូនិក លោក​មិន​ទាន់​ឆ្លើយតប​ទេ ។​

​ចំណែក​លោក​ឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជាការ​កង​រាជ​អាវុ​ហត្ថ​ខេត្ត​កំពង់ចា​ម បាន​អោយ​សារព័ត៌មាន​ដឹងថា លោក​និង​មាន​ចំណាត់ការ​ក្នុង​រឿង​នេះ ។​ករណីនេះ ប្រជាពលរដ្ឋ​ជាច្រើន​បាន​សំណូមពរ​ដល់ គណៈបញ្ជាការ​ឯកភាព​ខេត្ត​ពិសេស ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម កងរាជអាវុធហត្ថ​ខេត្ត ក៏ដូចជា​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក បុស្ត៍​រដ្ឋបាល មេត្តា​ជួយ​ទប់ស្កាត់​នូវ​ល្បែងស៊ីសង ដែល​កំពុង​តែ​ពង្វក់ស្មារតី​ប្រជាពលរដ្ឋ នៅក្នុង​ភូមិសាស្ត្រ នេះ​ផង​៕

Filed in: ព័ត៌មានជាតិ